ដោយ អាស៊ីសេរី
2017-10-23

មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ផ្ដល់បទសម្ភាសន៍មុនចាកចេញពីកម្ពុជា ទៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។ RFA/Sorn Chanratha
ថ្មីៗនេះមន្ត្រីគ្រាក់ៗ របស់រដ្ឋាភិបាលក្រុងភ្នំពេញ សម្រុកចុះជួបសំណេះសំណាលជាមួយពលករខ្មែរនៅប្រទេសថៃកាន់តែច្រើន ដែលគេមើលឃើញថា យុទ្ធនាការនេះ ជាការស្វែងរកសំឡេងគាំទ្រពីពលករខ្មែរនៅក្រៅប្រទេស។ មន្ត្រីអង្គការសង្គមស៊ីវិល និងពលករមួយចំនួនដែលធ្វើការនៅប្រទេសនេះ លើកឡើងថា ធ្វើយុទ្ធនាការនេះ គ្រាន់តែជាការធ្វើឲ្យល្អមើល ប៉ុន្តែនឹងមិនទទួលបានសំឡេងគាំទ្រ ពីពលករក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅពេលខាងមុខឡើយ។
ទាំងមន្ត្រីសង្គមស៊ីវិល និងពលករខ្មែរនៅប្រទេសថៃ ហៅការធ្វើការយុទ្ធនាការ ស្វែងរកការគាំទ្រពីពលករ ដោយមន្ត្រីរដ្ឋាភិបាលនៅពេលនេះ ថា ជារឿងគ្មានប្រយោជន៍។ មួយរយៈចុងក្រោយនេះមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន រួមមានលោក ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំមន្ត្រីក្រមឱវាទពាក់ព័ន្ធ ទៅជួបសំណេះសំណាលជាមួយពលករនៅក្នុងប្រទេសថៃ ដូចជា នៅខេត្តសាមុតសាខន (Samuth Sakon) ខេត្តរៈយ៉ង (Rayong) និងខេត្តឈុនបូរី ជាដើម។
ពលករម្នាក់នៅធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ ឲ្យដឹងនៅថ្ងៃទី២៣ តុលា ថា ពលករដែលទៅចូលរួមជាមន្ត្រីទាំងនេះ ភាគច្រើនមកធ្វើការតាមរយៈក្រុមហ៊ុន ដែលស្និទ្ធនឹងរដ្ឋាភិបាលខ្មែរ។ពលកររូបនេះអះអាងទៀតថា អ្នកទៅចូលរួមភាគច្រើន ទៅតែកាយ តែចិត្តមិនស្មោះស្ម័គ្រជាមួយមន្ត្រីរដ្ឋាភិបាលទាំងនោះឡើយ៖ «ចំពោះខ្ញុំមិនគាំទ្រទេ ព្រោះអីបើសិនជាគាត់គិតគូរសុខទុក្ខរបស់ប្រជាពលករពិតប្រាកដមែននោះ ទុក្ខលំបាក កន្លងមកគាត់គួរតែមើលឃើញហើយ ដូចជានៅតាមច្រកព្រំដែន ពេលមានបុណ្យធំៗម្ដងៗ យើងចុះទៅលំបាកមែនទែន មិនឃើញមានមន្ត្រីណាជួយទេ ហើយស្រាប់តែជិតបោះឆ្នោតគាត់មកនេះ គឺមកទិញទឹកចិត្តតែម្ដង»។
ពលករម្នាក់ទៀតថ្លែងថា ពេលបំពេញការងារនៅប្រទេសកន្លងមក ពួកគេជួបបញ្ហាជាច្រើន នឹងទៅពឹងឲ្យមន្ត្រីតាមព្រំដែន និងមន្ត្រីស្ថានទូតនៅទីក្រុងបាងកកជួយ តែគ្មានមន្ត្រីណាជួយពួកគាត់បានម្ដងណានោះទេ។ ពលកររូបនេះ ហៅការចុះជួបសំណេះសំណាលជាមួយពលករដោយមន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាលនេះថា ជាការចំណាយពេលគ្មានប្រយោជន៍៖ «ដោយសារតែលំបាកក្នុងការធ្វើដំណើរចេញចូលតាមច្រកព្រំដែន ដោយអាជ្ញាធរច្រកតែងតែគាបសង្កត់ ចាប់ជំរិតយកលុយ។ ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលចង់ឲ្យការបោះឆ្នោតត្រឹមត្រូវ គឺគួរតែបង្កើតការិយាល័យនៅប្រទេសថៃ យើងមិនបាច់យកលុយទៅទិញទឹកចិត្តទេ»។
គេហទំព័ររបស់សមាជិកសភាតំណាងរាស្ត្រខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ ចុះផ្សាយឲ្យដឹងថា កាលពីថ្ងៃទី២១ និងទី២២ តុលា ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំមន្ត្រីក្រោមឱវាទពាក់ព័ន្ធជាច្រើននាក់ ក្នុងនោះក៏មានអ្នកស្រី បាន ស្រីមុំ ផងដែរ ទៅចូលរួមសំណេះសំណាលជាមួយពលករប្រមាណ ៣ពាន់នាក់ នៅខេត្តឈុនបុរី (Chonburi) ប្រទេសថៃ។ ក្រោយពីសំណេះសំណាលព្រមទាំងបានពិសាអាហារសាមគ្គីរួចមួយគ្នាទៀតផង។
អតីតប្រធានសហជីពកម្មករឯករាជ្យកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ស្វែងរកសំឡេងគាំទ្រពីពលករទាំងនៅក្នុង និងក្រៅប្រទេសនៅពេលនេះនឹងមិនទទួលបានសំឡេងគាំទ្រពីកម្មករកម្មការិនីឡើយ បើទោះជាកន្លងមក ពួកគេមួយចំនួនបានទៅចូលរួម និងថតរូបជាមួយមន្ត្រីទាំងនោះ ព្រមទាំងបានពិសាអាហាររួមគ្នាក៏ដោយ៖ «ហើយយើងមានជំនឿទៀតថា កម្មករថ្មីៗនេះបានប្រាប់យើងថា គាត់ទៅមែនគាត់ទៅយកលុយ ពីព្រោះគាត់ថា អ្វីបានជួបហើយបានលុយ ប៉ុន្តែអ្វីជាសុខទុក្ខរបស់ពួកគាត់ នៅតែមានការឈឺចាប់ដដែល។ ដូច្នេះគាត់គ្រាន់តែថា យើងយើងនឹងឃ្លាំមើលថា កុំឲ្យឃើញពួកគាត់ទៅអ៊ូអរ នឹងមានន័យថាពួកគាត់គាំទ្រ គឺពួកគាត់មិនមែនគាំទ្រទេ»។
យុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅខាងក្នុងប្រទេស មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើយុទ្ធនាការយ៉ាងសកម្មនៅតាមរោងចក្រ ព្រមទាំងបានបង្ហាញភាពស្និទ្ធស្នាលជាមួយកម្មករ កម្មការិនីទៀតផង។ ចំណែកកូនប្រុសច្បងលោកហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត កន្លងមក ធ្វើយុទ្ធនាការនៅប្រទេសកូរ៉េខាងត្បូង បារាំង និងនៅប្រទេសថៃជាដើម៕
កុំភ្លេចថារាស្ត្រជាម្ចាស់អំណាច បើចង់បានអំណាចពីរាស្ត្រត្រូវចេះស្រឡាញ់រាស្ត្រពីដំបូងនិងជារៀងរហូត កុំចាំតែដល់ពេលត្រូវការទើបដើរសុំពីរាស្ត្រ។
HAS…………… the evil father pushing his evil son to go every where and get support from Cambodian . what do you think Mr smart ass can you take a small leaf and cover a dead elephant ??????????????? I think if you are dumb as your father you will die as your father . if your are smart just in time stop your father right now…………………… it just about too late but you still have your last change . GOD BLESS Cambodia and it’s people