ដោយ អាស៊ីសេរី
2017-09-17

ជនជាតិដើមភាគតិចប្រារព្ធទិវាជនជាតិដើមភាគតិច នៅភូមិក្បាលរមាស (ចាស់) ឃុំក្បាលរមាស ស្រុកសេសាន ខែត្រស្ទឹងត្រែង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។ RFA/Men Sothyr
![]()
ជនជាតិដើមភាគតិចកួយ នៅខែត្រស្ទឹងត្រែង មានជំនឿ និងប្រពៃណីវប្បធម៌ដូចខ្មែរដែរ ដូចជាបុណ្យកឋិន បុណ្យចេញវស្សា និងបុណ្យភ្ជុំបិណ្ឌជាដើម ក៏ប៉ុន្តែពួកគាត់ក៏មិនបោះបង់វប្បធម៌របស់ពួកគេដែរ ដូចជាការសែនអ្នកតា និងដើមឈើធំៗជាដើម។
នៅអំឡុងពេលកាន់បិណ្ឌនេះ គេសង្កេតឃើញជនជាតិដើមភាគតិចកួយបានសាមគ្គីគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌគ្រប់ៗក្រុមគ្រួសារទៅតាមលទ្ធភាព ហើយពួកគាត់ចាត់ទុកពិធីបុណ្យនេះថា ផ្ដល់សារប្រយោជន៍ច្រើន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក តាំង សារ៉ាដា អំពីព័ត៌មាននេះ៖