ដោយ ខែ សុណង
2017-04-22
RFA

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ធ្វើសន្និសីទកាសែតបង្ហាញភស្តុតាងនៃអំពើពុករលួយរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។ RFA/Leng Maly
![]()
អង្គភាពប្រឆាំងអំពើពុករលួយ អេស៊ីយូ (ACU) ឃាត់ខ្លួនជំនួយការរបស់អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ីឌីស៊ី (CDC) ជុំវិញករណីទាមទារ និងទទួលប្រាក់ខុសច្បាប់នៅក្នុងពេលបំពេញការងារ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២២ មេសា ឲ្យដឹងថា លោក ឈឹម ពិសិដ្ឋ មានមុខងារជាជំនួយការរបស់អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមិនបញ្ចេញឈ្មោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា។
អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានព័ត៌មានជាបន្តបន្ទាប់ពីមន្ត្រីបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ទាល់តែបានទទួលប្រាក់បន្ថែម ពីការផ្ដល់សេវានានា ទើបលោក ឈឹម ពិសិដ្ឋ ជួយសម្រួល យល់ព្រម និងបោះត្រាឲ្យ។ បញ្ហានេះបានបង្កការលំបាកដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
តែទោះជាយ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពនេះ មិនបានបង្ហាញថា ឈ្មោះ ឈឹម ពិសិដ្ឋ ជាជំនួយការរបស់អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឈ្មោះអ្វី ហើយបំពេញការងារក្នុងផ្នែកណាមួយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សង្គមស៊ីវិលនៅតែចង់ឲ្យមានការស៊ើបអង្កេតករណីពុករលួយនៅស្នងការដ្ឋានខេត្តកំពង់ធំ
-
តុលាការឃុំខ្លួនមន្ត្រីក្រសួងមហាផ្ទៃមួយរូបដែលទារប្រាក់ដាក់ខែពីក្រុមហ៊ុន
-
អង្គភាពប្រឆាំងអំពើពុករលួយថាការប្រឆាំងការលាងលុយកខ្វក់ជាភារកិច្ចបន្ទាន់
-
អង្គការអន្តរជាតិរកឃើញថាស្ថាប័នតុលាការប៉ូលិសនិងមន្ត្រីរដ្ឋាភិបាលពុករលួយជាងគេ
-
អ្នកភូមិនៅស្ទឹងត្រែងរិះគន់សេវាសាធារណៈរបស់អាជ្ញាធរនិងបញ្ហាពុករលួយ
-
ស្នងការនគរបាលខេត្តកំពង់ធំគ្រោងប្ដឹងបកទៅមន្ត្រីនគរបាលដែលចោទថាពុករលួយ
-
អធិការស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងរងការចោទថាប្រព្រឹត្តអំពើពុករលួយ
-
សង្គមស៊ីវិលស្នើឲ្យស៊ើបអង្កេតរឿងពុករលួយនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
-
តុលាការខែត្រក្រចេះឃុំខ្លួនមន្ត្រីអង្គការម្នាក់និងពលរដ្ឋ៤នាក់ករណីឃាត់ឡានដឹកឈើ
-
អធិការស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងរងការចោទថាប្រព្រឹត្តអំពើពុករលួយនិងក្រាញអំណាច
Good catch’ but only small fish