អភិបាល​ខេត្តព្រះសីហនុថា​ស្ថានភាពទឹកជំនន់ខេត្តនេះស្រកចុះវិញហើយ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ

អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា ស្ថានភាពទឹកភ្លៀងដែលជន់លិចនៅខេត្តនេះ បានស្រកចុះវិញហើយ ប៉ុន្តែលោកអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

កាលពីម្សិលមិញនៅខេត្តព្រះសីហនុ មានឃុំចំនួន១២ ត្រូវបានទឹកជន់លិច ដោយសារជំនន់ទឹកភ្លៀង។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ប្រាប់វីអូឌីនៅព្រឹកនេះថា ជំនន់ទឹកភ្លៀងដែលជន់លិចនៅតំបន់មួយចំនួនកាលម្សិលមិញ បានស្រកចុះវិញ ដោយមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬ ខូចខាតផ្ទះនោះទេ ប៉ុន្តែមានខូចខាតផ្លូវខ្លះ ហើយអាជ្ញាធរកំពុងចុះពិនិត្យមើលបញ្ហានេះ។

កាលពីថ្ងៃទី១៧ខែសីហាឆ្នាំ២០១៧ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ជាពិសេសអ្នក​នេសាទ ឬ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ឲ្យ​មានការ​ត្រៀម​ខ្លួន ដើម្បីជៀស​វាង​គ្រោះ​ថ្នាក់ ខណៈប្រទេស​កម្ពុជានឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប បណ្តាល​ឲ្យរាជធានី​ភ្នំពេញ និង​​បណ្តា​ខេត្ត​មួយ​ចំនួនទៀត​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​បង្គួរ រួមទាំងផ្គររន្ទះ​៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles