ដោយ ឈាង បុប្ផា
22/10/2017
RFI

ប្រជាជនខ្មែរចូលរួមធ្វើបាតុកម្មនៅថ្ងៃសៅរ៍ទី ២១តុលា នៅទីលានត្រូកាដេរ៉ូ (©CHHEANG BOPHA)
ប្រជាជនខ្មែរនៅប្រទេសបារាំង និងមកពីប្រទេសអឺរ៉ុបដទៃទៀត បានទៅជួបជុំគ្នានៅទីក្រុងប៉ារីស ដើម្បីប្រារព្ធខួប២៦ឆ្នាំនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ២៣តុលា។ ខុសប្លែកពីឆ្នាំមុនៗ បាតុកម្មដែលរៀបចំដោយសមាគម និងសហគមខ្មែរ នៅទីលានសិទ្ធិមនុស្សត្រូកាដេរ៉ូ មានការចូលរួមពីអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សមរង្ស៊ី និងលោកអង់ដ្រេ ហ្កាឡូតាំង សមាជិកព្រឹទ្ធសភាបារាំងមកពីគណបក្សរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។
Une bande d’usurpateurs!