ដោយ អាស៊ីសេរី
2017-10-20

និមិត្តសញ្ញាអាស៊ីសេរី។ Photo: RFA
តុលាការខេត្តកំពង់ធំ ចេញដីកាតាមចាប់ខ្លួនមេឃុំបាល្ល័ង ស្រុកបារាយ ខេត្តកំពង់ធំ លោក ហីង នី មកពីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការចោទប្រកាន់រឿងស៊ីញ៉េលក់ដីផ្ទះ និងដីមួយកន្លែងដែល ស្ថិតនៅភូមិតាឌុក ឃុំបល្ល័ង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លោក ជាម ចន្នី ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ តុលា ថា សំណុំរឿងមេឃុំបល្ល័ង លោក ហីង នី ជារឿងអាចដោះស្រាយក្រៅប្រព័ន្ធតុលាការ និងអាចកែតម្រូវបាន ដោយពុំទាន់អាចឈានដល់ការចាប់ខ្លួននោះទេ តែរហូតមកទល់ពេលនេះ តុលាការខេត្តកំពង់ធំបានចេញដីកាចាប់ខ្លួន។ លោកសង្កត់ធ្ងន់ថា សំណុំរឿងនេះគឺជារឿងតូច ក៏ប៉ុន្តែត្រូវគេច្នៃឲ្យទៅជារឿងធំ រហូតដល់មានការចាប់ខ្លួន៖ «រឿងល្មមៗ រហូតដល់ចាប់ខ្លួន អ៊ីចឹងបានថា ខ្ញុំបានប្រាប់ទៅក្រុមប្រឹក្សា និងជំទប់ឲ្យមានការប្រុងប្រយ័ត្នមែនទែន»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា មកទល់ពេលនេះមេឃុំបាល្ល័ង លោក ហីង នី បានគេចខ្លួនបណ្ដោះអាសន្ន៕