ដោយ អេង គីមហុង
07/12/2017
RFI

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (RFI/Im Rachna)
មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី០៧ខែធ្នូនេះបានដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់ឲ្យកងកម្លាំងកុំស្ដាប់បញ្ជារបស់ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថ្លែងក្រោយដាក់ពាក្យបណ្ដឹង មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទស្នើឲ្យតុលាការចាត់ការពាក្យបណ្ដឹងនេះជាបន្ទាន់ព្រោះបានប៉ះពាល់ខ្លាំងដល់សន្តិសុខជាតិ។
លោក វង្ស ភក្ដី មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានគូសបញ្ជាក់ថា ពាក្យបណ្ដឹងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទមិនបានទាមទារសំណងអ្វីទេ ក្រៅតែពីទាមទារឲ្យតុលាការអនុវត្តច្បាប់ឲ្យបានខ្លាំងចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ។ ការលើកឡើងរបស់លោក សម រង្ស៊ី ដែលត្រូវបានលោកមេធាវីចាត់ទុកថា ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សន្តិសុខជាតិ ព្រោះជាសម្ដីមានចរឹកញុះញង់ដល់កម្លាំងប្រដាប់អាវុធមិនឲ្យស្ដាប់តាមបញ្ជារបស់ប្រមុខរដ្ឋាភិបាល។ ដូច្នេះតុលាការគួរតែចាត់ការលើរឿងនេះជាបន្ទាន់ព្រោះបានប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមលោកមេធាវី។
លោកមេធាវី វង្ស ភក្ដី ជឿជាក់ថា ភស្តុតាងដែលលោកបានដាក់ទៅតុលាការទន្ទឹមនឹងពាក្យបណ្ដឹងនោះគឺមានទម្ងន់គ្រប់គ្រាន់នៅក្នុងការដាក់បន្ទុកដល់លោក សម រង្ស៊ី។ ភស្ដុតាងទាំងនោះរួមមាន៖ខ្សែអាត់សំឡេង ខ្លឹមសារដែលមានសសេរនៅលើទំព័រហ្វេសបុកលោក សម រង្ស៊ី ជាដើម។
សូមញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងប្រឆាំងលោក សម រង្ស៊ី នៅថ្ងៃទី៧ធ្នូនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិចេញមុខមកធ្វើសន្និសីទកាសែតនៅថ្ងៃពុធម្សិលមិញថ្កោលទោសចំពោះការលើកឡើងរបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលបានបង្ហោះខ្លឹមសារនៅលើទំព័រហ្វេសបុកនៅថ្ងៃទី៥និងទី៦ខែធ្នូដោយស្នើឲ្យ កងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំធ្វើតាមបញ្ជាពីមេដឹកនាំផ្ដាច់ការ បើគេបញ្ជាឲ្យបាញ់ប្រហារនិងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។
ពីក្រៅប្រទេសមកវិញលោក សម រង្ស៊ី មិននៅស្ងៀមឡើយ ដោយ ជម្រុញ ឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងមករូបលោកបន្ថែមទៀតថា បានក្បត់ជាតិ។ហើយថា រាល់ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ឈរលើការចោទប្រកាន់បែបនេះ ធ្វើឲ្យសាធារណៈមតិ មើលឃើញកាន់តែច្បាស់ ថាលោកហ៊ុន សែន ជាជនផ្តាច់ការ ហើយជាមនុស្សល្ងង់ខ្លៅ។ នេះបើតាមខ្លឹមសារ ដែលលោកសម រង្ស៊ី ទើបបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីយប់មិញ ភ្លាមៗក្រោយការប្រកាសដាក់ពាក្យបណ្តឹងទៅតុលាការ របស់ស្ថាប័នកំពូលនៃកងយោធពលខេមរភូមិន្ទ។ ជាការកត់សម្គាល់ប្រតិកម្មបានធ្លាក់មកជាមួយនឹងការទាញភ្ជាប់លោក សម រង្ស៊ី និងកូនបុគ្គលក្បត់ជាតិ។
គួររម្លឹកថា ពាក្យបណ្ដឹងប្ដឹងលោក សម រង្ស៊ីពីបទញុះញង់ឲ្យកងកម្លាំងកុំស្ដាប់តាមបញ្ជាមេដឹកនាំផ្ដាច់ការគឺជាករណីថ្មីមួយទៀតបន្ទាប់ពីពាក្យបណ្ដឹងចាស់ៗត្រូវបានតុលាកាត់ទោសរួចរាល់ហើយ។ ករណីចាស់ៗទាំងនោះរួមមាន ពាក់ព័ន្ធការក្លែងឯកសារធារណៈរឿងបង្ហោះឯកសារព្រំដែនកម្ពុជាវៀតណាមដែលជាប់ពន្ធនាគារ៥ឆ្នាំ ។ បណ្តឹងស្តីពីបទបរិហាកេរ្តិ៍លោក ហេង សំរិន។ បណ្តឹងស្តីពីបទបរិហាកេរ្តិ៍លើលោក ហ៊ុន សែន ថានៅពីក្រោយឃាតកម្មលោក កែម ឡី និងបណ្ដឹងទាក់ទងរឿងរ៉ាវហ្វេសបុកដែលលោក សម រង្ស៊ី ថា លោក ហ៊ុន សែន បានទិញLike feabook ជាដើម៕
we knew that all evil act was order and agree among HUN SEN leadership . I tell you what Cambodia is in life and dead situation . if HUN SEN getting a wrong medicine this nation will end and can be worse then POL LOT the killing field . please believing me CHINA alone can not help you because world community is together . trying to be smart Mr you are not animal if you trying to go ahead on those election in 2018 it mean nothing instate Cambodia will be more isolate from the world. in the past you have been walking naked in from of public every one saw it. their investigation was 100% clear you can not denial it Mr. if they show all evident you are more then guilty . please stop open your stingy mouth and take the right way just to let your young having their future. GOD bless Cambodia