ដោយ មួង ណារ៉េត
2017-12-07
RFA

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ RFA
គណបក្សប្រជាជនកម្ពុជា អំពាវនាវសូមឲ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញ ពីផែនការដាក់សម្ពាធមកលើមន្ត្រីរដ្ឋាភិបាល តាមរយៈការបិទទិដ្ឋាការ ឬវីសាចូលទឹកដីអាមេរិកនេះ។ អ្នកវិភាគនយោបាយ យល់ឃើញថា ទណ្ឌកម្មដែលប្រទេសមហាអំណាចផ្នែកសព្វាវុធ កំពុងផ្ដួចផ្ដើមនេះ គឺជាសញ្ញាល្អ សម្រាប់សង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យគណបក្សកាន់អំណាច ក្នុងនាមផ្ទាល់ខ្លួនយល់ឃើញថា ការសម្រេចចិត្តបិទទ្វារ និងការដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា និងសាច់ញាតិនេះ គឺហាក់ដូចជាកំពុងដើរផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅវិញទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅពេលនេះ គឺហាក់មានស្តង់ដារពីរ ផ្ទុយពីគោលនយោបាយ របស់លោក ដូណាល ត្រាំ (Donald Trump)។ លើសពីនេះទៀត ការព្យាយាមពង្រីកបញ្ហាពីរឿងជនភៀសខ្លួន រវាងកម្ពុជា និងសហរដ្ឋអាមេរិក រហូតសម្រេចចិត្តបិទទិដ្ឋាការនេះ គឺជាសញ្ញាបង្ហាញថា នេះជាការដាក់សម្ពាធ ប្រឆាំងនឹងកម្ពុជាហើយ។
លោក សុខ ឥសាន យល់ឃើញថា សហរដ្ឋអាមេរិក គួរទម្លាក់អម្រែកដ៏ធ្ងន់របស់ខ្លួននេះ ចំពោះប្រទេសកម្ពុជាវិញ៖ «យ៉ាងណាវាប៉ះពាល់សតិអារម្មណ៍ដែរ សូមសហរដ្ឋអាមេរិកមេត្តាពិចារណាផង ព្រោះថាប្រទេសតូចកុំថាឡើយកម្ពុជាដល់ទៅអាវុធនុយក្លេអ៊ែរ សូម្បីអាវុធប៉ុនកូនដៃក៏គ្មានដែរ។ សូមឲ្យលោកជាមហាយក្សសូមឲ្យជួយពិនិត្យមើល និងសូមឲ្យប្រទេសកម្ពុជាដែលជាប្រទេសតូចមួយហ្នឹងរស់បានដោយសុខសន្តិភាពផង»។
ប្រតិកម្មរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលនេះ ស្របពេលរដ្ឋាភិបាលកម្ពុជា ហាក់មិនខ្វាយខ្វល់ទៅនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ។ លោក ហ៊ុន សែន បានព្យាយាមម្ដងហើយម្ដងទៀត ធ្វើយ៉ាងណាកម្ចាត់សំឡេងប្រឆាំង បិទទ្វារអង្គការមិនមែនរដ្ឋាភិបាល និងសារព័ត៌មានឯករាជ្យមួយចំនួន។ បើទោះជាបែបណា មន្ត្រីគណបក្សកាន់អំណាច អះអាងថា ខ្លួននៅតែរក្សាជំហរ នៃសេចក្ដីសម្រេចចិត្តដែលបានធ្វើរួចហើយទៅលើបក្សប្រឆាំង និងការអនុវត្តច្បាប់ដទៃទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៦ ខែ ធ្នូ របស់អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) អោយដឹងថា ចំណាត់ការជាក់ស្ដែង និងដ៏ម៉ឺងម៉ាត់នេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងអំពើរបស់រដ្ឋាភិបាលកម្ពុជាផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្ស។
សេចក្ដីសម្រេចរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលប្រកាសបិទទិដ្ឋាការ ឬ វីសាចំពោះមន្ត្រីរដ្ឋាភិបាលកម្ពុជានេះ ព្រោះតែអ្នកទាំងនោះ បានរួមចំណែកក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
បើទោះជាបែបណា លោក សុខ ឥសាន មានប្រសាសន៍ថា ស្មារតីរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិកនេះ បង្ហាញយ៉ាងច្បាស់ថា កំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដាក់សម្ពាធមកលើកម្ពុជា ព្រោះតែហេតុផលបក្សប្រឆាំងប៉ុណ្ណោះ។ លោកបន្តថា ការចាប់ខ្លួនលោក កឹម សុខា ក្ដី និងហេតុផលនីតិវិធីដទៃទៀត នោះគឺជាពង្រឹងនីតិរដ្ឋនៅកម្ពុជាប៉ុណ្ណោះ។ រដ្ឋាភិបាល បានប្រឹងប្រែងសម្បើមណាស់ ដើម្បីកសាងកម្ពុជា ឲ្យក្លាយជាប្រទេសដែលគោរពគោលការណ៍ប្រជាធិបតេយ្យ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានប្រកាសកាលពីថ្ងៃទី៦ ខែធ្នូ ថា រដ្ឋាភិបាលរបស់លោកនឹងពិគ្រោះយោបល់ជាមួយនឹងសហរដ្ឋអាមេរិក ក្នុងការទទួលយកជនភៀសខ្លួន ដូចដែលបានព្រមព្រៀងគ្នារួចហើយ។ ការបន្ទន់ឥរិយាបថនេះ លោក ហ៊ុន សែន ស្នើឲ្យរដ្ឋាភិបាលអាមេរិក ត្រូវមានកាតព្វកិច្ចផ្គត់ផ្គង់ប្រាក់ខែ និងការតាំងទីលំនៅថ្មី ក្នុងរយៈពេលណាមួយ សម្រាប់ជនភៀសខ្លួន ដែលត្រូវចាប់បញ្ជូនពីសហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញផង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ យល់ឃើញថា ការសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា របស់អាមេរិកនេះ ហាក់មិនមានអ្វីដែលចម្លែកឡើយ។ លោកបន្តថា ទណ្ឌកម្មដែលអាមេរិកបិទទ្វារដល់មន្ត្រីរដ្ឋាភិបាល និងសាច់ញាតិ មិនឲ្យចូលទឹកដីអាមេរិកនេះ គឺសហរដ្ឋអាមេរិកបានព្រមានឲ្យលោក ហ៊ុន សែន កសាងដំបូលប្រជាធិបតេយ្យ ឲ្យបានល្អឡើងវិញ អស់ពេលជាច្រើនខែណាស់មកហើយដែរ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកថា ដាវអាជ្ញាសឹក របស់ប្រទេសមហាអំណាចលើកនេះ អាចជួយឲ្យកម្ពុជា ដើរលើផ្លូវត្រូវឡើងវិញ៖ «នេះជាវិធានការវិជ្ជមានមួយ ដែលអាចជំរុញឲ្យថ្នាក់ដឹកនាំយើងគិតគូរឡើងវិញ ដែលបានចាត់នាំឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
អ្នកវិភាគនយោបាយយល់ឃើញថា ប្រទេសជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកដទៃទៀត អាចនឹងប្រតិកម្មបន្តបន្ទាប់ ក្រោយពីមហាអំណាចផ្នែកសព្វាវុធ ចាប់បញ្ចេញសាច់ដុំរបស់ខ្លួន ប្រឆាំងនឹងវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា។ ជំហានបន្ទាប់ ក្រោយសេចក្ដីសម្រេចបិទទិដ្ឋាការ ឬវីសានេះហើយ អាចឈានទៅបង្កកទ្រព្យសម្បត្តិ របស់សាច់ញាតិ ឬមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលមាននៅបរទេស៕
Two standard ? Maybe the parrot SAN was right: 1 He taunted to the USA, 2. Now he trying to kneel down and suck the dick!!!
សុទ្ធតែជេគេមេបដិវត្ត ឥឡូវមកអង្វរគេ ម៉េចមិនគ្រាន់ទៀតទៅ ???
ឱ្យងាប់ទាំងអស់គ្នាចុះ !!! កំុស្រួលតែពួកវាពេក
ពេលដែលគេនិយាយល្អជាមួយ ធ្វើឯងរឹកធំសុទ្ធតែនិយាយថាឲ្យគេកាត់អីកាត់ទៅមិនខ្វល់ ឥឡូវចាំអង្វគេធើអី
គ្រាន់បើណាស់ឥឡូវចាំអង្វគេធើអី?
ដូចជាគ្មានអ្វីធំផងអ្នកចងទៅគឺទៅទេសចរណ៏នឹង !ទុកលុុយជួយប្រជាជនប្រសើជាង។នៅថៃ វៀតណាម ឡាវ គេធ្វើមិនដឹងតើប្រទេសទាំងនេះមានគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្សអត់់។ហេតុអ្វីគេនៅតែល្អជាមូយ?អាមេរិចចាប់ដៃវៀតណាម ចិនចាប់ដៃកម្ពុជានៅពេលអាធំទាស់គ្នា ងាប់អាតូច។ប្រវត្តសាស្រ្តដដែលៗខ្មែរនយមបរទេសមួយចំនូននៅមិនដឹង។បើអ្នករុញខ្មែរទៅចិនក៏ល្អម្យ៉ាងដែរព្រោះចិនមានបញ្ហាជាមួយវៀតណាមហើនឹងគ្មានអ្នកលាបពណ័ថាខ្មែរនៅក្រោមវៀតណាម។this is my ideas.
come on baby do not cry $$$$$$$$$$$$$$$$$$$$$$$$$$$$$$$ GOD bless Cambodia