ដោយ វ៉ា សំណព្វ
21/03/2017
RFI

យុវជន ហៃ វណ្ណា សរសេរសារបង្ហោះនៅលើហ្វេសបុកដោយសុំឲ្យវិញ្ញាណក្ខ័ន្ធសពលោក សុខ អាន ទៅកាន់ឋាននរក។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន មិនទទួលយកការសុំទោសពីយុវជន ហៃ វណ្ណា ដែលប្រមាថសពលោកឧបនាយករដ្ឋមន្រ្តី សុខ អាន នោះទេ បើទោះបីជាយុវជនរូបនេះ បានធ្វើលិខិតសុំទោសជាសាធារណៈហើយក្តី។ លោក ផៃ ស៊ីផាន បានអះអាងថា លោកនៅតែរក្សាជំហរប្តឹង យុវជន ហៃវណ្ណា ទៅកាន់តុលាការ ដើម្បីការពារកិត្តិយសសពលោកឧបនាយករដ្ឋមន្រ្តី សុខ អាន។ ដោយឡែកនៅថ្ងៃនេះ ទំព័រហ្វេសបុករបស់ យុវជន ហៃ វណ្ណា ដែលរងការព្រមានប្តឹងពីលោក ផៃ ស៊ីផាន មិនដំណើរការនោះទេ បន្ទាប់ពីការបែកធ្លាយលិខិតសុំទោសជាសាធារណៈនេះ។
លិខិតសុំទោសជាសាធារណៈរបស់យុវជន ហៃ វណ្ណា ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ២១មីនានេះ បន្ទាប់ពីមានការព្រមានប្តឹងពីលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។ យោងតាមលិខិតសុំទោស ចុះថ្ងៃទី ២០មីនា ពីខេត្តឈិបាក់ ប្រទេសជប៉ុនដោយមានការចុះហត្ថលេខាពីយុវជនរូបនេះ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការជ្រុលជ្រួសលើការសរសេរទាំងឡាយដែលបានធ្វើឲ្យប៉ះពាល់ដល់សព ក្រុមគ្រួសារ និងរាជរដ្ឋាភិបាលកម្ពុជា។ យុវជនរូបនេះ បានសុំការអធ្យាស្រ័យពីក្រុមគ្រួសារសព និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសឆ្គងទាំងនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីផងនោះ បានប្រកាន់ជំហរថា លោកនឹងមិនទទួលយកការសុំទោសនេះទេ។ បើតាមលោក ផៃ ស៊ីផាន លោកនឹងបន្តប្តឹងយុវជនរូបនេះទៅកាន់តុលាការ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរសពរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន។ បើតាមគម្រោង ក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៩មីនា លោក ផៃ ស៊ីផាន បានប្រកាសជាសាធារណៈថា នឹងប្តឹងយុវជនហៃ វណ្ណា ដែលគេដឹងថា ជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនឹងធ្វើការនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីយុវជនរូបនេះ បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកដោយសុំឲ្យវិញ្ញាណក្ខ័ន្ធសពលោក សុខ អាន ទៅកាន់ឋាននរក។ ការសរសេរសារនោះ បានធ្វើឡើង នៅប៉ុន្មានថ្ងៃក្រោយពីលោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព កាលពីថ្ងៃទី ១៥ មីនា ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។
លោក ផៃ ស៊ីផាន ដែលតាំងនាមជាមន្រ្តីរាជការនៃគណបក្សកាន់អំណាច បានចាត់ទុក ការសរសេររបស់លោក ហៃ វណ្ណា ថាមិនត្រឹមតែប្រមាថទឹកភ្នែករាប់លាននាក់នៃមន្រ្តីក្នុងជួររាជរដ្ឋាភិបាលកម្ពុជានោះទេ តែក៏ជាការប្រមាថទឹកភ្នែកប្រជាពលរដ្ឋជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងទឹកភ្នែករបស់ឥស្សរជនជាន់ខ្ពស់បរទេសក៏ថាបាន។ ពួកគេ ដែលសុទ្ធតែបានសម្តែងមរណទុក្ខក្រៀមក្រំចំពោះការបាត់បង់ឥស្សរជនជាន់ខ្ពស់របស់គណបក្ស និងរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែជាធនធានជាតិរបស់ខ្មែរប៉ុណ្ណោះទេ តែក៏ជាធនធាននៅក្នុងមនុស្សជាតិផងដែរ។
អ្វីដែលជាការកត់សំគាល់ បន្ទាប់ពីការបែកធ្លាយលិខិតសុំទោសជាសាធារណៈរបស់យុវជនហៃ វណ្ណា នៅថ្ងៃនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក (Vanna Hay) ដែលមានចំនួនអ្នក (Like) ជាង ១០ម៉ឺននាក់នោះ ក៏មិនមានដំណើរការទៀតនោះដែរ៕
Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine
មានចរិតជាឆ្កែសុទ្ធ
អីក៏ពូកែប្ដឹងម៉េះលោកផៃស៊ីផោមអើយ!
Pi c porm wanted to be popular man in the government ‘ What kind of government??