ដោយ យាង សុជាមេត្តា
2017-04-24
RFA

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងពិធីបើកឲ្យប្រើប្រាស់ទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិត (Online TV) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ RFA/Sek Bandith
ក្រសួងព័ត៌មាន ប្រគល់សិទ្ធិដល់មន្ទីរព័ត៌មានរាជធានី–ខេត្ត ចេញលិខិតបន្តអាជ្ញាប័ណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយ។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី២៤ មេសា បញ្ជាក់ថា ក្រសួងព័ត៌មាន ផ្ទេរ និងប្រគល់សិទ្ធិពេញលេញជូនគ្រប់មន្ទីរព័ត៌មានរាជធានី–ខេត្ត ក្នុងការចេញលិខិតបន្តអាជ្ញាប័ណ្ណដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ អង្គការសារព័ត៌មានក្នុងស្រុក និងអង្គភាពបោះពុម្ពផ្សាយនានាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងព័ត៌មាន ក្នុងក្របខ័ណ្ឌដែនដីរាជធានី–ខេត្តរៀងៗខ្លួន។
សេចក្តីសម្រេចបញ្ជាក់ដែរថា ការបង់ពន្ធ ការបង់ថ្លៃសេវាសាធារណៈ និងការបង់ថ្លៃសេវាសោតទស្សន៍របស់បណ្ដាស្ថានីយវិទ្យុ ទូរទស្សន៍ អង្គភាពប្រព័ន្ធផ្សព្វផ្សាយនានាដែលមានកាតព្វកិច្ចបង់ពន្ធតាមច្បាប់កំណត់នោះ ក៏ត្រូវបង់ចូលថវិការដ្ឋតាមរយៈការិយាល័យផែនការ គណនេយ្យ និងហិរញ្ញវត្ថុនៃមន្ទីរព័ត៌មានរាជធានី–ខេត្តនៅទីតាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អាស៊ីសេរីច្រានចោលព័ត៌មានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកក្លែងបន្លំជាអាស៊ីសេរី
-
សេចក្ដីប្រកាសរួមស្ដីពីសេរីភាពនៃការបញ្ចេញមតិនិងព័ត៌មានមិនពិតត្រូវបានអនុម័ត
-
លោក ហ៊ុន សែន ព្រមានសង្គមស៊ីវិលនិងអ្នកសារព័ត៌មានឲ្យធ្វើការងារស្របតាមច្បាប់
-
គ្រួសារអ្នកកាសែតពីរនាក់អំពាវនាវឲ្យតុលាការខេត្តឧត្ដរមានជ័យដោះលែងប្ដី
-
ក្រុមអ្នកសារព័ត៌មាននៅខេត្តរតនគិរីត្អូញត្អែរពីការលំបាកក្នុងការបំពេញវិជ្ជាជីវៈ
-
គណៈកម្មការចំពោះកិច្ចចុះស៊ើបអង្កេតករណីគំរាមកំហែងអ្នកកាសែតនៅរតនគិរី
-
តុលាការខេត្តឧត្តរមានជ័យចោទអ្នកកាសែត៤នាក់ពីបទកំហែងយកប្រាក់
-
ក្រសួងបង្កើតគណៈកម្មការចំពោះកិច្ចស៊ើបអង្កេតករណីអ្នកកាសែតរងគ្រោះថ្នាក់នៅរតនគិរី