“ទាហានខ្មែរ៤នាក់ស្លាប់នៅអាហ្រិ្វចកណ្តាលអាចបញ្ជូនមកកម្ពុជា២សប្តាហ៍ទៀត”

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ | សិទ្ធិមនុស្ស

ទាហានមួកខៀវកម្ពុជាកាលពីពេលកន្លងទៅ (រូបភាពឯកសារ AP)


មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ឲ្យដឹងថា សពទាហានមួកខៀវកម្ពុជា ដែលពួកឧទ្ទាមបានសម្លាប់នៅអាហ្រ្វិកកណ្តាលចំនួន៤នាក់នោះ នឹងអាចបញ្ជូនមកកម្ពុជាក្នុងរយៈពេលប្រហែលជា២សប្ដាហ៍ទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់វីអូឌីយ៉ាងខ្លីនៅព្រឹថ្ងៃពុធខែឧសាភានេះ​ថា ទាហានមួកខៀវកម្ពុជា ម្នាក់ដែលបានស្លាប់និង៣នាក់ទៀតដែលបានបាត់ខ្លួន ក៏ត្រូវបានរកឃើញថាបានស្លាប់ ក្នុងចំងាយប្រមាណ​២គីឡូម៉ែត្រពីកន្លែងកើតហេតុ។ លោកបន្តថា សពរបស់អ្នកទាំង៤នាក់នោះ នឹងអាចបញ្ជូនមកដល់កម្ពុជាវិញ ក្នុងរយៈពេលប្រហែលជា២សប្ដាហ៍ទៀត។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងច្បាស់បញ្ហានឹងទេ ប៉ុន្តែឯកឧត្ដម សុវណ្ណី ម្សិលគាត់មានបទសម្ភាស៍ថា ក្នុងរយៈពេល២សប្ដាហ៍ទៀត ប៉ុន្តែខ្ញុំមិនទាន់ទទួលបានដំណឹងនៅឡើយទេ»

ទាហានមួកខៀវទាំង៤នាក់ ដែលត្រូវពួកឧទ្ទាមសម្លាប់នៅអាហ្វ្រិកកណ្ដាល ខណៈពួកគេកំពុង​បំពេញ​បេសកកម្ម ក្នុងនាមជា​កងកម្លាំង​រក្សា​សន្តិភាព​ នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាលនោះ មានឈ្មោះ អ៊ឹម សំ មានស្រុកកំណើតនៅខេត្តសៀមរាប លោក ស៊ាង នរិន្ទ មានស្រុកកំណើតខេត្តកំពត និង លោក មុំ តុលា មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងលោក ម៉ៅ អេង រស់នៅភ្នំពេញ។

ទាក់ទងរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ ក៏បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ទទួលខុសត្រូវ​និងធានាដល់​អាយុជី​វិតពលរដ្ឋឬទាហ៊ានរបស់កម្ពុជា។

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles

One Response to "“ទាហានខ្មែរ៤នាក់ស្លាប់នៅអាហ្រិ្វចកណ្តាលអាចបញ្ជូនមកកម្ពុជា២សប្តាហ៍ទៀត”"

  1. Rasmei says:

    កាលពីអ៊ុតាក់ ក៏មានពួកគេបានស្លាប់នៅកម្ពុជាដែរតើ???