គ.ជ.ប. ថា ទំព័រហ្វេសប៊ុកអ្នកនាំពាក្យស្ថាប័ននេះត្រូវបានជនអនាមិកលួចប្រើប្រាស់

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 4:22 PM
http://vodhotnews.com

អភិបាលកិច្ចល្អ


គណៈកម្មាការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ប្រកាស​ថា ទំព័រ​ហ្វេសប៊ុក​អ្នក​នាំ​ពាក្យ គ​.ជ.ប. ត្រូវ​បាន​ជន​អនាមិក​ Hack នៅ​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក គ.ជ.ប.។

គ.ជ.ប បានចេញសេចក្ដីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួ​ននៅថ្ងៃទី១៦ ខែកញ្ញានេះថា ទំព័រហ្វេសប៊ុក​អ្នក​នាំ​ពាក្យ គ.ជ.ប. ដែលមានឈ្មោះថា “អ្នកនាំពាក្យ គ.ជ.ប-NEC spokesperson” ត្រូវបានជន​អនាមិក Hack យកទៅប្រើប្រាស់។

សេចក្ដីប្រកាសដដែលបន្តថា គ.ជ.ប. មិនទទួលខុសត្រូវលើរាល់ព័ត៌មានទាំងឡាយណា​ដែលផ្សព្វផ្សាយ​ដោយ​ហ្វេសប៊ុក “អ្នក​នាំពាក្យ គ.ជ.ប-NEC spokesperson” ឡើយ ហើយ គ.ជ.ប នឹងផ្ដល់ព័ត៌មានជា​ក្រោយក្នុង​ករណីមានការប្រែប្រួល៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles