ដោយ ហ៊ុំ ចំរើន
2017-04-10
RFA

ផែនទីខេត្តបាត់ដំបង។ Photo: RFA
មនុស្សចំនួន ៥នាក់ក្នុងចំណោម ៣៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោយពីពុលចំណីអាហារកាលពីយប់ថ្ងៃទី៩ មេសា។
អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា ឲ្យដឹងនៅថ្ងៃទី១០ មេសា ថា ពលរដ្ឋទាំង ៣៦នាក់នោះក្រោយពីបរិភោគចំណីអាហារក្នុងពិធីបុណ្យបច្ច័យ៤ របស់អ្នកស្រុកនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង មានអាការឈឺពោះ វិលមុខ និងក្អួតទន់ដៃទន់ជើងតែម្ដង។
លោកបន្ថែមថា សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុពីការពុលនេះ៖ «ឥឡូវយើងមិនទាន់ដឹងមូលហេតុច្បាស់លាស់ទេ ដោយសារខាងកាំកុងត្រូលកំពុងយកសំណាកទៅពិនិត្យនៅឡើយ។ គ្រាន់តែការសន្និដ្ឋានបឋម ខ្ញុំគិតថាវាអាចបណ្ដាលមកពីចំណីអាហារ ប៉ុន្តែយើងអត់ទាន់ដឹងថាចំណីអាហារណាមួយជាកត្តាបង្កទេ ដោយសារកាំកុងត្រូលគេបង្ហាញលទ្ធផលពិនិត្យនៅឡើយ»។
លោក អ៊ុក វិទ្យា ឲ្យដឹងទៀតថា អ្នកពុលភាគច្រើនគឺជាក្មេងអាយុចាប់ពី ៥ឆ្នាំទៅ ១៤ឆ្នាំ និងមានមនុស្សចាស់ចំនួន ៤នាក់ ហើយមួយចំនួនធំបានជាសះស្បើយជាធម្មតា ចំណែកអ្នកធ្ងន់ធ្ងរ ៥នាក់ក៏បានធូរស្រាលឡើងវិញដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សមត្ថកិច្ចខេត្តពោធិ៍សាត់បញ្ជូនសំណាកបាយឲ្យមន្ត្រីជំនាញសុខាភិបាលវិភាគរកជាតិពុល
-
ព្រះសង្ឃ១៧អង្គក្អួតចង្អោរសង្ស័យពុលទឹកតែនៅវត្តស្រែល្អខេត្តឧត្តរមានជ័យ
-
អ្នកភូមិនៅសៀមរាបម្នាក់ស្លាប់និង៤នាក់ឈឺដោយសង្ស័យពុលផ្អកត្រីប្រៃ
-
សិស្សសាលាបឋមសិក្សានៅខេត្តឧត្ដរមានជ័យ១៤០នាក់ពុលចំណី
-
ព្រះសង្ឃ១៥អង្គនិងក្មេងវត្តម្នាក់ពុលភេសជ្ជៈនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
-
ពលរដ្ឋនៅសៀមរាបម្នាក់ក្នុងចំណោមអ្នកពុលត្រីក្រពត៨នាក់ស្លាប់
-
ពលរដ្ឋមួយគ្រួសារនៅខេត្តក្រចេះស្នើក្រសួងចុះស៊ើបអង្កេតករណីពុលទឹកក្រូច
-
ពលរដ្ឋខេត្តពោធិ៍សាត់ជិត៥០នាក់ដែលពុលអាហារឬទឹកក្រូចត្រូវបញ្ជូនទៅព្យាបាល
-
អាជ្ញាធរស្រុកស្នួលអំពាវនាវអ្នកពុលស្រាសនិងសាច់ឆ្កែទៅព្យាបាលនៅមន្ទីរពេទ្យ