ដោយ ឡេង ម៉ាលី
2017-03-20
RFA

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា នាទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។ Photo courtesy of APHR
![]()
សមាជិកសភាអាស៊ានមួយក្រុមដែលធ្វើការដើម្បីសិទ្ធិមនុស្ស បានចេញរបាយការណ៍របស់ខ្លួនមួយដោយព្រមានថា ប្រព័ន្ធនយោបាយកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់ និងគំរាមដល់ភាពអន្តរាយរបស់ប្រទេស ដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយស្រួយ។ មន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ។
របាយការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ដែលចេញចុងក្រោយនៅថ្ងៃទី២០ មីនា ដោយដាក់ចំណងជើងថា «ការវាយប្រហារសមាជិកសភា និងការគំរាមកំហែងស្ថាប័នកម្ពុជា គឺជាសំឡេងជួងមរណៈសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា»។
របាយការណ៍នេះចេញបន្ទាប់ពីក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) មួយក្រុមដែលរួមមានសមាជិកសភាមកពីប្រទេសម៉ាឡេស៊ី និងសមាជិកសភាហ្វីលីពីន ផង បញ្ចប់បេសកកម្មស្វែងរកការពិតមួយនៅប្រទេសកម្ពុជា។ របាយការណ៍នេះចងក្រង និងវិភាគលើរលកវាយប្រហារសមាជិកសភាកាលពីពេលថ្មីៗ រួមទាំងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ការរំលោភនីតិវិធីជុំវិញអភ័យឯកសិទ្ធិសភា និងការរំលោភបំពានលើរូបរាងកាយ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ជាវាគ្មិនមួយរូបនៅក្នុងពិធីសម្ពោធរបាយការណ៍នេះ ថ្លែងថា នេះជាសំឡេងរបស់អាស៊ានអំពីភាពគ្រោះថ្នាក់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «វាមានសារសំខាន់ណាស់ដែលត្រូវមានសំឡេងអាស៊ានក្នុងការជជែកអំពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានការវាយប្រហារជាថ្មីទៀតសំដៅទៅលើសមាជិកសភាមកពីគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងបណ្ដាក្រុម និងអង្គការដែលព្យាយាមការពារសិទ្ធិរបស់ពួកគេ ដូចជាសិទ្ធិដីធ្លីជាដើម។ ខ្ញុំបាននិយាយថា ក្នុងកម្រិតនេះ កម្ពុជា កំពុងស្ថិតនៅលើវិថីឆ្ពោះទៅកាន់របបលទ្ធិប្រជាធិបតេយ្យតាមរបៀបដឹកនាំរបស់លោក ស៊ូ ហាតូ នៃប្រទេសឥណ្ឌូណេស៊ី ឬក៏ស្រដៀងនឹងរបៀបដឹកនាំដែលមានគណបក្សតែមួយ ដូចយើងឃើញមាននៅប្រទេសវៀតណាម និងឡាវ អ៊ីចឹង។ ការអនុម័តវិសោធនកម្មច្បាប់កាលពីប៉ុន្មានសប្ដាហ៍មុននេះ ពោលគឺវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានលើកឡើងក្នុងរបាយការណ៍នេះ។ ការធ្វើវិសោធនកម្មច្បាប់នោះ មានឥទ្ធិពលក្នុងការរំលាយគណបក្សនយោបាយ ប្រសិនបើមេដឹកនាំនៃគណបក្សនោះត្រូវបានគេរកឃើញថា បានប្រព្រឹត្តបទល្មើស។ វាជារឿងអាក្រក់ណាស់ដែលកម្ពុជា មកចម្លងយករបៀបដឹកនាំបែបយោធាកាលពីមុនពីទីនេះទៅប្រើនៅប្រទេសរបស់ខ្លួន»។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដែលមានលោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជាប្រធាន មានអតីតព្រឹទ្ធសភាថៃ លោក ក្រៃសាក់ ឈុនហាវ៉ាន់ (Kraisak Choonhavan) ជាសមាជិកក្រុមប្រឹក្សា និងមានតំណាងរាស្ត្រហ្វីលីពីន លោក តូម៉ាស៊ីតូ វីឡរីន (Tomasito Villarin) ជាសមាជិក បានចាត់ទុកថា ប្រព័ន្ធនយោបាយកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់ ដែលគំរាមដល់ភាពអន្តរាយរបស់ប្រទេស ដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយស្រួយស្រាប់។
របាយការណ៍នេះក៏ផ្ដោតលើការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលជាការផ្ដល់អំណាចដល់ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ ឲ្យអាចព្យួរ ឬរំលាយគណបក្សណាមួយបាន។ ការវាយប្រហារបែបនេះ គឺជាបរិបទបង្ក្រាបថ្មី និងរីកធំលើអ្នកប្រឆាំង ហើយមានគោលដៅស្ទើរគ្រប់ផ្នែកនៃជីវិតពលរដ្ឋស៊ីវិលនៅប្រទេសកម្ពុជា ក៏ដូចជាការកើនឡើងការគំរាមកំហែងសមាជិកសភាផ្សេងទៀតនៅទូទាំងអាស៊ីអាគ្នេយ៍ដែរ។ របាយការណ៍បន្តថា វាយដំសមាជិកសភា សង្គមស៊ីវិល និងរិះគន់រដ្ឋាភិបាល គឺជាកិច្ចខិតខំទប់ស្កាត់មិនមានអ្នកនិយាយប្រឆាំងរដ្ឋាភិបាល។ សកម្មភាពនេះ នាំអន្តរាយដល់ការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ ហើយក៏អាចនាំកម្ពុជា ទៅរកប្រទេសឯកបក្ស។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកការលើកឡើងក្នុងរបាយការណ៍នេះជាការវាយប្រហារនយោបាយ និងប្រជាធិបតេយ្យកម្ពុជា ហើយប្រមាថឧត្ដមគតិរបស់សមាជិកប្រទេសអាស៊ាន ដែលឈរលើការមិនជ្រៀតជ្រែកគ្នា៖ «គឺគាត់គ្រាន់តែជាអាយ៉ងរបស់ក្រុមនយោបាយមួយក្រុម ដែលកំពុងតែយកពាក្យដែលមិនមានន័យនៅក្នុងច្បាប់កម្ពុជា គឺយុត្តិធម៌ ហើយនិងសេរី មកប្រើប្រាស់គ្រាន់តែជាប្រព័ន្ធនៃយុទ្ធនាការឃោសនាទេ។ កម្ពុជា គឺយើងធ្វើទៅតាមច្បាប់បោះឆ្នោត ដែលកម្ពុជា មាន ហើយការបោះឆ្នោតកម្ពុជា តែងតែធ្វើឡើងទៀងទាត់ ហើយទៅតាមអ្វីដែលជាជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជា ហើយគ្មានអ្វីមកលូកលាន់នៅក្នុងដែនអធិបតី ហើយនិងការសម្រេចចិត្តរបស់កម្ពុជា នោះទេ ហើយយើងឃើញពហុបក្សនៅកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជា ហ្នឹងប្រសើរជាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ហើយជាពិសេស ក្រុមដែលកំពុងតែលើកឡើងហ្នឹងឯង»។
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) គឺជាកម្លាំងអន្តរាគមន៍សិទ្ធិមនុស្សមួយនៃសមាជិក និងអតីតសមាជិកសភា ដែលប្រើប្រាស់តួនាទីរបស់ខ្លួន និងតាមមធ្យោបាយកែលំអដើម្បីបង្ការកុំឲ្យមានការរើសអើង ដើម្បីលើកកម្ពស់សេរីភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទូទាំងតំបន់។ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស គាំទ្រការងាររបស់អង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ហើយក៏លើកទឹកចិត្តឲ្យមានដំណោះស្រាយនិរន្តរភាព ដែលបង្កើនសម្ពាធរដ្ឋាភិបាល និងស្ថាប័ននានា ដើម្បីឲ្យធានាដល់ការទទួលខុសត្រូវចំពោះការលើកស្ទួយ និងអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អង្គការសមាជិកសភាអាស៊ាននឹងធ្វើសន្និសីទកាសែតពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
-
បទសម្ភាសន៍៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិថាកម្ពុជាកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស
-
តំណាងស្ត្រីសហគមន៍ដីធ្លីខេត្តព្រះសីហនុថាមិនទាន់ទទួលបានសិទ្ធិពេញលេញនៅឡើយ
-
“មន្ត្រីអ.ស.បយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាធ្វើជាឧបករណ៍បង្ខូចឈ្មោះរដ្ឋាភិបាល”
-
សម្ភាសប្រធានសម្ព័ន្ធសហជីពកម្ពុជាអំពីស្ថានភាពលំបាករបស់កម្មករនិងសហជីព
-
ពលរដ្ឋនៅត្បូងឃ្មុំរកកិច្ចអន្តរាគមន៍ពីសមាគមអាដហុកឲ្យជួយកូនៗដែលជាប់ឃុំនៅម៉ាឡេស៊ី
-
អ្នកជំនាញសិទ្ធិមនុស្សអ.ស.បស្នើរដ្ឋាភិបាលបញ្ឈប់លបលួចស្ដាប់និងថតសំឡេងអ្នកដទៃ
-
អង្គការសង្គមស៊ីវិលនៅតែសង្កេតឃើញថាការរំលោភសិទ្ធិស្ត្រីនៅតែបន្តកើតមាន
Talking democracy in cambodia??? No way’ because veicong dictator is former khmer rough and he used to killed a lot of people’ so international and all ASEAN should study about cambodia’ Since 1993 U-N spend $2 billion to help cambodia to get to democracy but veitcong dictator mafia and his groups did the coup 1997 and killing a lot of khmer people and destroyed a lot of properties ‘ this veitcong mafia dictator bury PARISH ACCORD and continue to killed khmer people till all parties gone and killed the people who did peacefully protest 1997 but no justice or never bring the criminals to court or jail ‘so don’t ever dream about democracy in cambodia ‘ .Look at tiny country like small dirty pond ‘ the mafia groups try to promote too many generals,stars, and too many advisers to rob money from state to feed their power and take all cambodian people to be their hostage ‘.We are cambodian people appeal to international and all signatures (parish accord)countries come to help during vote for prime minister (2018) .Every day’every time’ mafia dictator threaten opposition and said war war war ” What war? who dictator war with?? dictator’s brain and his mafia groups are really sick ‘.GOD bless all cambodian people’
we Cambodian have known this thief never admitted they are the stilling. of cause they did too many un human way to it’s poor people. any requested , complained , or inform to this Vietcong slave what did we always see and hearing ??? only dismissed, denial, they have nothing to say beside their word not reflecting the true situation, what in the world they can do every thing always right. we Cambodian seeing our country getting smaller the people are getting more pressure from this dictator regime . Cambodia is awaiting for a big disaster under this Vietcong slave. if not thing change in 2018 the future of this nation will be at rise from those Vietcong policy. I have read those book that said the journey to the west that was the policy of Vietcong. look LEO have been take over and Cambodia is next they already trying but too bad because of international community. please remember even those they already took some Cambodian territory, island, the main problem is they still have their sleeping agent in this poor nation. my prediction after they can join all these three nation they will going fare then that the next one is THAILAND. this is a super communist HO CHI MIN planed . GOD bless all Cambodian
we Cambodian have known this thief never admitted they are stilling. of cause they did too many un human way to it’s poor people. any requested , complained , or inform to this Vietcong slave what did we always see and hearing ??? only dismissed, denial, they have nothing to say beside their word not reflecting the true situation, what in the world they can do every thing always right. we Cambodian seeing our country getting smaller the people are getting more pressure from this dictator regime . Cambodia is awaiting for a big disaster under this Vietcong slave. if not thing change in 2018 the future of this nation will be at rise from those Vietcong policy. I have read those book that said the journey to the west that was the policy of Vietcong. look LEO have been take over and Cambodia is next they already trying but too bad because of international community. please remember even those they already took some Cambodian territory, island, the main problem is they still have their sleeping agent in this poor nation. my prediction after they can join all these three nation they will going fare then that the next one is THAILAND. this is a super communist HO CHI MIN planed . GOD bless all Cambodian