ដោយ យាង សុជាមេត្តា
2017-04-24
RFA

ពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ឈរតម្រង់ជួរដើម្បីចូលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ Photo: RFA
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា អំពាវនាវឲ្យពលរដ្ឋចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនា ឲ្យបានគ្រប់គ្នា។ សេចក្តីអំពាវនាវរបស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៤ មេសា ស្នើឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ ដើម្បីអនាគត និងការរីកចម្រើននៅតាមភូមិ–ឃុំ។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា អំពាវនាវពលរដ្ឋកុំឲ្យមានការបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតបំភ័យពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយ។ បន្ថែមពីលើនេះ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ក៏ណែនាំឲ្យពលរដ្ឋកុំមានការយល់ច្រឡំថា ការបោះឆ្នោតនៅពេលខាងមុខនេះ ធ្វើទៅតាមប្រព័ន្ធកុំព្យូទ័រ។ ផ្ទុយទៅវិញ ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺធ្វើតាមរបៀបដែលធ្លាប់បានធ្វើកន្លងទៅ ពោលគឺអ្នកបោះឆ្នោតទាំងអស់ ត្រូវទៅកាន់ការិយាល័យបោះឆ្នោតដើម្បីគូស និងទម្លាក់សន្លឹកឆ្នោតក្នុងហិបឆ្នោត ស្ថិតក្នុងបន្ទប់សម្ងាត់ដោយផ្ទាល់ ហើយការរាប់សន្លឹកឆ្នោត គឺត្រូវធ្វើនៅតាមការិយាល័យរៀងៗខ្លួន។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា អំពាវនាវពលរដ្ឋឲ្យចូលរួមតាមដាន និងឃ្លាំមើលការបោះឆ្នោត ព្រោះអង្គភាពមួយនេះជឿជាក់ថា មានតែការចូលរួមរបស់ពលរដ្ឋទេ ដែលអាចធ្វើឲ្យការបោះឆ្នោតកាន់តែទុកចិត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សង្គមស៊ីវិលថាការចែកអំណោយលែងសូវមានឥទ្ធិពលលើម្ចាស់ឆ្នោតទៀតហើយ
-
លោក កឹម សុខា ថាការបោះឆ្នោតនៅពេលខាងមុខនឹងមានលក្ខណៈប្រសើរជាងមុន
-
បក្សប្រឆាំងថាការចាកចេញរបស់សកម្មជននៅមូលដ្ឋានមិនប៉ះពាល់សំឡេងគាំទ្រ
-
អ្នកជំនាញបារម្ភថាការឃោសនាបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយនឹងមិនស្មើភាពគ្នា
-
គណបក្សធំៗពីរត្រៀមខ្លួនសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត
-
មន្ត្រីបក្សប្រឆាំងថាពលរដ្ឋអាចច្រឡំលើនីតិវិធីគ.ជ.បដែលឲ្យស៊ីញ៉េលើសន្លឹកឆ្នោត
-
ពលរដ្ឋនៅឃុំស្រែគរខេត្តស្ទឹងត្រែងមួយចំនួនបារម្ភមិនបានទទួលព័ត៌មានបោះឆ្នោត
-
សង្គមស៊ីវិលស្នើរដ្ឋាភិបាលបន្ថែមថវិកាសម្រាប់ជួយស្ត្រីនៅថ្នាក់ក្រោមជាតិ
-
គ.ជ.ប បង្រៀនមន្ត្រីរបស់ខ្លួនអំពីគោលការណ៍ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
-
គ.ជ.ប ស្នើប្រព័ន្ធផ្សព្វផ្សាយផ្សាយជាសាធារណៈពីការលក់ម៉ោងឲ្យបក្សនយោបាយ