ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧ | ម៉ោង 4:36 PM
http://vodhotnews.com

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ថ្លែងការពារការដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នថាកំពុងដើរតាមគន្លងប្រជាធិបតេយ្យពេញលេញ ខណៈសមាជិកសភាអាស៊ាន មួយចំនួនរិះគន់ថា ប្រជាធិបេតយ្យដ៏ផុយស្រួយរបស់កម្ពុជា ធ្លាក់ទៅកាន់របបផ្តាច់ការ ប្រសិនជាគ្មានការអន្តរាគមន៍ពីអន្តរជាតិ។
ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានអន្តរជាតិរួមមានសមាជិកសភាអឺរ៉ុប សហរដ្ឋអាមេរិក និងសមាជិកសភាអាស៊ាន បានបង្ហាញក្តីបារម្ភជាបន្តបន្ទាប់ថា កម្ពុជាមានការបំពានសិទ្ធិមនុស្ស និងថារដ្ឋាភិបាលកំពុងដឹកនាំទៅរករបបឯកបក្ស ដោយសារតែកែច្បាប់នយោបាយថ្មី។
ប៉ុន្តែថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា នាព្រឹកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានឆ្លើយតបដោយវាយប្រហារទៅលើអ្នកដែលបានរិះគន់ពីប្រជាធិបតេយ្យនៅកម្ពុជាថា ការកំណត់ពីប្រជាធិបតេយ្យរបស់អ្នកទាំងនោះហាក់មិនបានដឹងឬមិនទទួលស្គាល់ពីការគ្រប់គ្រងដឹកនាំប្រទេសរបស់រដ្ឋាភិបាលបក្សប្រជាជន និងការរីកចម្រើនរបស់កម្ពុជានោះទេ។ លោកលើកឡើងថាសក្ខីកម្មដែលអាចកំណត់ពីប្រជាធិបតេយ្យរបស់កម្ពុជាគឺអាចមើលឃើញតាមរយៈវិធានការរដ្ឋក្នុងការគោរពសិទ្ធិមនុស្ស និងមានការបោះឆ្នោតជាទៀងទាត់នៅក្នុងប្រទេសនេះ។
លោកថា៖ «ការមិនគោរពសិទ្ធិមនុស្សមិនដឹងថាគាត់យល់ពីថាកម្ពុជាប្រើខុសពីកន្លែងដទៃខ្លាំងណាស់! កម្ពុជាវាមិនដែលទៅធ្វើអីដែលវាហួសហេតុពេកទេ គឺបើសិទ្ធិសេរីភាពគ្រប់ពេលទាំងអស់ពេញលេញដែរតែគេនៅតែចោទថាអត់គោរពសិទ្ធិ ក៏ដូចជាប្រជាធិបតេយ្យបោះឆ្នោតទៀងទាត់បំផុត តាមពេលវេលាដែលចែងក្នុងរដ្ឋធម្មនុញ្ញគឺយើងធ្វើតាមទាំងអស់។ ហើយការធ្វើគ្រប់បែបយ៉ាងគឺសុទ្ធតែធ្វើតាមច្បាប់ទាំងអស់ តែគេបានចោទថាកម្ពុជាកំពុងតែសម្លាប់ប្រជាធិបតេយ្យទៅវិញ។ អត់យល់ដែរខ្ញុំ»។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៥ មកគឺមានការចាប់ឃុំខ្លួនមន្ត្រីបក្សប្រឆាំងនិងតំណាងរាស្ត្រកើនឡើងប្រហែល២០ ការវាយតំណាងរាស្ត្របក្សប្រឆាំងនៅមុខសភា ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស និងចុងក្រោយគឺការបង្កើតច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនចាត់ទុកថាច្បាប់នេះជាឧបករណ៍ត្រៀមទៅរំលាយបក្សណាដែលជាឧបសគ្គរបស់បក្សកាន់អំណាច។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថារដ្ឋាភិបាលមានសិទ្ធិបដិសេធទៅលើការវិនិច្ឆ័យអាក្រក់ពីខ្លួន តែលោកថាការវាយតម្លៃទៅលើសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមិនអាចកំណត់ដោយខ្លួនឯងបាននោះទេ។
លោកថា៖ «អាជ្ញាធរមានសមត្ថកិច្ចដែលយើងអនុវត្តន៍កន្លងមកមាន ការឆកល្វែង ការខ្វះចន្លោះ ការប្រើកម្លាំង ប្រើហួសពីសិទ្ធិច្បាប់ដែលគេឲ្យប្រើសិទ្ធិអំណាចដែលគេឲ្យវារំលោភទៅលើច្បាប់ដោយខ្លួនឯងមួយចំនួនពាក់ព័ន្ធនឹងការចាប់ ការបំបិទសិទ្ធិសេរីភាពគ្រាន់តែមតិដែលគេសម្តែងដូចជាពួកពាក់អាវខ្មៅអាហ្នឹងក៏យើង(រដ្ឋាភិបាល) ពិបាកដែរ។ អាហ្នឹងហើយដែលធ្វើឲ្យបរទេសគេមើលឃើញ ពីភាពខ្វះចន្លោះរបស់យើងដែលយើងខ្វះចន្លោះទៅនឹងគោលការណ៍លិទ្ធិប្រជាធិបតេយ្យ ដែលយើងចែងថាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានរយៈកាលពេញលេញ។ អាហ្នឹងដែលយើងអត់បង្ហាញឲ្យគេជឿជាក់បាន ដែលធ្វើឲ្យអន្តរជាតិ ឬមតិមហាជនមួយចំនួនគេលើកឡើងបាន»។
ទោះជាយ៉ាងណាសម្រាប់លោក សុវណ្ណារ៉ា ចំពោះការលើកឡើងរបស់បរទេសដែលថាកម្ពុជាឈានទៅកាន់របបផ្តាច់ការនោះលោកថា មិនទាន់និយាយបែបនេះបានទេដោយសារតែកម្ពុជានៅមានការបោះឆ្នោត បើទោះបីជាមើលទៅឃើញមិនសូវជាស្មើភាពក៏ដោយ ក៏លោកជឿរថារដ្ឋាភិបាលនឹងមិនហ៊ានបោះជំហ៊ានទៅរករបបគ្រប់គ្រងតែមួយបក្សនោះទេ៕
are these going to be another killing field from this genocide leader. do not be so proud of yourself Mr BANH TEA . your military is nothing for the world to scare of. at this moment world community is trying to have peace without bloody . but also the world is in danger of world war three that can happen. I hope nothing going to happen it can be some kind of good solution. I’m felling that your group of nation traitor is trying to make the world concentrate on you Mr BANH TEA. God bless all Cambodian