ដោយ ខែ សុណង
2017-03-18
RFA

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យ រុស្ស៊ី នារាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ (RFA/Brach Chev)
![]()
អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែក មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេង ជូនប្រជាពលរដ្ឋដោយឥតយកប្រាក់។
សេចក្ដីជូនដំណឹងរបស់អង្គការស្នាមញញឹមកម្ពុជា អង្គការស្នាមញញឹមមកពីកូរ៉េខាងត្បូង សហការគាំទ្រដោយសាកលវិទ្យាល័យជាតិសេអ៊ូល និងមន្ទីរពេទ្យប៊ុនដេង រួមជាមួយមូលនិធិ ឌីខេ គីម ខូរៀ (D.K. Kim Korea) នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែក មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេងជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃ៧ មេសា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ការពិនិត្យនឹងចុះឈ្មោះអ្នកជំងឺនឹងធ្វើឡើងនៅអាទិត្យ ទី២ ខែមេសា។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងអង្គការស្នាមញញឹមកម្ពុជា ដែលមានទីស្នាក់ការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ ឬតាមលេខទូរស័ព្ទ ០២៣ ២១១ ៤០៥ ០១២ ៦៥៥ ៧៨៦ ឬ ០៦៩ ៨២១ ៤៩១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលរដ្ឋរស់នៅឃុំកាំងចាមស្រុកថាឡាបរិវ៉ាត់ត្អូញត្អែរថាខ្វះមណ្ឌលសុខភាព
-
ពលរដ្ឋឃុំបឹងល្វាខេត្តកំពង់ធំស្នើបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំ
-
វេជ្ជបណ្ឌិតថៃណែនាំឲ្យពលរដ្ឋកម្ពុជាត្រូវពិនិត្យសុខភាពជាប្រចាំឆ្នាំ
-
មន្ទីរពេទ្យព្រះអង្គឌួងពិនិត្យនិងព្យាបាលជំងឺត្រចៀកដោយឥតគិតថ្លៃ
-
មន្ទីរពេទ្យរុស្ស៊ីពិនិត្យព្យាបាល និងវះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃ
-
ពលរដ្ឋក្រុងប៉ោយប៉ែតត្អូញត្អែរពីផលប៉ះពាល់សុខភាពដោយសារឡានដឹកដី
-
ពលរដ្ឋក្នុងឃុំចំនួនបីនៃខេត្តសៀមរាបរងផលប៉ះពាល់សុខភាពដោយសារតែដីហុយខ្លាំង
-
អ្នកភូមិពលស្រុកសំរោងត្អូញត្អែរថាម្សៅដំឡូងហុយចេញពីស្តង់ទិញដំឡូងប៉ះពាល់សុខភាព
-
គ្រូពេទ្យអាមេរិកនិងកាណាដាផ្តល់ការពិនិត្យសុខភាពពលរដ្ឋខេត្តរតនគិរីមិនយកកម្រៃ
-
ប.ស.សរកឃើញថាចំនួនកម្មករដួលសន្លប់ក្នុងឆ្នាំ២០១៦ ថយចុះ