ដោយ វ៉ា សំណព្វ
24/04/2017
RFI

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ កាលពីថ្ងៃទី ២៤ មេសា ឆ្នាំ២០១៧។ @Facebook
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤មេសានេះ បានបន្តប្រើប្រាស់វោហាសាស្ត្រសង្គ្រាមនៅមុនពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតនៅពេលខាងមុខ។ លោក ហ៊ុន សែន បានចោទជាសំណួរត្រង់ៗថា តើប្រជាពលរដ្ឋចង់បានការអភិវឌ្ឍន៍ សន្តិភាព ឬការជីកលេនដ្ឋានបាញ់គ្នាដូចអតីតកាល? ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ នៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។
គឺនៅចំពោះមុខសមភាគីវៀតណាម, នៅថ្ងៃទី២៤មេសានេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានបន្តប្រើប្រាស់វោហាសាស្ត្រសង្គ្រាមដោយចោទជាសំណួរត្រង់ៗថា “តើប្រជាជនយើង ចង់ធ្វើការផ្លាស់ប្តូរទំនិញ និងវិស័យទេសចរណ៍ តាមរយៈប្រព័ន្ធផ្លូវដឹកជញ្ជូន ឬក៏ត្រូវការជីកលេនដ្ឋានដើម្បីបាញ់គ្នាដូចពីអតីតកាល”? “នេះ គឺជាការជ្រើសរើសរបស់ប្រជាជននៅពេលខាងមុខ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នេះ មិនចំពោះក្រុមណាមួយនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា “នៅពេលខាងមុខនេះ ពិតណាស់ មានអ្នកដែលចង់បានសន្តិភាព និងរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍន៍ តែក៏មានអ្នកខ្លះ ចង់បាននូវជម្លោះក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងផងដែរ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នេះ បានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួនហ្វ៊ុក ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា នឹងបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ នៅថ្ងៃទី២៤មេសានេះ និងខណៈពេលដែលប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅខែមិថុនាខាងមុខ។
លោកបណ្ឌិត មាស នី អ្នកវិភាគនិងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាបានលើកឡើថា ការបង្កើនការប្រើប្រាស់នូវវោហាសាស្ត្រពីសង្គ្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋខ្លះដែរ ប៉ុន្តែលោកបានលើកឡើងថា លទ្ធភាពនៃការផ្ទុះសង្គ្រាម នឹងមិនអាចទៅរួចនោះទេ ប្រសិនបើករណីដែលគណបក្សប្រឆាំងឈ្នះឆ្នោតក៏ដោយ៕
That war has become the f..king war!!!
គំរាមខ្មែរបំពេញចិត្តយួន នៅចំពោះមុខចៅហ្វាយយួន
ពិតជាមិនចេះខ្មាសមែន !!!!!!!!!!
ខុសហើយលោក ហ៊ុន សែន អ្វីដែល ហ៊ុន សែន កំពុងតែនិយាយថាបើខ្លួនចាញ់ឆ្នោតនិងមានសង្គ្រាមនុះមិនអាចទៅរួចទេមហាអំណាចពិភពលោកគេមិនអាចអនុញាត្តិឲ្យមានសង្គ្រាមបានឡើយ។ក៏ប៉ុន្តែរប្រសិនបើលោក ហ៊ុន សែន នៅតែក្រាញអំណាចនៅតែដឹកនាំប្រទេសបែបតិរច្ឆានធ្វើបាបអ្នកដែលហ៊ានរិះគន់!អ្នកដែលមានមតិផ្ទុយពីក្រុមខ្លួន! ចាប់អ្នកការពាសិទ្ធិមនុស្សដាក់គុក!ខ្ញុំគឹតថានៅមិនយ៉ូទេកម្ពុជានឹងដូចជាប្រទេសសេរី(syrai)ជាក់ជាមិនខាន
ខុសហើយលោក ហ៊ុន សែន អ្វីដែល ហ៊ុន សែន កំពុងតែនិយាយថាបើខ្លួនចាញ់ឆ្នោតនិងមានសង្គ្រាមនុះមិនអាចទៅរួចទេមហាអំណាចពិភពលោកគេមិនអនុញ្ញាតឲ្យមានសង្គ្រាមបានឡើយ។ក៏ប៉ុន្តែរប្រសិនបើលោក ហ៊ុន សែន នៅតែក្រាញអំណាចនៅតែដឹកនាំប្រទេសបែបតិរច្ឆានធ្វើបាបអ្នកដែលហ៊ានរិះគន់!អ្នកដែលមានមត្តិផ្ទុយពីក្រុមខ្លួន! ចាប់អ្នកការពាសិទ្ធិមនុស្សដាក់គុក!ខ្ញុំគឹតថានៅមិនយ៉ូទេកម្ពុជានឹងអាចដូចជាប្រទេសសេរី(syrai)ជាក់ជាមិនខាន។ដូច្នេះបើសិនមហាជនរួមជាតិខ្មែរទាំងអស់ខ្លាចសង្គ្រាមមិនចង់អោយកម្ពុជាដើរតាមដានប្រទេស សេរី អៀរ៉ាក លីបៀ ដោយប្រការណ៍ណាមួយសូមមហាជនខ្មែរត្រូវតែបោះឆ្នោតដូរអ្នកដឹកនាំសព្វថ្ងៃ(ហ ស)នេះចេញឲ្យបានឆាប់រិតតែល្អប្រទេសយើងនិងមានសន្តិភាពរហូតតរៀងទៅ។មហាជនខ្មែរត្រូវចាំថាមហាអំណាចពិភពលោកគេមិនចង់ឃើញអ្នកដឹកនាំប្រទេសផ្ដាច់ការមុខដ៍ដែលៗទេគេអាចធ្វើអោយប្រទេសយើងក្រឡាប់ចាក់បានបើយើងមិនដូរអោយទាន់ពេលទាន់វេលាទេនុះ។
បើបងប្អូនជនរួមជាតិធុញថប់នឹងពាក្យថា សង្គ្រៀម ចូរនាំគ្នាបោះឆ្នោត
ទម្លាក់ពាក្យសង្គ្រៀមហ្នឹងចោលទៅ កុំឲ្យពាក្យហ្នឹងឆ្លងទៅកូនចៅជំនាន់
ក្រោយរបស់យើង ឲ្យវសផុតពូជត្រឹម្នឹហទៅ។