ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧
http://vodhotnews.com

សមាជិកព្រឹទ្ធសភា មកពីបក្សប្រជាជន លើកដៃគាំទ្រការកែច្បាប់បោះឆ្នោត នៅថ្ងៃសុក្រទី២០ខែតុលានេះ (រូបថត៖ ហ្វេសប៊ុកព្រឹទ្ធសភា)
ព្រឹទ្ធសភា នៅថ្ងៃស្រុកនេះ សម្រេចយល់ព្រមទាំងស្រុង ទៅលើសេចក្តីស្នើកែច្បាប់បោះឆ្នោតចំនួន៤ ដើម្បីជាការបើកផ្លូវឲ្យដកហូតអាសនៈបក្សនយោបាយណា ដែលត្រូវរំលាយ ខណៈការឯកភាពទាំងស្រុងយ៉ាងប្រញ៉ាប់នេះ ធ្វើឡើងចំពេលតុលាការកំពូល កំពុងពិនិត្យបណ្តឹងសុំរំលាយបក្សសង្គ្រោះជាតិ។
សេចក្តីស្នើកែច្បាប់បោះឆ្នោតចំនួនបួននោះ រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កាលពីដើមសប្តាហ៍នេះ តំណាងរាស្ត្របក្សកាន់អំណាចចំនួន៦៧រូប បានអនុម័តទាំងស្រុង ទៅលើសេចក្តីស្នើកែបោះឆ្នោតចំនួន៤នោះ ដែលត្រូវបានគេមើលឃើញថា ជាចេតនាមួយក្នុងរឹបអូសអាសនៈគណបក្សប្រឆាំង ដើម្បីចែកទៅឲ្យបក្សនយោបាយផ្សេង។
ដោយឡែក នៅថ្ងៃសុក្រទី២០ចែតុលានេះ ស្ថាប័នព្រឹទ្ធសភា ដែលមានតែសមាជិកបក្សកាន់អំណាចចំនួន៤០រូប ក៏បានប្រជុំសម្រេចយល់ព្រមទាំងស្រុង ទៅតាមការសម្រេចរបស់រដ្ឋសភាផងដែរ លើវិសោធនកម្មច្បាប់នេះ ដោយថា ដើម្បីធ្វើឲ្យស្របតាមបរិបទនយោបាយបច្ចុប្បន្ន រក្សានូវស្ថិរភាព និងនីតិរដ្ឋកម្ពុជា។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង លើកឡើងថា ព្រឹទ្ធសភាគ្មានការព្រួយបារម្ភនោះទេ ចំពោះការរិះគន់ពីសហគមន៍អន្តរជាតិលើការសម្រេចនេះ ដោយថា ការប្រជុំទាំងរដ្ឋសភា និងព្រឹទ្ធិសភានោះ គឺលម្អិត និងត្រឹមត្រូវបំផុត សម្រាប់ស្ថានការកម្ពុជានាពេលបច្ចប្បន្ន។
លោកថ្លែង បកទៅសហគមន៍អន្តរជាតិថា ប្រទេសកម្ពុជា ជារដ្ឋឯករាជ្យ និងមានសិទ្ធិសម្រេចផ្ទាល់ខ្លួន។
លោកថា៖ «យើងអត់មានការបារម្ភអីទេ! ហើយយើងអត់មានធ្វើដើម្បីបរទេសទេ។ បើសិនជាធ្វើដើម្បីបរទេស គឺយើងក្បត់នឹងប្រទេសជាតិ យើងក្បត់នឹងឆន្ទៈរាស្ត្រ។ តែយើងធ្វើ គឺដើម្បីបម្រើរាស្ត្រ យើងធ្វើដើម្បីបម្រើប្រទេសជាតិយើង ហើយយើងធ្វើ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ជូនសង្គមជាតិយើង»។
វីអូឌី មិនទាន់អាចទាក់ទងប្រធានគណបក្សភ្លើងទាន (អតីតគណបក្ស សម រង្ស៊ី) លោក ទាវ វណ្ណុល ពីការដែលសមាជិកបក្សលោក ធ្វើពាហិការចូលរួមប្រជុំព្រឹទ្ធសភាបាននៅឡើយទេ នៅព្រឹកថ្ងៃសុក្រនេះ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ច្បាប់ទាំងបួន ដែលយល់ព្រមនៅព្រឹកនេះ និងបញ្ជូនត្រលប់ទៅកាន់រដ្ឋសភាវិញ ដើម្បីបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យជាការប្រញាប់។
មន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា ធ្លាប់មានប្រសាសន៍ប្រាប់វីអូឌីថា ប្រសិនជា ច្បាប់ទាំងនោះត្រូវកែប្រែ ហើយចូលជាធរមាន ហើយគណបក្សសង្រោ្គះជាតិ ត្រូវរំលាយមែននោះ នឹងធ្វើឲ្យមានភាពអយុត្តិធម៌ បាត់ភាពជាតំណាង និងប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតជូនគណបក្សប្រឆាំងមួយនេះ។
លោកបន្ថែមថា៖ «ប្រសិនបើ ដំណើរការរំលាយគណបក្សមួយ ដោយគ្មានយុត្តិធម៌ ដែលលាយឡំជាមួយបញ្ហានយោបាយជ្រៀតជ្រែកចូលទៅក្នុងដំណើរការនៃការកាត់ក្តី […] វាជាការប៉ះពាល់ធ្ងន់ធ្ងរដល់ឆន្ទៈ និងការចង់បានរបស់ប្រជាពលរដ្ឋកាលពីឆ្នាំ២០១៣ […] ដូច្នេះតំណាងរាស្រ្តទាំង៥៥រូបនោះ តំណាងឲ្យផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងជាង៣លាននាក់នោះ ហើយបើកយកអាសនៈរបស់គាត់ទៅបែងចែកឲ្យគណបក្សផ្សេង ដែលជាគណបក្សមិនបានជាប់ឆ្នោតផងនោះ វាមិនស្របតាមឆន្ទៈ វាគ្មានភាពតំណាងឲ្យពលរដ្ឋ»។
ក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយកាលថ្ងៃទី១២ខែតុលា តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានហៅចេតនា ចង់រំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះថា ជាការប៉ះពាល់សិទ្ធិនយោបាយ និង សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងថា ជាការដើរថយក្រោយ នៃអនាគតលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ដោយឡែកសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ខែតុលា ក៏បានបង្ហាញក្តីបារម្ភចំពោះការ អនុម័តការធ្វើវិសោធនកម្មច្បាប់ ដើម្បីបែងចែកអាសនៈគណបក្សប្រឆាំង ដោយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញពីទង្វើរនេះ។
ទាក់ទងនឹងរឿងនេះដែរ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីទី១៨ខែតុលា និង នៅចំពោះមុខសហភាពអន្តរសភា (IPU) ដែលមានសមាជិកមកពីប្រទេស១៧៣ប្រទេស តំណាងកម្ពុជា ថា លោក មិនទាន់ទទួលបានព័ត៌មាន ពីការធ្វើវិសោធនកម្មច្បាប់ ដើម្បីរំលាយគណបក្សនយោបាយដែលមានអាសនៈនៅក្នុងសភានោះទេ ខណៈអ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថា ពិភពលោកគ្មានស្តង់ដាររួម នៃប្រជាធិបតេយ្យនោះទេ ហើយការអនុវត្តន៍នៅកម្ពុជា ជាការអនុវត្តន៍ប្រជាធិបតេយ្យរបស់ខ្លួន៕
នៅស្រុកខ្មែរ អត់មានព្រិទ្ធសភាដែលគួរគោរពទុកចិត្តទេ មានតែ”ប្រែតសភា”ចាំតែហារមាត់ត្របាក់ អហារដែល”នរកសភា”បញ្ជូនមក ទុកជាលាមកក៍ដោយ។
បើអញថាអាជ័យធ្លាក់ទឹក អែងត្រូវបន្ទថាហៃអើហៃអើ បើមិនចឹងទេយើងចែកផ្លូវគ្នាហើយ
ពួកអាអស់នេះមិនសមកើតមកជាខ្មែរសោះ ព្រោះខួរក្បាលសត្វឆ្កែគ្រាន់បើជាងរបស់ពួកវា (ទីងមោងសុទ្ឌសាធ)
no worry I will record and keep all these names and face in my file . they can not getting away from their responsible to what has happen . as I said for a long time ago that you are not alone some thing going up it definitely have to come down. GOD bless Cambodian