ដោយ អ៊ុង សេរីវុទ្ធ
2017-04-07
RFA

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាវិមានសន្តិភាព កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣។ RFA/An Sithav
រដ្ឋសភាប្រកាសទទួលស្គាល់មនុស្សជំនិតរបស់លោក សុខ អាន គឺលោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រមណ្ឌលតាកែវជំនួសលោក សុខ អាន ដែលទើបទទួលមរណភាព។
ការប្រកាសទទួលស្គាល់នេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៨ អាណត្តិទី៥ នៅព្រឹកថ្ងៃទី៧ មេសា បន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា។
លោក ជា វ៉ាន់ដេត ជាអតីតនាយកខុទ្ទកាល័យអតីតឧបនាយករដ្ឋមន្ត្រី លោក សុខ អាន និងជាស្ថាបនិកសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
ក្នុងអាណត្តិទី៥នេះ តំណាងរាស្ត្រមណ្ឌលតាកែវ ២រូបមកពីគណបក្សប្រជាជនកម្ពុជាបានទទួលមរណភាពដោយសារជំងឺ។ លោក សូរ ឃុន បានទទួលមរណភាពកាលពីដើមឆ្នាំ២០១៥ ហើយតំណែងតំណាងរាស្ត្ររបស់លោកក៏ត្រូវផ្ដល់ទៅកូនប្រុសទី៣ របស់លោក សុខ អាន គឺលោក សុខ សូកាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
មន្ត្រីរដ្ឋាភិបាលព្រមានប្ដឹងអ្នកប្រើហ្វេសប៊ុកម្នាក់ដែលប្រមាថសពលោក សុខ អាន
-
បក្សធំទាំងពីរចាត់ទុកមរណភាពលោក សុខ អាន ថាបាត់បង់ធនធានមនុស្សដ៏សំខាន់
-
បក្សប្រឆាំងនឹងដឹកនាំប្រតិភូចូលរួមបុណ្យសពលោក សុខ អាន នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ
-
មន្ត្រីថ្នាក់ដឹកនាំកំពូលៗចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន
-
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន
-
រដ្ឋាភិបាលប្រគល់តួនាទីស្ដីទីឲ្យលោក ប៊ិន ឈិន ជំនួសលោក សុខ អាន
-
សពលោក សុខ អាន ត្រូវបានដឹកមកដល់កម្ពុជាហើយនៅម៉ោង៥ព្រឹកព្រលឹម