សាលារាជធានីបិទការធ្វើចរាចរផ្លូវជាតិលេខ៥ត្រង់ចំណុចខណ្ឌឬស្សីកែវសប្តាហ៍ក្រោយ

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧​
http://vodhotnews.com

សង្គម

សាលារាជធានីភ្នំពេញ​


សាលារាជធានីភ្នំពេញបានប្រកាសពីការបញ្ចៀស និង​ផ្អាកចរាចរបណ្ដោះអាសន្ននៅលើផ្លូវជាតិលេខ៥ត្រង់ ចំណុចទីលានប្រជាធិបតេយ្យ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្ស៊ីកែវដើម្បីរៀបចំ​ពិធីមួយដែលមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម។​

សាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ១៩ ខែ តុលា ស្ដីពីការបញ្ចៀសចរាចរ​បណ្ដោះ អាសន្នក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប ដោយបញ្ចៀស និង​បិទ​ចរាចរ ជា បណ្ដោះអាសន្ននៅថ្ងៃទី ២៣ ខែ តុលា ដោយចាប់ពីម៉ោង ៧ និង ៣០នាទី រហូតដល់បញ្ចប់កម្មវិធី។

សេចក្ដីជូនដំណឹងដដែលបន្តថាដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ព្រមទាំងបញ្ចៀសបានការកក់ស្ទះចរាចរនៅជុំវិញកន្លែងប្រារព្ធពិធី សាលារាជធានីប្រកាសបិទ និង បញ្ចៀស​ចរាចរបណ្ដោះអាសន្ននោះជុំវិញទីលានប្រជាធិបតេយ្យ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles