វៀតណាម​ជា​ដៃគូ​វិនិយោគ​បរទេស​លំដាប់​ទី​៣​របស់​កម្ពុជា

ដោយ សាន សែល
2017-04-10
RFA

សកម្មភាព​លក់​ទំនិញ​នានា​នៅ​ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នា​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Brach Chev
សកម្មភាព​លក់​ទំនិញ​នានា​នៅ​ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នា​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Brach Chev


វៀតណាម គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​បរទេស​ធំ​ជាង​គេ​លំដាប់​ទី​៣ នៅ​ប្រទេស​កម្ពុជា និង​បន្ត​ស្ថិត​នៅ​ក្នុង​បញ្ជី​វិនិយោគិន​បរទេស​កំពូល​ទាំង​៥។ តួលេខ​ដែល​ចេញ​ផ្សាយ​លើ​សារព័ត៌មាន​វៀតណាម ញូវ (Vietnam News) បង្ហាញ​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០១៦ ប្រទេស​វៀតណាម និង​កម្ពុជា បាន​រក​ស៊ី​ជាមួយ​គ្នា​គិត​ជា​ទឹកប្រាក់​ចំនួន ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ចំណែក​ក្នុង​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០១៧ ពាណិជ្ជកម្ម​ទ្វេ​ភាគី​សម្រេច​ដល់​ជាង ៦០០​លាន (៦២១) ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ចំនួន​នេះ​កើន​ឡើង​ជាង ២១% (២១,%) បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៦។

ភាគី​វៀតណាម ហៅ​ទំនោរ​នេះ​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ប្រទេស​ទាំង​ពីរ។ វៀតណាម និង​កម្ពុជា រំពឹង​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី នឹង​កើន​ដល់ ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ខាង​មុខៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "វៀតណាម​ជា​ដៃគូ​វិនិយោគ​បរទេស​លំដាប់​ទី​៣​របស់​កម្ពុជា"

  1. people says:

    Please’ explain the trade between cambodia and veitname” . Cambodia export to veitname ”How much ?? what kind of trade? government should explain to people ‘ and what kind of import from veitnam ?? our country is small population ‘but how come import to much ? trade balance seem to be un-fair for cambodia’.Every country want the profit so hope cambodia earn from export&import too and not have a mountain debt without reduce it. GOD bless all cambodian people’