ដោយ លោក ឃុត សុគន្ធ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧
http://vodhotnews.com
កម្មកររោងចក្រមួយ ដែលផលិតកែវនៅខណ្ឌដង្កោរាជធានីភ្នំពេញ បានតវ៉ានៅថ្ងៃនេះ សុំឲ្យថៅកែ គោរពច្បាប់ការងារ ដោយថា ពួកគេធ្វើការងារជិត២ឆ្នាំហើយនៅរោងចក្រនោះ មិនបាន ឈប់សម្រាក់នៅថ្ងៃបុណ្យនោះទេ។
កម្មករផលិតកែវ លោក ផល សិលា ប្រាប់វីអូឌីថា រោងចក្រផលកែវ ឈ្មោះ ដុង ណាន ស៊ូយ៉ា ដែលមានថៅកែជនជាតិចិន បានប្រើកម្មករឲ្យធ្វើការទាំងថ្ងៃឈប់សម្រាក់ជិត២ឆ្នាំ ហើយដោយមិនគុណលុយជូនកម្មករឡើយ។
លោកបន្តថា កន្លងមកក្រុមកម្មករមិនចេញតវ៉ាព្រោះមិនចង់ឲ្យមានរឿង និងម្យ៉ាងទៀតរោងចក្រទើប បើកពួកគេចង់ជួយថៅកែមួយរយៈសិន ដោយថា កាលពីបើកដំបូងថៅកែរោងចក្រនោះសន្យាថែម លុយពេលរោងចក្រដំណើរល្អ ហើយកម្មករបាននាំគ្នាខិតខំធ្វើការតាំងពីពេលនោះរហូតមក ដោយមិនគិតថ្ងៃបុណ្យឡើយប៉ុន្តែ លោកថា ថៅកែមិនធ្វើតាមការសន្យាទេថែមកាត់លុយ ពេលកម្មកររវល់មិនបានមកធ្វើការថែមទៀត។
លោកបន្ថែមថា «រោងចក្រហ្នឹងវារំលោភបំពានដោយថ្ងៃបុណ្យអីវាមិនឲ្យឈប់ បើចូលឆ្នាំនេះ វិញវាឲ្យឈប់ពីថ្ងៃ១៤ដល់១៧ចូលវិញវាខុសលក្ខខណ្ឌពីក្រសួង បើក្រសួងគេឲ្យឈប់ពីថ្ងៃ ១៤ដល់ថ្ងៃ១៨ចូលវិញ ហើយម្យ៉ាងទៀតអត់ប្រាក់ថែមពេលកម្មកធ្វើការថែមម៉ោង ឬថ្ងៃបុណ្យ លុយបំណាចឆ្នាំក៍អត់និយាយរួមទៅអត់ទាំងម៉ង ហើយពេលយប់អីកាត់លុយយើងទៀត»។
កម្មករម្នាក់ទៀត គួង ងន ឲ្យដឹងថា កន្លងមកថៅកែរោងចក្រធ្លាប់បង្ខំឲ្យលោកធ្វើការងារទាំង ឈឺ ដោយមិនឲ្យលោកឈប់សំរាកឡើយ ពេលលោកសុំច្បាប់សម្រាក់ ថៅកែគម្រាមកាត់លុយ ថែម ទៀត ។
លោក បានអំពាវនាវសុំអាជ្ញាធរជាពិសេសក្រសួងការងារត្រូវមានវិធានការលើទៅលើក្រុម ហ៊ុននោះដោយធ្វើយ៉ាងណាឲ្យគោរពទៅតាមច្បាប់ការងារ។
លោកបន្ថែមថា «ពួកខ្ញុំតូចចិត្តត្រង់ថាយើងធ្វើការដូចរោងចក្រគេដែរតែមានអត់មានថ្ងៃអាទិត្យ អត់មានថ្ងៃបុណ្យ ហើយគ្នាសុំឈប់សម្រាប់មិនបាន ហើយចូលឆ្នាំ៣ថ្ងៃឲ្យកម្មករឈប់៣ថ្ងៃ ដែរ យើងខំជួយវារាប់ឆ្នាំហើយ តែវាអត់គិតពួកយើងផង»។
វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីភាគីថៅកែរោងចក្រចំពោះការចោទប្រកាន់នេះនៅឡើយទេ។
អគ្គលេខាធិការរងនៃសហជីពសេរីកម្មករ កញ្ញា យ៉ុង លាប មានប្រសាសន៍ថា ប្រសិនជា ករណីនោះកើតមានដូចកម្មករលើកឡើងពិតមែន គឺថៅកែរោងចក្របានរំលោភទៅលើលក្ខខណ្ឌការងារ និងច្បាប់ស្តីពីការងារធ្ងន់ធ្ងរ។
កញ្ញាថា ក្នុងច្បាប់ការងារប្រសិនបើរោងចក្រតម្រូវកម្មករធ្វើការថែមម៉ោងឬធ្វើការថ្ងៃបុណ្យត្រូវ តែគុណលុយជូនកម្មករ។
កញ្ញាបន្ថែម «បើតាមគាត់ឡើងប្រាក់បំណាច់ឆ្នាំគឺអត់មានឲ្យគាត់ទេ អញ្ចឹងវាមិនត្រឹមត្រូវទេ ព្រោះក្នុងច្បាប់ការងារកាលណាតែកម្មករធ្វើការក្នុងច្បាប់ស្តីពីការងារគឺគាត់ត្រូវឈប់បាន១ថ្ងៃ កន្លះក្នុង១ឆ្នាំគឺគាត់ត្រូវមានបំណាច់ប្រើឆ្នាំ១៨ថ្ងៃ ហើយបើទាក់ទង់នឹងការធ្វើការងារថ្ងៃបុណ្យ តាមផ្លូវច្បាប់តែកាលណាតែបុណ្យគេឈប់ដោយមានប្រាក់ឈ្នួលហើយបើឲ្យគេធ្វើការត្រូវ គុណលុយឲ្យគេហើយ»។
មន្រ្តីសហជីពរូបនេះបានស្នើឲ្យការងារត្រូវចុះត្រួតលើរោងចក្រនោះដោយពិនិត្យលើលក្ខខណ្ឌការ ងារផ្សេងៗធ្វើយ៉ាងឲ្យស្របតាមច្បាប់ការងារដោយថា រាល់អ្នកវិនិយោគដែលមករកស៊ីនៅកម្ពុជា ត្រូវតែគោរពតាមច្បាប់ការងាររបស់កម្ពុជា៕