កាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់កាសែតក្នុងស្រុកមួយថា សមាជិកគណបក្សប្រឆាំងនឹងត្រូវសើុបអង្កេតពីបទប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅក្នុងអ្វីដែលអ្នកវិភាគនយោបាយមួយរូបចាត់ទុកថា ជាចំណាត់ការដើម្បី”បោសសម្អាត” ឧបសគ្គរាំងផ្លូវគណបក្សប្រជាជនកម្ពុជាឆ្ពោះទៅរកជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំក្រោយ។
ដាច់ដោយឡែកពីនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញថា គណបក្សនយោបាយគ្មានសកម្មភាពចំនួន៩នឹងត្រូវរម្លាយចោលដោយសារមិនបានដាក់ជូនឯកសារដែលត្រូវការមកកាន់ក្រសួងនេះ។

ស្របពេលដំណាលគ្នានេះ គណៈប្រតិភូកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវបានច្រានចោលការរិះគន់របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(UNOHCHR) ដែលថារដ្ឋាភិបាលកំពុងផ្តោត គោលដៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការមិនមែនរដ្ឋាភិបាលនៅ មុនការបោះឆ្នោតឆ្នាំក្រោយ។ គណៈប្រតិភូកម្ពុជាអះអាងថា សកម្មភាពរបស់រដ្ឋាភិបាលគឺគ្រាន់តែជាការអនុវត្តច្បាប់ប៉ុណ្ណោះ។
បន្ទាប់ពីមានការបង្ក្រាបដ៏គួរឱ្យភ្ញាក់ផ្អើលលើសា្ថប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការក្រៅរដ្ឋាភិបាល ការប្រកាសកាលពីម្សិលមិញ របស់ក្រសួងមហាផ្ទៃទំនងជាបង្ហាញ ឱ្យឃើញថា រដ្ឋាភិបាលកំពុងងាកមកផ្តោត គោលដៅលើគណបក្សសង្គ្រោះជាតិ។
ពេលថ្លែងទៅកាន់កាសែតរស្មីកម្ពុជាដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលលោកឧត្តមសេនីយ៍ខៀវ សុភ័គ បានលើកឡើងថា ក្រសួងរបស់លោក”នឹងបើកការសើុបអង្កេតលើសេចក្តីប្រកាសព័ត៌មានដែលថា មានការរៀបចំបណ្តាញនៅក្នុងគណបក្សសង្គ្រោះជាតិ [ដោយមានបំណង] ធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា”។
លោកមិនបានរៀបរាប់លម្អិតលើផែនការនេះទេ ហើយមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក Carl Thayer សាស្ត្រាចារ្យដែលឈប់ធ្វើការតែនៅរក្សាតំណែងនៅសាកលវិទ្យាល័យ New South Wales បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងកម្ចាត់គូប្រជែងដែលជាក្តីបារម្ភចំពោះរូបលោក បន្ទាប់ពីទទួលបានលទ្ធផលមិនដូចការរំពឹងទុកនៅក្នុងការបោះឆ្នោតកាលពីខែមិថុនា។
លោកបានមានប្រសាសន៍ថា ការផ្តោតអារម្មណ៍របស់អន្តរជាតិចុះខ្សោយហើយ ហើយ”ដល់ពេលត្រូវធ្វើរឿងហ្នឹង”។ លោកបានបន្តថា “ចាត់វិធានការឱ្យបានលឿនក្នុងពេលឥឡូវបោសសម្អាតវត្ថុឥតប្រយោជន៍ហើយកិនកម្ទេចវាចោល”។
ប៉ុន្មានសប្តាហ៍កន្លងមកនេះ មានការបែកធ្លាយឯកសារតាមហ្វេសប៊ុក និងមានការចោទប្រកាន់ជាច្រើន ដោយចោទអង្គការដែលទទួលបានមូលនិធិពីសហរដ្ឋអាមេរិក រួមទាំងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)ជាអង្គការលើកកម្ពស់ប្រជាធិបតេយ្យផង ពីបទធ្វើជាអាយ៉ងរបស់គណបក្សប្រឆាំងដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលមានសម្ពន្ធភាពជាមួយខ្លួនដូចជាវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ។ ឯកសារបែកធ្លាយ និងការចោទប្រកាន់ទាំងនេះសុទ្ធតែធ្លាក់ដល់ដៃរបស់គេហទំព័រព័ត៌មានFresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។
ក្រសួងការបរទេសបានចេញបទបញ្ជាឱ្យបិទវិទ្យាសា្ថានជាតិប្រជាធិបតេយ្យ និងបណ្តេញ បុគ្គលិកបរទេសរបស់អង្គការនេះចេញពីប្រទេសកាលពីសប្តាហ៍មុនដោយសារមិនបានអនុវត្តតាមការតម្រូវឱ្យបង់ពន្ធនិងចុះបញ្ជី។ ស្ថានីយវិទ្យុក្នុងស្រុកទាំងអស់ដែលលក់ម៉ោងឱ្យវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក សុទ្ធតែត្រូវបានបង្ខំឱ្យបិទការផ្សាយ ឬក៏លុបចោលកម្មវិធីរបស់វិទ្យុទទួលបានជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិកទាំងនេះ លើកលែងតែស្ថានីយវិទ្យុចំនួនពីរប៉ុណ្ណោះ រីឯវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ក៏ត្រូវបានស្ថានីយវិទ្យុទាំងអស់ឈប់លក់ម៉ោងឱ្យដែរ។
ឆ្លើយតបទៅនឹងការគំរាមសើុបអង្កេតរបស់ក្រសួងមហាផ្ទៃ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះកើតមានឡើងបន្ទាប់ពីមានចំណាត់ការនយោបាយស្រដៀងគ្នានេះ គឺការចុះផ្សាយឯកសារបែកធ្លាយយ៉ាងច្រើនដោយគេហទំព័រពត៌មាន Fresh News ដែលនាំឱ្យមានការគំរាមពីលោក ហ៊ុន សែន ការប្រកាសឱ្យមានការសើុបអង្កេត និងការចេញដីកាចាប់ខ្លួន ជាដើម។
លោកស្រីបានសរសេរនៅក្នុងអីុម៉េលមួយថា “ប្រជាធិបតេយ្យកំពុងតែបាត់បង់ទៅៗហើយ”។
វិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះ អនុញ្ញាតឱ្យក្រសួងមហាផ្ទៃផ្អាកសកម្មភាពគណបក្សនយោបាយ និងអនុញ្ញាតឱ្យតុលាការរម្លាយគណបក្សនយោបាយទាំងស្រុង ដោយសារបទល្មើសផ្សេងៗដែលមិនចែងច្បាស់លាស់ រួមទាំងទណ្ឌិតជាប់ទោសដែលលូកដៃចូលក្នុងកិច្ចការគណបក្សផង។
កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងនៅក្នុងលិខិតមួយផ្ញើជូនតុលាការកំពូលថា ក្រសួងកំពុងអនុវត្តច្បាប់លើគណបក្សនយោបាយចំនួន៩ដែលសុទ្ធតែមិនបានចូលរួមប្រកួតប្រជែងយកអាសនៈនៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ។គណបក្សនយោបាយទាំងនោះរួមមាន គណបក្សពលរដ្ឋខ្មែរ គណបក្សសង្គមថ្មី និងគណបក្សពន្លឺសេរីភាពជាដើមសុទ្ធតែមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំជូនមកក្រសួងមហាផ្ទៃឡើយ នេះបើយោងតាមលោក ស ខេង ។
លោក ស ខេង បានសរសេរថា សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្អាកសកម្មភាពបណ្តោះអាសន្នចំពោះគណបក្សនយោបាយចំនួន៤ក្នុងចំណោម៩រួចហើយ ដោយស្នើឱ្យតុលាការកំពូលរម្លាយគណបក្សទាំង៩នេះចោលក្នុងពេលឥឡូវ។សំណុំរឿងដែលនៅសេសសល់នៅមិនទាន់ដោះស្រាយរួចរាល់នៅឡើយទេ។
ស្របពេលដំណាលគ្នានេះកាលពីសប្តាហ៍មុនការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នកអង្កេតការណ៍បរទេសផ្សេងៗទៀតបានជំរុញឱ្យរដ្ឋាភិបាលអត់ធ្មត់ និងពិចារណាឡើងវិញចំពោះការចាត់វិធានការដ៏បន្ទាន់លើអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរួមមានទាំងកាសែត ខេមបូឌា ដេលី ផង។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈប្រតិភូកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានចាត់ទុកការរិះគន់នេះថា និយាយហួសការពិត ហើយផ្អែកលើប្រភពចចាមអារ៉ាមដែលមិនជាក់លាក់ និងមានចរិតនយោបាយ” ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “រដ្ឋាភិបាលមានតួនាទីអនុវត្តច្បាប់ដោយមិនខុសពីការអនុវត្តរបស់សង្គមប្រជាធិបតេយ្យផ្សេងៗទៀតឡើយ”។
សេចក្តីថ្លែងការណ៍នេះបានបន្តថា “កម្ពុជាលែងនៅក្មេងខ្ចីទៀតហើយ យើងធំពេញវ័យហើយ ហើយលែងត្រូវការគេបញ្ចុកទៀតហើយ”។
លោក Cale Thyer បានលើកឡើងទៀតថា សហរដ្ឋអាមេរិក ឬក៏ប្រទេសផ្សេងៗទៀតទំនងជាលែងសូវចង់បានបដិវត្តទៀតហើយ ប៉ុន្តែលោក ហ៊ុន សែន មិនដែលត្រូវបានលោកខាងលិចទទួលយកទេ ហើយលោកចាត់ទុកការគាំទ្ររស់លោកខាងលិចចំពោះគណបក្សប្រឆាំងថា ជាការប៉ុនប៉ងថ្មីបំផុតដើម្បីផ្តួលរំលំរូបលោក។
សាស្ត្រាចារ្យរូបនេះបានថ្លែងថា សម្រាប់លោកនាយករដ្ឋមន្ត្រី “ការតស៊ូមតិដើម្បីប្រជាធិបតេយ្យរបស់លោកខាងលិចគឺជាការផ្តួលរំលំរបបឯកបក្ស”។លោកបានបន្ថែមថា “សម្រាប់ខ្ញុំ វាដូចជាគាត់ពិតជាកំពុងព្យាយាមបញ្ចប់គណបក្សសង្គ្រោះជាតិធ្វើឱ្យគណបក្សនេះបែងខ្ញែកអ៊ីចឹង”៕ស៊ុយឈាង
© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
CPP sait très bien qu’il ne gagnera pas les élections en 2018 , il veut neutraliser la radio , la presse puis dissoudre le parti de l’opposition !
we knew it from the beginning that this party great by Vietcong since 1951 will never give up. as I used to say Vietcong policy was got too deep in our poor nation. all these guy still holding what they called ( PAK COMUNIST PAKDEWAT CAMBODIA ) without PARIS peace agreement you will never hearing the word people democratic party . for me I’m seeing the word CPP it’s mean communist people party. without world community concerned about this small and decentralize nation . our poor nation still be state of Cambodia that mean ( ROTH CAMBODIA) please try to understand this word ,state of Cambodia it mean one state is one part of Vietcong country. why I said this word because Vietcong gave this name after their invaded . please take a look at this group>> they are following constitution as Cambodia democratic nation BUT…… take a look at their action is it a true democratic way of leading the nation???? we do not have to searching that fare, look one party was control every government sector is it true or fault as what I say????? please answer>>>>>>>> I’m not just saying without evident some thing you can see every day. all these guy though Cambodian people are not smart enough like they are but for me I think no one Cambodian was stupid as they are. too bad our poor country come to a creepy situation again . this time is more then ever if our nation can pass this powers gripping of Mr strongest man in the world. for me I can see clearly he is a garbage person in human history that all Cambodian can not take their imagination. peace to all Cambodian GOD bless them all
Hun Sen sait qu’il va perdre les élections en 2018 , il veut dissoudre CNRP !