ដោយ លោក ពេជ្រ ចំរុង | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧
http://vodhotnews.com

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូង (រូបភាព FN)
តុលាការក្រុងភ្នំពេញ បាននាំខ្លួនអ្នកតាមដានបញ្ហានយោបាយម្នាក់ ដែលតែងរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ មកសាកសួរបន្ថែម ពាក់ព័ន្ធសំណុំរឿង ដែលថា លោកបានចោទប្រកាន់រដ្ឋាភិបាល ជាអ្នកនៅពីក្រោយករណីឃាតកម្មលោកបណ្ឌិត កែម ឡី។
តុលាការរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារទី២១មិនាឆ្នាំ២០១៧នេះ បាននាំខ្លួនអ្នកវិភាគបញ្ហានយោបាយគឺ លោក គឹម សុខ មកសាកសួរបន្ថែម ពាក់ព័ន្ធបណ្ដឹង ដែលប្ដឹងដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលថា លោក គឹម សុខ ចំនួន២ករណីពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» ដោយថា បានចោទរដ្ឋាភិបាល ជាអ្នកនៅពីក្រោយករណីកម្មលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោក ជួង ជូងី ជាមេធាវីការពារក្តីឲ្យលោក គឹម សុខ បានឲ្យអ្នកសារព័ត៌មានដឹងថា សវនការនៅរសៀលថ្ងៃអង្គារនេះ មិនមានលទ្ធផលអ្វីធំដុំទេ ដោយលោកថា តុលាការគ្រាន់តែសាកសួរលោក គឹម សុខ បន្ថែម ពាក់ព័ន្ធនឹងការវិភាគរបស់លោក នៅលើវិទ្យុអាស៊ីសេរី កាលពីពេលកន្លងទៅ។
លោកមេធាវី ជួង ជូងី មានប្រសាសន៍បន្ដថា ចំពោះការសាកសួរបន្ថែមនេះ លោក គឹម សុខ នៅតែរក្សាជំហររបស់លោកដដែល ដោយថា លោកមិនបានប្រព្រឹត្តអ្វីខុសឆ្គង ដូចការចោទប្រកាន់ទេ។
កាលពីថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៧កន្លងទៅ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានពាក្យបណ្ដឹងលើលោក គឹម សុខ បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយលើវិទ្យុអាស៊ីសេរី ដោយរដ្ឋាភិបាលចោទថា លោកបានចោទប្រកាន់លើគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី។ ពាក់ព័ន្ធករណីនេះ លោក គឹម សុខ ត្រូវបានលោក ហ៊ុន សែន ប្ដឹងទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ។
ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ដោយថា បានចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស និងវែកមុខរកឃាតកមិនឃើញ៕
Libérez Kim Sok !
Why too many major of police ?There is no POLICE OFFICER in Cambodia and have a major,captain,colonel,general only ?
Cambodia is the strange king dom in the world’
I do not understand about this leader Mr HUN SEN. if he do not wanted some one to criticise his leadership he should fine the real killer. but………. we knew what going on do not lei to us . by having been born as an evil this guy can do what some human being can’t do. the truth still be true no matter what……. GOD is a witness what you commit is what you will get .sorry the person like HUN SEN never have been what we call having joy in his life . every minute he keep thinking how to eliminated his opponent even if he having sex whit his wife . HUN SEN >>> you having a lot of money why don’t you give up and enjoy your last minute of your life. last change Mr you should understand yourself . GOD bless Cambodian