ដោយ កញ្ញា ខាន់ លក្ខិណា | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧
http://vodhotnews.com
ជម្លោះព្រំដែន | នយោបាយ | សន្ដិសុខ

រូបភាពតំណាងបង្គោលព្រំដែនកាលពីពេលកន្លងទៅ
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមានចាត់វិធានការ ចាប់អ្នកដែលចោទប្រកាន់ដោយមិនមានភស្តុតាងថា រដ្ឋាភិបាលកាត់ទឹកដីឲ្យវៀតណាមដាក់ពន្ធនាគារ។
នេះជាការលើកឡើងរបស់ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលត្រូវបានដកស្រង់សម្តីដោយ គេហទំព័រដើមអំពិល។
ការលើកឡើងរបស់លោក លោក ប៉ុល សារឿន ធ្វើឡើងនៅពេលលោកជួបជាមួយមេបញ្ជាការយោធភូមិភាគទី៧ វៀតណាម លោក វ៉ មិនលឿង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងជំនួបនោះ លោក ប៉ុល សារឿន បានបញ្ជាក់ថា បើអ្នកណាចោទថា រដ្ឋាភិបាលកាត់ទឹកដីឲ្យវៀតណាមនោះ នឹងត្រូវចាប់ដាក់ពន្ធនាគារ ព្រោះលោកថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងខិតខំបោះបង្គោលព្រំដែនដើម្បីបង្កភាពងាយស្រួលដល់មនុស្សជំនាន់ក្រោយ។
ជុំវិញភាពចម្រូងចម្រាស់បញ្ហាព្រំដែនកម្ពុជា-វៀតណាមគឺ តំណាងរាស្ត្របក្សប្រឆាំងពីររូបមានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលតែងរិះគន់ហើយចោទថា កម្ពុជាបាត់បង់ដីទៅវៀតណាមនោះ ត្រូវបានតុលាការចាប់ដាក់ពន្ធនាគាររហូតពេលនេះ។ ដោយឡែក អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី ដែលតែងចុះសិក្សាពីបញ្ហាព្រំដែន ឈ្មោះថា «យុទ្ធនាការ១០០រាត្រី» នោះ ក៏ត្រូវឃាតកបាញ់សម្លាប់នៅកណ្តាលថ្ងៃក្នុងរាជធានីភ្នំពេញដែរ៕
Veitcong dogs care for Youn-hanoi only because they are youn-hanoi dog’