ដោយ ឡេង ម៉ាលី
2017-04-23
RFA

គ្រោះថ្នាក់ចរាចរណ៍នៅគល់ស្ពានមេគង្គ ផ្លូវជាតិលេខ៩ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Men Sothyr
![]()
នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញរបាយការណ៍នៅថ្ងៃទី២៣ មេសា ថា មានមនុស្សចំនួន ៩នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយ ២៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២លើកកើតឡើងនៅទូទាំងប្រទេស។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្ដាលឲ្យខូចខាតយានយន្តសរុបចំនួន ២៤គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូចចំនួន ៨គ្រឿង រថយន្តធុនធំចំនួន ៣គ្រឿង ថ្មើរជើង ១នាក់ និងយានយន្តផ្សេងៗ ១គ្រឿង។
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើក គឺកើតឡើងនៅពេលយប់ ៥លើក ក្នុងនោះអ្នកធ្វើដំណើរតាមម៉ូតូមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ១៨នាក់។
មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺមានល្មើសល្បឿន ៦លើក ស្លាប់ ២នាក់ មិនប្រកាន់ស្ដាំ ៤លើក ស្លាប់ ៥នាក់ ហើយមិនគោរពសិទ្ធិ ២លើក ស្លាប់ ២នាក់។
គ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននេះ គឺនៅរាជធានីភ្នំពេញ ៣លើក ស្លាប់ ៦នាក់ ខេត្តកណ្ដាល ២លើក ស្លាប់ម្នាក់ របួស ២នាក់ ខេត្តបន្ទាយមានជ័យ ២លើក ស្លាប់ម្នាក់ របួស ៦នាក់ ខេត្តកែប ១លើក របួសម្នាក់ និងខេត្តកំពង់ធំ ១លើក ស្លាប់ម្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
មនុស្ស៥៥នាក់ស្លាប់និងជិត២៣០នាក់របួសដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ
-
ស្លាប់២៩នាក់និងរបួសធ្ងន់៨១នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍បីថ្ងៃនៃបុណ្យចូលឆ្នាំ
-
គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថយចុះធៀបនឹងឆ្នាំ២០១៦
-
អ្នកស្រាវជ្រាវថា កម្ពុជាមានអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងថៃ៣ដង
-
តើពលរដ្ឋត្រូវធ្វើដូចម្ដេចដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងបុណ្យចូលឆ្នាំ?
-
នគរបាលខេត្តព្រះសីហនុស្នើអ្នកបើកបរគោរពច្បាប់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំ
-
នាយករដ្ឋមន្ត្រីអំពាវនាវម្ចាស់រថយន្តឈ្នួលកុំដំឡើងថ្លៃខ្លាំងពេកក្នុងឱកាសបុណ្យចូលឆ្នាំ
-
អាជ្ញាធរក្រុងព្រះសីហនុហាមម៉ូតូកង់បីនិងរថយន្តចតលើផ្លូវ៥០២បញ្ចៀសកកស្ទះ
-
ព្រះសង្ឃធ្វើពិធីឧទ្ទិសកុសលដល់អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៩
-
អគ្គស្នងការចេញបទបញ្ជាថ្មីតម្រូវឲ្យអ្នកជិះម៉ូតូមានមួកសុវត្ថិភាពមុនអាចបន្តដំណើរបាន
We are too late to solve the traffic issue in this country!!!