ដោយ ឈាង បុប្ផា
22/10/2017
RFI

ឧសថការីលោក ហៃ លីអៀង ដែលជាអគ្គនាយកក្រុមហ៊ុនផលិតផល Confirel
©
ឈ្មោះរបស់ផលិតខ្មែរ លេចមុខជាថ្មី នៅNatexpo ដែលជាពិព័រណ៌អន្តរជាតិ ផ្តោតទៅលើផលិតផលធម្មជាតិ ផលិតផលសរីរាង្គ។ នៅក្នុងពិព័រណ៌ ដែលរៀបចំឡើងនៅភាគខាងជើងក្រុងប៉ារីស ពីថ្ងៃអាទិត្យនេះ រហូតដល់ទី ២៤តុលា មានចូលរួមពីសហគ្រិនជាង ៨០០ ដែលនៅក្នុង មាន១៥០មកពីប្រទេសចំនួន ២៩ នៅក្នុងពិភពលោក។ ពីកម្ពុជា លោកហៃ លីអៀង អគ្គនាយកក្រុមហ៊ុនConfirelជាអ្នកតំណាង នាំយកផលិតផលខ្មែរ ទៅបង្ហាញដល់ជនបរទេស នៅNat Expo។ គឺនៅក្នុងពិព័រណ៌នេះហើយ ដែលស្កត្នោតកម្ពុជាធ្លាប់បានទទួលពានរង្វាន់ នៅឆ្នាំ ២០០៥។