ដោយ លោក ពេជ្រ ចំរុង | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧
http://vodhotnews.com

លោក ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានមួយកន្លែង ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សកាន់អំណាច ថ្លែងថា កម្ពុជាបានគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសរួចហើយ និងថា បានកាត់ទោសអ្នកក្បត់នឹងកិច្ចព្រមព្រៀងនេះទៀតផង ស្របពេលមានការរិះគន់ថា រដ្ឋាភិបាលកំពុងដើរផ្ទុយពីគោលការណ៍ នៃកិច្ចព្រមព្រៀងនេះ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានមួយកន្លែង ក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានគោរពតាមកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស២៣តុលា យ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្ដែលោកថា កិច្ចព្រមព្រៀងនេះ បានស្លាប់ទៅហើយ បន្ទាប់ពីកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ ដោយថា បានច្របាច់ខ្លឹមសារបញ្ចូលគ្នាទៅក្នុងរដ្ឋធម្មនុញ្ញ។
លោក ហ៊ុន សែន ថ្លែងទៀតថា ដោយសារគោរពតាមកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ រដ្ឋាភិបាលរបស់លោក បានផ្តន្ទាទោស អ្នកដែលលោកចោទថា ក្បត់នឹងកិច្ចព្រមព្រៀងនេះទៀតផង ហើយដែលទំនងជាសំដៅដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ក្នុងពន្ធនាគារ។
លោកថា «យើងកំពុងតែគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសហើយតើ ព្រោះកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ រលាយធាតុរបស់វា ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ […] អាឡូវ បើចង់ឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសរស់ឡើងវិញ ឲ្យ ហ្វ៊ុន ស៊ិចប៉ិច រស់ឡើងវិញ ឲ្យតា សឺន សាន បង្កើតទ័ពឡើងវិញ ឲ្យខ្មែរក្រហមបង្កើតអង្គការចាត់តាំងខាងនយោបាយ និងយោធាឡើងវិញ ត្រូវយល់ឲ្យច្បាស់ ធាតុផ្សំរបស់វា បានប្រមូលផ្ដុំ ក្នុងរដ្ឋធម្មនុញ្ញទៅហើយ […] ដោយសារ តែគេមិនបានគោរពកិច្ចព្រមព្រៀងប៉ារីសហ្នឹងហើយ បានជាមានគណបក្សនយោបាយមួយ នឹងអាចត្រូវរំលាយនៅពេលខាងមុខ ហើយត្រូវកាត់ទោស អ្នកដែលបានក្បត់កិច្ចព្រមព្រៀងប៉ារីសនេះ»។
ក្នុងពិធីរំលឹកខួបលើកទី២៦ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃនេះដែរ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ សំដែងការខកចិត្ត ដែលគណបក្សកាន់អំណាច បានបង្វែរករណីចាប់ខ្លួន លោក កឹម សុខា ថា ជាការអនុវត្តតាមកិច្ចព្រមព្រៀងប៉ារីស និងដើម្បីរក្សាសន្ដិភាពទៅវិញ។
លោកបន្ថែមថា រដ្ឋាភិបាល មិនទាន់គោរពបាន តាមកិច្ចព្រមព្រៀងនេះទេ និងថា រដ្ឋាភិបាល ថែមទាំងបានធ្វើច្បាប់ ដែលផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យទៀតផង។
បន្ថែមលើសនេះ ក្នុងសារលិខិតចុះថ្ងៃទី២៣តុលា ដែលផ្ញើជូនក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ លោក កឹម សុខា ចាត់ទុកសកម្មភាពគំរាមកំហែងថ្មីៗ មកលើបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ថា បំពាន់ធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ និងខ្លឹមសារនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
លោក កឹម សុខា អំពាវនាវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចាត់វិធានការលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោយថា ដើម្បីស្រោចស្រង់ស្ថានការណ៍នយោបាយ ឲ្យប្រសើរឡើងវិញ។
ក្នុងលិខិតនោះ លោក កឹម សុខា សរសេរថា «ខ្ញុំយល់ថា ប្រសិនសហគមន៍អន្តរជាតិ ក៏ដូចជាភាគីខ្មែរទាំងអស់ មិនរក ដំណោះស្រាយឲ្យទាន់ពេលវេលាទេ ប្រទេសកម្ពុជានឹងវិលថយក្រោយវិញ ដែលនាំឲ្យកម្ពុជាបាត់បង់ប្រយោជន៍ និងយឺយ៉ាវក្នុងការអភិវឌ្ឍ ដូចដែលយើងធ្លាប់បាត់បង់ពេល វេលាជាងពីរទសវត្ស នៃសង្គ្រាម មុនកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនេះ»។
ក្នុងកិច្ចប្រជុំពិភាក្សាមួយកាលពីសប្ដាហ៍មុន ក្រុមអង្គការសង្គមស៊ីវិលយល់ថា កម្ពុជា ហាក់ប្រាស់ចាកពីគោលការណ៍ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចជា បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កម្សោយនៃការអនុវត្តច្បាប់ បញ្ហាអព្យាក្រឹត្យភាពរបស់កម្ពុជា និងការគំរាមកំហែងជាបន្ដបន្ទាប់ លើសង្គមស៊ីវិល នៅមុនការបោះឆ្នោតឆ្នាំ២០១៨។
ពួកគេក៏អំពាវនាវ ដល់ម្ចាស់ហត្ថលេខី និងអតីតសហប្រធានសន្និសីទក្រុងប៉ារីស រួមមាន បារាំង និងឥណ្ឌូនេស៊ី ឲ្យកោះប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យ និងតាមដានបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។
អស់រយៈពេល២៦ឆ្នាំហើយ ចាប់ពីតាំងពីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស កាលពីថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ដែលមានភាគីហត្ថលេខីចំនួន១៨ប្រទេស រួមទាំងប្រទេសមហាអំណាចចំនួន៥ផង បានទទួលដឹងឮ ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងកសាងសន្ដិភាពពិតប្រាដកនៅកម្ពុជា។ ប៉ុន្ដែ ក្រុមអ្នកតាមដានសង្គម និងអង្គការអន្ដរជាតិ យល់ថា កម្ពុជា ហាក់មិនសូវអើពើ និងអនុវត្តតាមកិច្ចព្រមព្រៀងនេះ ឲ្យបានពេលលេញនោះទេ៕
OH….. GOD this evil person is having so many trick to destroy his own nation. I have been following Cambodia political situation since the 70th. and I knew Cambodia was always a nation under VIETCONG policy that slowly taking over and wipe out this poor nation. did we knew our self that PARIS peace agreement was the change from international community to give us back Cambodia sovereignty for our poor nation?????? too bad HUN SEN the only evil person gave it back to Vietcong his master after PARIS peace agreement in 1985. world leaders knew that Cambodia was a predator of Vietcong that right they gave us a change to get away from those nation. too bad HUN SEN a dumb Cambodian of all got in political movement by Vietcong put him in power since 1979 after Vietcong invade Cambodia. right now HUN SEN acting that Cambodia and his leadership is having full sovereignty but it is not true at all. HUN SEN the evil man is a powers hunger man he is not hesitated to do his evil act to his own nation until his last breath . of cause HUN SEN will be in the history of this poor nation and also in the world according to his evil act he can not get away from it. a dumb person like him can not write the history by himself . too bad his dream was so big but his ability is so small the question is how can he be a good GOD of this poor nation????????? GOD bless Cambodia and it’s people
អញត្រូវ អញច្បាប់ ច្បាប់គឺអញ។
បើទោះជាមេផ្តាច់ការ និងគូកនបានលាចាកលោកនេះក៏ដោយក៏កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានស្លាប់ដែរ និងនៅតែមានជីវិតរស់រវើក ។
Veitcong mafia dictator is not human being ‘ his brain worse then animal’ same his animal veit boss ‘.Parish Accord been sign by 19 countries and veitcong mafia dictator and king si hak nouk kick out and bury’ what a betray man’.This veitcong mafia dictator is khmer but his brain been washed since he was in marky forest and killing khmer people &raping people ‘this guy committed a lot of crimes .Now he never respected the constitution or law&order ‘he the worse dictator in ASEA ‘ he will get punished one day like saddam husian and gadaffee ‘.Remember’ iranian government took U S embassy as their hostage 1980 ‘now the record still here and the deal of nuclear electric power never pass ‘so veitcong mafia dictator wanted to fight with U S you will end up like gaddafee or sadamm ‘ and remember communist king si hak nouk love communist and later lost 3 million of people and been suffer till now . GOD bless all cambodian people’