តួលេខ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​មេសា​នេះ​កើន​ឡើង​ខ្ពស់​ធៀប​នឹង​ខែ​មុន

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ

មនុស្ស​ដល់​ទៅ ១៤០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល ២២ថ្ងៃ​ក្នុង​ខែ​នេះ ដោយ​បាន​កើន​ឡើង​ដល់​ទៅ ២២​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ខែ​មីនា​កន្លង​មក។

របាយការណ៍​នគរបាល​ចរាចរណ៍​ផ្លូវ​គោក បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ ៣០១​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​នៅ​ចន្លោះ​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា​ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១៤០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៥៣៣​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។

របាយការណ៍​ដដែល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ចំនួន​អ្នក​ស្លាប់​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល ២២​ថ្ងៃ​ខែ​មេសា​នេះ បាន​កើន​ឡើង​ ២២​ភាគរយ ពោល​គឺ​បាន​កើន​ឡើង​ពី​ចំនួន ១១៥​នាក់​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ខែ​មីនា​កន្លង​មក។ ចំណែក​ឯ​តួលេខ​អ្នក​រង​របួស​វិញ បាន​កើន​ឡើង​យ៉ាង​ខ្ពស់​ដល់​ទៅ ៧៨​ភាគរយ បើ​ធៀប​នឹង​ខែ​មីនា​កន្លង​មក​នេះ។

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង ១៦០០​នាក់​ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៦៦០០​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល កាល​ពី​ឆ្នាំ​មុន៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles