ដោយ តាំង សារ៉ាដា
2017-08-16
RFA

អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។ Photo: RFA
![]()
អ្នកឃ្លាំមើលសង្គមខ្លះបារម្ភថា មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួននោះ អាចនាំឲ្យមានវណ្ណៈសង្គមពិសេសមួយ ដែលក្រុមយោធាចេញមុខការពារអំណាចរបស់នាយករដ្ឋមន្ត្រីជាថ្នូរនឹងការការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបដិសេធការចោទប្រកាន់នេះ។
អ្នកវិភាគនយោបាយក្នុងស្រុកវាយតម្លៃថា កម្ពុជាកំពុងបោះជំហានដ៏ធំរបស់ខ្លួនទៅរកវណ្ណៈសង្គមពិសេសមួយ ហើយប្រើប្រាស់អំណាចទាំងនោះដើម្បីកេងប្រវ័ញ្ចលុយជាតិ និងផលលប្រយោជន៍ផ្សេងៗទៀតសម្រាប់គ្រួសាររបស់ខ្លួន។
ការវិវត្តន៍ដែលគួរភ័យខ្លាចនេះ ជាបញ្ហាដែលធ្លាប់កើតមាននៅក្នុងប្រទេសដែលឆ្លងកាត់សង្គ្រាម និងរបបផ្ដាច់ការហើយឈានទៅចាប់យកលទ្ធិប្រជាធិបតេយ្យសេរី។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដោយសារតែមន្ត្រីយោធាជាន់ខ្ពស់របស់ខ្មែរមួយចំនួនមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាករណីដីធ្លី ករណីភាគហ៊ុនក្នុងស្រុក និងក្រៅស្រុកជាដើមនោះ អាចនាំឲ្យក្រុមយោធាក្លាយទៅជាក្រុមមួយ ឬវណ្ណៈមួយដែលនាំឲ្យពួកគេចេញមុខការពារអំណាចនាយករដ្ឋមន្ត្រី ក៏ដូចជាការពារអំណាច និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនឯងអ៊ីចឹងដែរ៖ «ប្រទេសមានបញ្ហាដែលគេហៅថា បញ្ហាអង្គរក្ស គឺយោធានេះឯង ហើយមួយទៀតពាក់ព័ន្ធជាមួយគ្នាហ្នឹងគឺការប្រើប្រាស់កងប្រដាប់អាវុធហ្នឹង គឺធានាសន្តិសុខ និងរបបគ្រប់គ្រងហ្នឹងទៅ ហើយក្រុមយោធាហ្នឹងបានក្លាយទៅក្រុមពិសេសមួយដូចជាវណ្ណៈអ៊ីចឹងដែលការពារផលប្រយោជន៍ខ្លួនឯងជាជាងការពារប្រយោជន៍ជាតិ»។
លោកបន្តថា បញ្ហានេះដោយសារតែកម្ពុជា នៅមិនទាន់មានយន្តការតាមដាន ឬត្រួតពិនិត្យសកម្មភាពរបស់យោធា និងកងកម្លាំងនគរបាល។ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមេបញ្ជាការកងទ័ពជាច្រើនបានចាប់អារម្មណ៍ខ្លាំងចំពោះកិច្ចការថែរក្សាសន្តិសុខច្រើនជាងកិច្ចការពារបញ្ហាព្រំដែន តាមរយៈការធ្វើសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងបដិវត្តន៍ពណ៌ ឬការធ្វើសមយុទ្ធក្នុងន័យដាក់សម្ពាធដល់គណបក្សប្រឆាំងជាដើម។
ក្នុងពិធីប្រារព្ធខួបលើកទី៨ នៃការបង្កើតទីបញ្ជាការកងអង្គរក្សរបស់មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ កាលពីដើមខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន បានចេញបទបញ្ជាឲ្យកងអង្គរក្សការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារ ហើយការពារកុំឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
ចំណែកលោកឧត្ដមសេនីយ៍ផ្កាយមាសបួន ជា តារា កាលពីខែកក្កដា ឆ្នាំ២០១៥ ក៏ធ្លាប់បានរំឭកថា កងទាហានទាំងអស់ជារបស់គណបក្សប្រជាជនកម្ពុជា ដោយសារមានតែលោក ហ៊ុន សែន ទេដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សាដឹកនាំបញ្ជាកងទ័ព។
ចំណែកលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កន្លងមកព្រមានវាយបំបែកធ្មេញចំពោះជនណាដែលហ៊ានតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា ខណៈក្រុមមេបញ្ជាការកងទ័ព គ្រាក់ៗមួយចំនួនបានចេញមុខការពាររបបដែលដឹកនាំដោយលោក ហ៊ុន សែន ដូច្នេះ ហាក់ធ្វើឲ្យកម្ពុជា កំពុងខិតទៅរករបបយោធានិយមអ៊ីចឹងដែរ។
អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ឡឺ ឡាយស្រេង មានប្រសាសន៍ថា ប្រសិនបើក្រុមមេទ័ពកំពូលៗរបស់ជាតិ ចេញមុខការពារអំណាចរបស់នាយករដ្ឋមន្ត្រី ដូច្នេះកម្ពុជា កំពុងបោះជំហានកាន់តែខ្លាំងទៅរបបយោធានិយមដ៏ពិតប្រាកដ៖ «បើធ្វើអ៊ីចឹងគឺវាជារបបយោធាសុទ្ធសាធហើយ។ ប៉ុន្តែរបបយោធានហ្នឹង អាចបរាជ័យណា។ មិនមែនតែស្រុកខ្មែរទេ មានស្រុកច្រើនណាស់ ដែលប្រើរបបយោធាទៅ ហើយបរាជ័យ ដូចជាអ៊ីរ៉ាក់ ជាដើម»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលចំពោះការវិភាគ និងទស្សនៈទាំងនេះ៖ «យើងដឹងហើយថា កងទ័ព ឬកងកម្លាំងប្រដាប់អាវុធជាឧបករណ៍ដាច់ថ្លៃរបស់ប្រជាជន។ អ៊ីចឹងត្រូវការពារប្រជាជន ការពារដឹកដីរបស់ប្រជាជន និងការពាររាជរដ្ឋាភិបាលរបស់ប្រជាជន។ អ៊ីចឹងអត់មានខុសអីទេ។ គោលការណ៍ហ្នឹងគឺច្បាស់លាស់ហើយ»។
ក្រៅពីការគំរាមកំហែងរបស់ក្រុមយោធាក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីការពារអំណាចនាយករដ្ឋមន្ត្រីបច្ចុប្បន្ននោះ ពេលខ្លះគេឃើញរូបថតមានរបស់លោក ហ៊ុន សែន ក្នុងឯកសណ្ឋានយោធាដែលផ្កាយមាសប្រាំនៅលើស្មា ត្រូវបានគេដាក់តាំងនៅតាមទីសាធារណៈជាហូរហែ ដូចគ្នាទៅនឹងមេដឹកនាំផ្ដាច់ការមួយចំនួនដែលតែងស្លៀកឯកសណ្ឋានយោធា។ ជាពិសេសដូចរូបថតរបស់លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) អតីតមេដឹកនាំប្រទេសលីប៊ី (Libya)។ លោក សាដាម ហ៊ូសេន (Saddam Hussein) អតីតមេដឹកនាំប្រទេសអ៊ីរ៉ាក់ (Iraq)។ លោក ហ្វីឌែល កាស្ត្រូ (Fidel Castro) អតីតមេដឹកនាំប្រទេសគុយបា (Cuba) លោក ថាន ស្វេ (Than Shwe) អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា (Myanmar) និងបណ្ដាមេដឹកនាំប្រទេសផ្ដាច់ការយោធាមួយចំនួនទៀត។
ទោះជាយ៉ាងណាក៏ដោយ អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង អះអាងថា របបយោធានិយមជារបបមួយមិនអាចនៅស្ថិតស្ថេរបានយូរអង្វែងនោះទេ ខណៈពលរដ្ឋនៃរបបនេះតែងរងនូវការគាបសង្កត់ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្ស៕
to all Cambodian young generation as you knew our older nationalist that love our nation will be disappear from our nation one by one in the near future. as you knew from the history about what was going on in your nation. the history have been written by itself through out the story of world wide politician. I filling so sad about our nation that living among the thief nation Call Vietnam . you have to remember that their policy is to take over your nation . their cold policy was to take Khmer again whit Khmer that right you can see our blood nation fighting whit each other every day. up till this day those enemy of our nation have been successful 80% of their plane. No 1 our lower Cambodian land have been control by this thief . No 2 KOS TRAL, CROR CHORKSESS, islands that belonging to our nation has been control by this thief recently. not even that their plane was also getting inside our territory like, land concession , they are pushing their people to live in Cambodian territory, the main problem is they get in our internal policy by having our blood nation to carry on their cold policy . the question is how can we fight whit this thief nation???????. they have stronger military then our nation, betters economy, and their people are committed to following their great leader planed UNITED ENDO CHEN by HO CHIMIN. every Cambodian have know we can not fight with them in military mean but>>>>>>> Cambodian have another best alternative to fight whit this thief and win whit a peaceful way. is (international community) world organization, ( UNITED NATION) look in the world history and research to see the successful by used military and result of negotiation among world community which one is powerful . look at the whole world any bloody war never and up peacefully . that mean Cambodian can confess whit that thief to take back our islands that we have lost recently . just forget about HUN SEN leadership they are just a poppet leader of those thief only. this strong man can not live forever one day he will going hell. I always written to make request for HUN SEN to come back to our blood nation that will be much easy for our nation to solving this problem. but if he can not cam back we still have another alternative .****** my request to our country men please rescue our nation be for it is too late. ******** peace to all Cambodian and GOD bless them all