បក្ស​កាន់​អំណាច​ស្នើ​រ៉ាប់​រង​ការ​ចំណាយ​លើ​សព​លោក សុខ អាន ក្រោយ​រង​ការ​រិះគន់

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោក សុខ អាន កាលពីពេលកន្លងទៅ


គណបក្ស​កាន់​អំណាច​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រកាស​រ៉ាប់​រង​ការ​ចំណាយ​លើ​ពិធី​បុណ្យ​សព​លោក សុខ អាន និង​ស្នើ​ឲ្យ​បង្វែរ​ថវិកា​ចំណាយ​នោះ​ ទៅ​ឲ្យ​រដ្ឋ​វិញ។

លោក សុខ អាន បាន​ទទួល​មរណភាព​កាល​ពីព្រលប់​​ថ្ងៃ​ទី​១៥ ខែ​មីនា​នេះ ហើយ​រដ្ឋាភិបាល​បាន​សម្រេច​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន ៧៥​ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការ​រៀបចំ​ពិធី​បុណ្យ​សព​នេះ។ ការ​ចំណាយ​ថវិកា​ជាតិ​ទៅ​លើ​ពិធី​បុណ្យ​សព​លោក សុខ អាន នេះ ជំរុញ​ឲ្យ​មាន​ការ​រិះគ​ន់​ពី​​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​។

ក្នុង​លិខិត​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អនុ​ប្រធាន​បក្ស លោក សាយ ឈុំ បាន​ស្នើ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​បង្វែរ​ថវិកា​នោះ​ជូន​រដ្ឋ​វិញ ហើយ​គណបក្ស​ធានា​រ៉ាប់​រង​លើ​ការ​ចំណាយ​នោះ។

នៅ​ក្នុង​លិខិត​ដដែល​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​ដន្លង​ជាមួយ​សព​លោក សុខ អាន ផង​នោះ បាន​ចារ​ថា “យល់​ព្រម”៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles