លោក ហ៊ុន សែន ផ្ដាំ​មន្ត្រី​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ឲ្យ​ចុះ​ចូល​បក្ស​កាន់​អំណាច​ បើ​ចង់​​រក្សា​តំណែង

ដោយ VOD Admin​​ | ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 5:01 PM
http://vodhotnews.com

នយោបាយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​មេដឹកនាំ​តាម​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង​​នៅ​ថ្ងៃ​នេះ ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ប្រសិន​បើ​ពួកគេ​ចង់​រក្សា​តំណែង​របស់​ពួកគេ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ អំឡុង​ពេល​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​ប្រហែល ៤​ពាន់​នាក់ មក​ពី​តាម​បណ្ដា​រោង​ចក្រ​នានា នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

ក្នុង​កិច្ច​សន្ទនា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ BTV លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ឥឡូវ​ ខ្ញុំ​សូម​ផ្ដាំ​ទៅ​មេឃុំ-ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជំទប់ ឬ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​អ្នក​ចង់​រក្សា​តំណែង​ជា​ចៅ​សង្កាត់ ជា​មេ​ឃុំ​ត​ទៅ​ទៀត អ្នកប្ដូរ​ជីវភាព​មក​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ បន្ត​ទៅ។ គណបក្ស​របស់​អ្នក​រលាយ​ហើយ អ្នក​មិន​អាច​នៅ​ធ្វើ​ជា​មេឃុំ ចៅ​សង្កាត់ ឬ​ជំទប់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​បាន​ទៀត​ទេ ក៏​ប៉ុន្តែ នៅ​ពេល​បក្ស​អ្នក​រលាយ អ្នក​ចង់​ទៅ​តាម​បក្ស​ក៏​ទៅ ប៉ុន្តែ បើ​អ្នក​ចង់​នៅ​ធ្វើ​មេ​ឃុំ អ្នក​ប្រកាស​ចាក​ចេញ​ពី​គណបក្ស​ហ្នឹង ដែល​គេ​រំលាយ​ហើយ បើ​មិន​ប្រកាស ក៏​វា​អស់​ដែរ ហើយ​គ្រាន់​តែ​ប្រកាស​ថា ខ្ញុំ​សុំ​ចុះ​ចូល​គណបក្ស​ប្រជាជន​»។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សំណើ​កែ​ប្រែ​ច្បាប់ ៤ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច អនុម័ត ហើយ​សំណើ​ច្បាប់​ទាំង ៤​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ព្រឹទ្ធ​សភា។

សំណើ​វិសោធន​កម្ម​ច្បាប់​ទាំង ៤​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ឈាន​ទៅ​រំលាយ​គណបក្ស​ប្រឆាំង និង​បែង​ចែក​អាសនៈ​របស់​គណបក្ស​នេះ​ទាំង​នៅ​ស្ថាប័ន​កំពូលៗ រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ប្រជា​ពលរដ្ឋ។

សំណើ​វិសោធនកម្ម​ច្បាប់​ទាំង​ ៤​នេះ បាន​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ ខណៈ​ដែល​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះបន្ថែម​ទៀត ក្រោយ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លង​មក​នេះ។

អគ្គ​រាជ​ទូត​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ស៊ុយអែត អ្នកស្រី អេននីកា ប៊ិន ដេវីត (Annika Ben David) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ស្រី​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា អ្នក​ស្រី​ព្រួយ​​បារម្ភ​ថា ស្ថានការណ៍​វិវត្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ។

អ្នកស្រី អេននីកា បាន​​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «នៅ​ពេល​ណា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ ស៊ុយអែត​នឹង​ពិចារណា​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ជាមួយ​កម្ពុជា»។

ជុំ​វិញ​ដំណើរ​វិវត្តន៍​នៃ​ស្ថានការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ដែរ សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU ដែល​មាន​សមាជិក​មក​ពី​ប្រទេស​ចំនួន ១៧៣ នៅ​ទូទាំង​ពិភព​លោក កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ក៏​បាន​ជជែក​ដេញ​អំពី​ស្ថានភាព​នយោបាយ ការ​អនុវត្ត​ច្បាប់ និង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផងដែរ។

ប្រធាន​សហភាព​អន្តរ​សភា លោក Saber Hossain Chowdhury ដែល​ជា​សមាជិក​សភា​មក​ពី​ប្រទេស​បង់ក្លាដែស​ផង​នោះ បាន​ថ្លែង​ថា ស្ថាប័ន IPU នឹង​បញ្ជូន​ក្រុម​មន្ត្រី​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់ និង​ស្វែង​រក​ការ​ពិត​ជុំវិញ​បញ្ហា​នេះ។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែលជា​បណ្ដុំ​នៃ​សមាជិក​ចំនួន ២៨​ប្រទេស​នៅ​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​ចំណាត់ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង និង​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ដោយ​ឥត​លក្ខខណ្ឌ​ និង​ជា​បន្ទាន់​ នូវ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ទោះជាយ៉ាងណា រដ្ឋាភិបាល​កម្ពុជា ច្រាន​ចោល​ការ​ប្រកាន់​ទាំង​នេះ ហើយ​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដោយ​ចោទ​លោក កឹម សុខា ថា «ក្បត់​ជាតិ» និង​ឃុប​ឃិត​ជាមួយ​អាមេរិក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ផ្ដាំ​មន្ត្រី​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ឲ្យ​ចុះ​ចូល​បក្ស​កាន់​អំណាច​ បើ​ចង់​​រក្សា​តំណែង"

  1. ?? says:

    too bad too late whatever you are trying to do is not going to help you at all. every thing that you have been doing was came from your evil mind. you are the problem maker and you are the only one who will responsible for all of this consequent that Cambodian and world organization will do to you. HUN SEN can not get away from the crime that he have been commit . as every one knew after we can find a crime the other crime that you have been commit will come along. after all what do you think Cambodian will punishing you in the future. I knew you reserve to hang in front of the public according to your evil action. by knowing you quit well you are too dumb to get yourself inn this position. the only you can was using your evil mind threatening the other by your military group who supported you it was not by the people mind and hart . the more you are doing your evil act the more closer to the end of your life that all I can see. my massage to HUN SEN just do it every thing is already too late . I want to see black or white right now . GOD bless Cambodia and it’s people

  2. people says:

    Veitcong mafia dictator is the evil dog ‘.Cambodian around the world and in cambodia knew that you are the worse person in khmer history’ you killed a lot of khmer people since you went to marky forest and working with youn-veitcong ‘and you bring Youn hanoi to invade cambodia ‘and you keep followed Youn-hanoi to kill khmer people’ and you&your mafia groups are the worse corruption in khmer history’ You and your youn-party created will be end soon. GOG will punish veitcong mafia dictator and his groups soon .GOD bless all cambodian people’

  3. PHKA says:

    បើ”សំដី នាយករដ្ធមន្ត្រី” សម្រេច មុនតុលាការទៅហើយ តើបក្សប្រឆាំងទៅបំពេញកិច្ចនៅ”តុលាការរដ្ធអំណាច”បានការអ្វី?។តុលាការច្បាស់ជា ស្រែកដូច”សត្វសេក”អញ្ជឹង” ទុកផ្តល់សំណុំរាប់តោនក៍ដោយ។