ដោយ ឡេង ម៉ាលី
2017-04-10
RFA

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។ RFA/Leng Maly
![]()
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចបញ្ចប់តួនាទី និងបណ្ដេញចេញពីការងារហើយចំពោះនគរបាលឈ្មោះ ឈាន ពិសិដ្ឋ ដែលបាញ់នគរបាលដូចគ្នានៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ មេសា។ ពេលនេះ អាជ្ញាធរក៏កំពុងតាមរកចាប់ខ្លួននគរបាលរូបនេះ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់នៅរសៀលថ្ងៃទី១០ មេសា ថា ក្រសួងមហាផ្ទៃ កំពុងស្នើសុំសហការពីប្រទេសជាមិត្ត ដើម្បីតាមចាប់ខ្លួនលោក ឈាន ពិសិដ្ឋ យកមកជំនុំជម្រះទោស៖ «ក្រោយពីកើតហេតុហើយ សាមីខ្លួនមានកាំភ្លើងក្នុងដៃបានរត់គេចខ្លួន។ ឥឡូវយើងដឹងថាគាត់រត់ផុតពីប្រទេសយើងទៅក្រៅប្រទេស ហើយយើងកំពុងតែតាមដាន ដើម្បីសហការជាមួយសមត្ថកិច្ចជាមិត្ត ដើម្បីចាប់ខ្លួនមនុស្សហ្នឹងយកមកវិញ»។
របាយការណ៍របស់នាយប៉ុស្តិ៍ច្រកទ្វារប៉ោយប៉ែត បានសរសេរថា លោក ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានបាញ់លោក សេម មករា ជានគរបាលនៅប៉ុស្តិ៍ជាមួយគ្នាឲ្យរបួសស្រាលត្រង់ស្មា កាលពីថ្ងៃទី៩ មេសា ក្នុងទំនាស់ជេរប្រមាថមួយ។
ទន្ទឹមគ្នានឹងការតាមរកចាប់ខ្លួនលោក ឈាន ពិសិដ្ឋ នេះ ត្រូវបានលោក ខៀវ សុភ័គ ថ្លែងថា នៅរសៀលថ្ងៃទី១០ មេសា ដដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានសម្រេចដកហូតតំណែង និងបណ្ដេញនគរបាលរូបនេះចេញពីការងារដែរ៖ «សាមីខ្លួនរូបហ្នឹងត្រូវបានសម្ដេចក្រឡាហោម សម្រេចដកឋានន្តរស័ក្ដិ បណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ និងបញ្ជូនទៅតុលាការធ្វើការវិនិច្ឆ័យទោសទៅតាមច្បាប់»។
ក្នុងសេចក្ដីសម្រេចរបស់លោក ស ខេង ចុះថ្ងៃទី១០ មេសា ប្រការ១ បញ្ជាក់ថា ការដាក់វិន័យដោយបណ្ដេញពីក្របខ័ណ្ឌនគរបាល និងបញ្ជូនទៅតុលាការនេះ គឺតាមមូលហេតុថា លោក ឈាន ពិសិដ្ឋ ជានគរបាលល្មើសវិន័យធ្ងន់ធ្ងរ និងប្រើប្រាស់អាវុធបាញ់បោះខុសច្បាប់។
លោក ឈាន ពិសិដ្ឋ ដែលជានាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប៉ោយប៉ែត មានឈ្មោះលេចធ្លោនៅលើទំព័រហ្វេសប៊ុក (facebook) កាលពីចុងខែធ្នូ ឆ្នាំ២០១៦ គឺក្នុងពេលដែលលោកចោទប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ថាបានបើករថយន្តបុកលោក។
បន្ទាប់ពីមានការចោទប្រកាន់នេះ លោក ឌិន ពុទ្ធី ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយជាប់ពន្ធនាគារមួយរយៈ។ ទោះជាយ៉ាងនេះក្ដី លោក ឌិន ពុទ្ធី ថ្លែងថា លោកមិនបានបុកលោក ឈាន ពិសិដ្ឋ ឡើយ ហើយចោទលោក ឈាន ពិសិដ្ឋ វិញថាបានធ្វើពុតជាដួលសន្លប់មុខឡាន ក្នុងចេតនាមួលបង្កាច់ធ្វើបាបលោក។ នៅថ្ងៃទី១៣ ខែមករា សាលាឧទ្ធរណ៍បានសម្រេចដោះលែងលោក ឌិន ពុទ្ធី ឲ្យនៅក្រៅពន្ធនាគារជាបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
បក្សប្រឆាំងចោទអាជ្ញាធរថានៅពីក្រោយធ្វើឲ្យលោក ឌិន ពុទ្ធី លាលែងពីបក្ស
-
សាច់ញាតិនិងអ្នកគាំទ្រធ្វើពិធីសាសនាសុំឲ្យតុលាការទម្លាក់បទចោទលើលោក ឌិន ពុទ្ធី
-
លោក ឌិន ពុទ្ធី ត្រូវបានដោះលែងពីពន្ធនាគារជាបណ្ដោះអាសន្ន
-
សាលាឧទ្ធរណ៍សម្រេចដោះលែង លោក ឌិន ពុទ្ធី ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
-
ក្រុមគ្រួសារអំពាវនាវឲ្យអាជ្ញាធរនិងតុលាការដោះលែងលោក ឌិន ពុទ្ធី
-
សាក្សីអះអាងប្រាប់តុលាការថាលោក ឌិន ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ
-
តុលាការខេត្តបន្ទាយមានជ័យកោះហៅសាក្សីបំភ្លឺសំណុំរឿងនាយរងប៉ុស្តិ៍ប៉ោយប៉ែត
-
លោក ស ខេង បញ្ជាក់ថាតុលាការរកឃើញថានាយរងប៉ុស្តិ៍ប៉ោយប៉ែតពិតជាជនរងគ្រោះ
-
សាច់ញាតិនិងអ្នកគាំទ្រធ្វើពិធីបួងសួងឲ្យតុលាការផ្ដល់យុត្តិធម៌ឲ្យលោក ឌិន ពុទ្ធី
He is the same man who had tolerated that guy!!!
Don’t waste so much money to hunt for that man!!!
That smiling man will keep smiling forever in his life!!!!!!!!!!!!
កម្ពុជា នីតិរដ្ឋ???????
hope this guy face the real justice’ not promote him like the tree guys who who beat M-P and then got promotion ‘but if he got promotion’ we don’t understance what kind of law in this country’ ‘ Mafia law??? GOD bless all cambodian people’