លោក ហ៊ុន​​ សែន​​​​​ រឹលឹកជាថ្មីពីការមិនលើកលែងទោសលោក​​ សម រង្ស៊ី​

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ


នាយករដ្ឋមន្ដ្រីកម្ពុជា​បានព្រមានជាថ្មីទៀតដោយថា នឹងមិនមានការលើកលែងទោសចំពោះអតីតប្រមុខគណបក្សប្រឆាំងនោះទេ។

ក្នុងពិធីសម្ភោធ​ដាក់ឲ្យប្រើ​ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែ នៅរាជធានីភ្នំពេញនាថ្ងៃចន្ទ​ទី៦ខែមិនានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានជាថ្មីថា​ លោកនឹងមិនយល់ព្រមឲ្យមានការលើកលែងទោសដល់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះទេ។​

ការព្រមានរបស់លោកនាយរដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីលោក​ សម រង្ស៊ី បានថ្លែងវាយប្រហារលោក ហ៊ុន សែន ដោយលោកថា បានប្រើល្បិច​​ «កល់ថោកទាប»​​ ដោយបានទម្លាយសារឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងប្រធានបក្សសង្គ្រោះជាតិ​លោក កឹម​ សុខា។

ជាទូទៅ រាល់ការលើកលែងដល់ទណ្ឌិតណាម្នាក់ ទាល់តែមានស្នើឡើងពីនាយករដ្ឋមន្ដ្រី ទើបមានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ។

លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងប្រធានគណបក្ស​ប្រឆាំង ក្រោយពីលោក ហ៊ុន សែន បានកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ​ ដោយចង់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។ ស្របពេលជាមួយគ្នានេះ លោក សម រង្ស៊ី ក៏រងបណ្ដឹងជាច្រើន​​ ​ពាក់ព័ន្ធនឹងបណ្ដឹងបរិហាកេរ្ដិ៍៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles