នយោបាយ
រូបឯកសារ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ (នូវ ពៅលក្ខិណា/VOA)
12 មេសា 2017
ខាន់ សុគុំមនោ
វីអូអេខ្មែរ
«សហរដ្ឋអាមេរិក បានផ្ដល់មូលនិធិគាំទ្រដល់សកម្មភាពក្រៅប្រទេស ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូររបបដែលរដ្ឋាភិបាលអាមេរិកមិនពេញចិត្ត»។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចោទប្រកាន់រដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិមួយចំនួនអំពីបេសកកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ថាមានគោលបំណងចង់ឲ្យមានភាពរង្គោះរង្គើ និងការផ្លាស់ប្ដូររបប ដែលមិនគោរពតាមឆន្ទៈប្រជាជនភាគច្រើន។
ការចោទប្រកាន់នេះ ត្រូវបានបង្ហាញនៅក្នុងឯកសារមួយក្រោមចំណងជើងថា «ប្រាប់ពីការពិត» ដែលចុះផ្សាយដោយក្រសួងការបរទេស នៅព្រឹកថ្ងៃអង្គារនេះ។
ឯកសារជាលាយលក្ខណ៍អក្សរដែលមានកម្រាស់ ១៧ ទំព័រជាភាសាខ្មែរ និងមានជាភាសាអង់គ្លេសផងនោះ បានលើកឡើងថា៖
«ជាច្រើនឆ្នាំមកហើយ ប្រទេសកម្ពុជាគឺជាប្រធានបទនៃការធ្វើយុទ្ធនាការបំភ្លៃព័ត៌មាន ដឹកនាំដោយរដ្ឋាភិបាល និងអង្គការបរទេសមួយចំនួន ដែលបានមូលបង្កាច់អំពីតថភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងគោលបំណងបង្ហាញរូបភាពអវិជ្ជមានអំពីកម្ពុជា និងដាក់កំហុសមកលើរាជរដ្ឋាភិបាល»។
ឯកសារនេះ បកស្រាយសម្រង់សម្ដីរបស់អតីតសមាជិកសភាអាមេរិកម្នាក់គឺលោក Ron Paul ពីខាងគណបក្សសាធារណរដ្ឋ ដោយសង្ខេបថា៖
«សហរដ្ឋអាមេរិក បានផ្ដល់មូលនិធិគាំទ្រដល់សកម្មភាពក្រៅប្រទេស ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូររបបដែលរដ្ឋាភិបាលអាមេរិកមិនពេញចិត្ត»។
ក្រៅពីសំដៅទៅលើសហរដ្ឋអាមេរិក តាមរយៈឯកសារនោះដែរ រដ្ឋាភិបាលកម្ពុជាក៏បានវាយប្រហារទៅលើអង្គការសិទ្ធិមនុស្សអន្តរជាតិ អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានមួយចំនួនទៀតផងដែរ។
លោក David Josar អ្នកនាំពាក្យរងនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បញ្ជាក់ពីគោលជំហររបស់សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចមួយក្នុងសាកលលោក និងដែលតែងតែផ្ដល់ជំនួយដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាថា អាមេរិកគាំទ្រគោលការណ៍លទ្ធិប្រជាធិបតេយ្យជាទូទៅដោយ មិនប្រកាន់ថា ជាគណបក្សនយោបាយណាមួយនោះទេ។
លោកបានថ្លែងប្រាប់VOA តាមសារអេឡិចត្រូនិកក្នុងន័យដើមយ៉ាងដូច្នេះថា៖
«យើងមានមោទនភាពចំពោះភាពជាដៃគូដ៏យូរអង្វែងជាមួយនឹងប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនលទ្ធភាពក្នុងការផ្ដល់នូវសេវាសុខភាព ការអភិវឌ្ឍជីវភាពប្រជាជនតាមជនបទ ការគាំទ្រសិទ្ធិមនុស្ស ការការពារបរិស្ថាន និងភាពជោគជ័យ លើគោលដៅសំខាន់ៗ ដែលប្រជាជនយកចិត្តដាក់អំពីវា»។
លោកបន្តទៀតថា សហរដ្ឋអាមេរិករំពឹងថា នឹងបន្តកិច្ចពិភាក្សាជាដៃគូដ៏ល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា «ដើម្បីពង្រឹងចំណងមិត្តភាព»។
ឯកសាររបស់ក្រសួងការបរទេសកម្ពុជានេះ បានលើកយកទឡ្ហីករណ៍ ជាច្រើនមកបកស្រាយបំភ្លឺអំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងទៅលើសេចក្ដីរាយការណ៍ ឯកសារស្រាវជ្រាវ ព្រឹត្តិការណ៍នានា និងការថ្លែងជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ របស់អង្គការសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល រាជរដ្ឋាភិបាលបរទេស និងស្ថាប័នព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន ដោយចាត់ទុកស្ថាប័នទាំងនោះ ថាធ្វើការបកស្រាយដោយមិនឆ្លុះបញ្ចាំងភាពពិតនៃស្ថានភាពសង្គមកម្ពុជានោះទេ។
អ្នកស្រី ធីតា ឃឹះ ប្រធានប្រតិបត្តិនៃអង្គការសីលការ ដែលជាអង្គការសង្គមស៊ីវិលមួយក្នុងប្រទេសកម្ពុជា បង្ហាញការសោកស្ដាយចំពោះសេចក្ដីប្រកាសព័ត៌មាន ដែលភ្ជាប់នឹងឯកសារ «ប្រាប់ពីការពិត» ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជានេះ។
លោកស្រី បញ្ជាក់ពីគោលជំហរ និងនិន្នាការអង្គការសង្គមស៊ីវិល ថាការងារអង្គការទាំងនេះ ផ្ដោតទៅលើតែការបំពេញបន្ថែមទៅលើចំណុចខ្វះខាតក្នុងបញ្ហាសង្គមនៅកម្ពុជា។
«ខ្ញុំយល់ឃើញថា ខ្ញុំមានការសោកស្ដាយណាស់ ដែលក្រសួងការបរទេស តំណាងឲ្យប្រទេសកម្ពុជាទាំងមូល អត់យល់អំពីអង្គការសង្គមស៊ីវិល ការងាររបស់អង្គការសង្គមស៊ីវិល បំពេញកន្លែងដែលខ្វះខាតនៃស្ថានការណ៍ក្នុងស្រុក។ កន្លែងដែលមានការខ្វះខាត អត់មាន បានគេធ្វើ។ បើទាំងអស់គ្នាដើរនិយាយអួតថា រដ្ឋាភិបាលកម្ពុជាល្អ ប្រទេសកម្ពុជាល្អ ជាឋានសួគ៌ វាមិនមែនជាការពិត គ្មានអ្នកណាជឿផង»។

រូបឯកសារ៖ លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលការ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីជំហររបស់ក្រុមអង្គការសង្គមស៊ីវិល ក្នុងការពារស្រីមុំ កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
អ្នកស្រីប្រាប់ VOA បន្តទៀតថា ការព្យាយាមរកដំណោះស្រាយនៃបញ្ហានានាក្នុងសង្គម ទើបអាចលុបបំបាត់ភាពអវិជ្ជមានទាំងឡាយរបស់កម្ពុជា៖
«បើចង់ឲ្យគេយល់ពីស្រុកខ្មែរមិនទៅថាទាល់តែបង្កាច់បង្ខូចអីទេ បញ្ហាជារឿងធម្មតា។ ប៉ុន្តែ បញ្ហាកើតទៅរឿងមិនធម្មតានៅពេលដែលយើងនិយាយហើយ រដ្ឋាភិបាលមិនព្រមដោះស្រាយ អានោះបានជារឿងមិនធម្មតា។ ការយកអាកប្បកិរិយារបៀបហ្នឹងមិនសូវជាជួយប្រទេសជាតិប៉ុន្មានទេ តែធ្វើឲ្យជាការងារហ្នឹងទៅជាមិនធម្មតាទៅវិញ»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា នឹងប្រព្រឹត្តទៅនៅរយៈពេលប្រមាណជិត២ខែខាងមុខ ហើយការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅឆ្នាំក្រោយឆ្នាំ២០១៨ ។
ប្រមាណពីរសប្ដាហ៍កន្លងមក ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ហៅកាត់ថា OHCHR បានចេញសេចក្ដីវិភាគអំពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
សេចក្ដីវិភាគនេះ បង្ហាញថាសុចរិតភាពនៃការបោះឆ្នោតនានា ក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មិនត្រូវបានធានាទេ ប្រសិនបើគណបក្សនយោបាយមិនអាចអនុវត្តសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិក្នុងការស្វែងរក និងទទួលបានព័ត៌មានដែលមិនលម្អៀង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មិនអាចបញ្ជាក់អំពីគោលបំណងនៃការចេញផ្សាយឯកសារ ដែលមានចំណងជើងថា «ប្រាប់ពីការពិត» នោះបានទេ។
លោកបញ្ជាក់ថា កន្លងមកការវិភាគ និងការបកស្រាយមួយចំនួនអំពីបញ្ហា លទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា មិនឆ្លុះបញ្ចាំងតថភាពពិតរបស់សង្គមខ្មែរនោះទេ តែមានទំនោរទៅតាមនិន្នាការនយោបាយរបស់បរទេស។

រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយ VOA នៅឯទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
«អស់លោកមួយចំនួនមិនវាយតម្លៃទៅតាមការជាក់ស្ដែងនៃសភាពការណ៍របស់ប្រទេសជាតិទេ ច្រើនតែវាយផ្អែកទៅលើនិន្នាការនយោបាយ ឬក៏សតិអារម្មណ៍ ប្រឆាំងនឹងរាជរដ្ឋាភិបាលបច្ចុប្បន្ន ដូចបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាអញ្ចឹង។ បើមើលពីក្រៅប្រទេសកម្ពុជាមកខាងក្នុង ប្រទេសកម្ពុជាហ្នឹងមិនដឹងសាហាវយ៉ាងណាទេ វាលើសខ្មែរក្រហមទៅទៀត តែយើងឃើញហើយ ថាការពិតមិនដូចគាត់និយាយទេ»។
លោក ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យជំនាញទំនាក់ទំនងអន្តរជាតិ បានឲ្យដឹងថា ក្រោយបោះឆ្នោតឆ្នាំ២០១៣ និងក្រោយពេលហេតុការណ៍មួយចំនួន បានកើតឡើងនៅបស្ចិមប្រទេស ដែលកើតឡើងពីការលូកដៃពីប្រទេសផ្សេងនោះ រដ្ឋាភិបាលកម្ពុជាតែងតែភ័យខ្លាច អំពីស្ថានការណ៍នានាដែលអាចកើតឡើង។
«កន្លងទៅរដ្ឋាភិបាលកម្ពុជាមានលក្ខណៈភ័យខ្លាចច្រើន (Paranoid) ទាក់ទងទៅហេតុការណ៍ Arab Spring គឺបដិវត្តន៍ពណ៌នៅបស្ចិមប្រទេស លីប៊ី បច្ចុប្បន្នស៊ីរី។ ឃើញអញ្ចឹងគាត់មានការភ័យខ្លាចស្ថានការណ៍នៅកម្ពុជា។ ជាពិសេសក្រោយការបោះឆ្នោតឆ្នាំ ២០១៣ មានបាតុកម្មទៅ គាត់ភ័យខ្លាចច្រើន។ ការភ័យខ្លាចច្រើន ធ្វើឲ្យគាត់ហ៊ានសម្រេចចិត្ត គ្រប់គ្រងNGOs និងការលូកដៃពីបរទេស»។

រូបឯកសារ៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព
កន្លងមក ការគោរពសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាត្រូវបានគេចាត់ថា មានលក្ខណៈទន់ខ្សោយខ្លាំង។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននោះដែររដ្ឋាភិបាលបានរិះគន់ខ្លាំងៗទៅលើសារព័ត៌មានមួយចំនួនដូចជា វិទ្យុអាស៊ីសេរី (RFA), វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) និង ព្រឹត្តិបត្រព័ត៌មាន ដឺខេមបូឌាដេលី(Cambodia Daily) ថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះមានសេរីភាពខ្លាំងណាស់ក្នុងការរិះគន់ខ្លាំងៗ និងចោទប្រកាន់«ដោយគ្មានមូលដ្ឋាន»លើការដឹកនាំរបស់រាជរដ្ឋាភិបាលលោក ហ៊ុន សែន។
សេចក្ដីប្រកាសព័ត៌មាននោះសរសេរត្រង់ចំណុចនេះថា៖
«ការបោះពុម្ពផ្សាយកាសែតគឺ មានលក្ខណៈសេរីខ្លាំងណាស់រហូតដល់កាសែតខាំបូឌាដេលី និងកាសែតភ្នំពេញប៉ុស្តិ៍ដែលជាកាសែតភាសាអង់គ្លេសដ៏ធំនិងមានបកប្រែជាភាសាខ្មែរបានបោះពុម្ពផ្សាយជាប្រចាំថ្ងៃនូវការរិះគន់ខ្លាំងៗ ព្រមទាំងមានការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ប្រឆាំងនឹងរដ្ឋាភិបាលដោយផ្អែកលើការសង្ស័យសុទ្ធសាធ»។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានប្រាប់ VOA ថាវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើន បើប្រៀបធៀបទៅនឹងប្រទេសកាន់លទ្ធិសង្គមនិយមដែលនៅក្បែរខាង។
«បើយើងប្រៀបធៀបនឹងបរិបទប្រទេសជិតខាង ឡាវ និងវៀតណាម ដែលជាប្រទេសដែលកាន់លទ្ធិសង្គមនិយម។ តែបើយើងប្រៀបធៀបទៅនឹងបរិបទបណ្ដាប្រទេសអាស៊ានទាំងមូល ដូចជាប្រទេសហ្វីលីពីនអី យើងហាក់ដូចជាដើរក្រោយបន្តិច បើនិយាយពីសេរីភាពសារព័ត៌មាននេះ»។
លោក Stuart White និពន្ធនាយកស្ដីទីរបស់កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស បានសរសេរក្នុងសារអេឡិចត្រូនិក ប្រាប់VOAថា៖
«ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ កាសែតភ្នំពេញប៉ុស្តិ៍ បានប្ដេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សារព័ត៌មាន ទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស»។
លោកនិពន្ធនាយកជនជាតិអាមេរិករូបនេះបន្តទៀតថា៖
«បេសកកម្មយើង គឺរាយការណ៍ ដោយស្មើភាព និងមិនលម្អៀង ហើយយើងបន្តធ្វើឲ្យអ្នកកាន់អំណាចទាំងនោះ ទទួលខុសត្រូវ ដើម្បីផលប្រយោជន៍នៃតម្លាភាព និងផលប្រយោជន៍សាធារណៈមតិទាំងមូល»។
នៅក្នុងអត្ថបទ «ប្រាប់ពីការពិត» ដដែលនោះ ក្រសួងការបរទេសក៏បានវាយប្រហារទៅលើ លោកស្រី Wan Hea Lee តំណាងប្រចាំប្រទេសកម្ពុជា នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា OHCHR ដែរ ថាបានចេញសេចក្ដីថ្លែងការណ៍អំពីស្ថានការណ៍នយោបាយកម្ពុជា មានលក្ខណៈលម្អៀង។
VOA ពុំទទួលបានការអត្ថាធិប្បាយពីលោកស្រី Wan Hea Lee ទេ។
ក្នុងឯកសារដែលចេញដោយ ក្រសួងការបរទេសដដែលនេះ រដ្ឋាភិបាលបានការពារ ការសម្រេចចិត្តរបស់ខ្លួនក្នុងការឃុំខ្លួន អ្នកទោស២៦រូប ដែលត្រូវបានអង្គការសង្គមស៊ីវិលហៅថាជា «អ្នកទោសនយោបាយ» ដោយរដ្ឋាភិបាលថ្លែងថា អ្នកទាំងនោះបានរំលោភច្បាប់។
VOA មិនអាចទាក់ទងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំការអត្ថាធិប្បាយនោះទេ៕
កម្ពុជា នឹង វៀតណាម អាមេរិចធ្វើមិនដូចគ្នាទេ។ហេតុអ្វី?
What is wrong with changing of the regime?????????????????It is like you guys change your clothes everyday!!!
The former veitcong khmer rough are scaring of real democracy ‘because they have law&order properly not like this regime at the moment ‘ .This government leaded by veitcong mafia dictator and his groups are the former khmer rough and their hands full of blood ;’they are the killer’ and they scaring of every truth ‘ .They think they can get away from justice?? now in this world they can get away from this beast regime but when they die they will go down to hell and get what they done’in this world .Veitcong mafia dictator and his groups will get lesson from KARMA’ we wait and see north korea dictator will be topple soon and their people will release from the cage ‘ and cambodia will get after kim-jon un gone then sa-damm hun-sen turn ‘.GOD bless all cambodian people’
Dictators in the world never wanted to change because they got power they wanted anything they can do anything they wanted even corrupted and taking money from state or people they can do that why all dictators in the world deserve to die by hand of people ‘.the world and people in the world hate dictator in modern day’ .This beast regime will be topple by people’s democracy’ vote them out ‘.GOD bless all cambodian people’
Hey, hey guy! Be careful of what you are saying because you are not a politician!
ការប្រឹងប្រែងផ្សព្វផ្សាយប្រាប់ការពិតបែបនេះ វាទៅជាការជីកគាស់កកាយបំផ្លាញឬសគល់របស់ខ្លួនឯងដែលរាស្ដ្រ
ខ្មែរជាទូទៅមិនសូវយល់ដឹងថា មានបរទេសដ៏ច្រើនមិនពេញចិត្តចំពោះអ្នកដឹកនាំរបស់រដ្ឋាភិបាលប្រទេសកម្ពុជា។
of cause they wanted to change because they are seeing this regime is a bloody regime. at this moment I’m seeing it is quiet because of up coming new year celebration up . after that it will come to the fight of power again. even that I still hearing some of the political massage for the world to think about this top leader of the world. please do not be so proud of yourself of being a powerful dictator in this dirty hold. no one will last for ever in this world if they fine out you commit too many crime again humanity they will send you to hell very soon. all Cambodian should understand that HUN SEN is using peoplepowers to threatening the world. but I want to tell you that you are too small can not sacking the world even a bit . just like North Korean even those they said they have the killer weapon they still can not scare no one. instate they want to take this leader to hell and release those people from that cage just like Cambodia. peace for all Cambodian GOD bless them all
It is easy way, if international community want to change this regim or want this criminal group lost national election, just put them in black list. So very things will change.
Change is a very natural phenomena!!!!.
If ones like the truth, and that is the truth.
News cannot be controlled forever!
Many medias have been part of lie in Cambodia, and became useless. For fact, so many become familiar with Facebook, leaving those medias for advertising.
It is time to wake up to realities.
Who is behind with accepting realities?????? Ordinary Cambodians or those in government???
Hopefully camnews , enjoying the hospitality
comment for me