
អាមេរិកនឹងលែងផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន រួមនឹងក្រុមគ្រួសារ ចូលអាមេរិក (RFI)
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រតិកម្មរបស់សហរដ្ឋអាមេរិក មកលើកម្ពុជាគឺធ្វើឡើងក្រោមហេតុផលនយោបាយ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដូច្នេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសអាមេរិក ប្រកាសកាលពីថ្ងៃទី៦ធ្នូថា នឹងលែងផ្តល់ទិដ្ឋាការទៅកាន់អាមេរិកដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន រួមនឹងក្រុមគ្រួសាររបស់ពួកគេផងដែរ។
នៅក្នុងលិខិតដែលចុះកាលបរិច្ឆេទថ្ងៃទី៧ធ្នូ ហើយដែលត្រូវបានចេញផ្សាយដល់អ្នកកាសែតនៅថ្ងៃទី៨ធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ៧មកនិយាយ។ ក្រៅពីពាក្យខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង អ្នកនាំពាក្យក្រសួងការបរទេស បានពន្យល់ថា អាមេរិកពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិវឌ្ឍនយោបាយថ្មីៗនៅកម្ពុជា ហើយការសម្រេចចិត្តគឺធ្វើឡើងដោយសារហេតុផលនយោបាយ ដោយមានការគិតទុកជាមុន និងមានស្តង់ដារពីរ។
បន្ថែមពីនេះ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ក៏បានលើកឡើងពីការផ្ទុយនឹងស្មារតីនៃការប្រឹងប្រែងបន្តកិច្ចព្រមព្រៀងធ្វើឲ្យប្រសើរឡើងរវាងកម្ពុជានិងអាមេរិក និងអះអាងថាវិធានការនានាប្រឆាំងនឹងបុគ្គល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច ដែលបំពានច្បាប់គឺជាការលើកកំពស់លទ្ធិប្រជាធិបតេយ្យនិងជាការពង្រឹងនីតិរដ្ឋ។ ផ្ទុយទៅវិញ ការគាំទ្រណាមួយដល់បុគ្គល និងអង្គភាពដែលបំពានច្បាប់គឺមានន័យស្មើនឹងការសម្លាប់ដំណើរការប្រជាធិបតេយ្យប្រកបដោយសន្តិភាពក្រោមនីតិរដ្ឋនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
សូមរំលឹកថា កាលពីថ្ងៃទី៦ធ្នូកន្លងទៅ ក្រសួងការបរទេសអាមេរិក បានប្រកាសថា នឹងលែងផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន រួមនឹងក្រុមគ្រួសាររបស់ពួកគេផងដែរ ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោមហេតុផលថា មន្ត្រីទាំងនោះបានរួមចំណែកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ បន្ថែមលើវិធានការនេះ អាមេរិកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបង្វិលស្ថានការណ៍ទាំងអស់ឲ្យដូចដើមឡើងវិញដែលទង្វើនេះអាចឈានទៅរកការលើកលែងបម្រាមថ្មីរបស់អាមេរិកនេះវិញ។
ទោះយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ បានហៅប្រតិកម្មរបស់អាមេរិកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យ។ ក្រសួងការបរទេសក៏បានបង្ហាញពីបទពិសោធន៍របស់កម្ពុជាពីអតីតកាលដែលជួបប្រទះនូវការបំផ្លិចបំផ្លាញដោយសង្គ្រាម ដោយសារការលូកដៃពីបរទេស។ ក្រៅពីនេះ ប្រតិកម្មរបស់សហរដ្ឋអាមេរិកចំពោះការវិវឌ្ឍនយោបាយនៅកម្ពុជានាពេលថ្មីៗនេះ ហាក់ដូចជាធ្វើឡើងមិនមែនក្រោមហេតុផលនៃគោលការលទ្ធិប្រជាធិបតេយ្យនោះទេ ប្រសិនបើពិចារណាលើការប្រព្រឹត្តរបស់អាមេរិកចំពោះប្រទេសផ្សេងទៀតអំពីបញ្ហាប្រជាធិបតេយ្យនិងបញ្ហាគោរពសិទ្ធិមនុស្ស៕
គ្រាន់តែគេព្យួរទិដ្ឋាការមិនឲ្យចូកប្រទេសគេ ចោទគេថាធ្វើឡើងក្រោមហេតុផលនយោបាយ។ អាមេរិក មិនចេះស្មោគគ្រោក ធ្វើអ្វីៗក្រោកហេតុផលនយោបាយនោះទេ បើកុំតែពួកបនតិរច្ឆានឯងរំលាយគណបក្សសង្គ្រោះជាតិដែលមានពលរដ្ឋគាំទ្រកន្លះប្រទេសនោះ។ អាមេរិកបានអំពាវនាវច្រើនដងហើយ កុំឲ្យពួកបនផ្តាច់ការឯង រំលាយគណបក្សសង្គ្រោះជាតិ តាមអាមនុស្សចិត្តចោរមិនចេះខ្មាសអៀនគ្មានអារិយ្យធ៌មជឿនលឿននោះ ធ្វើអីតាមតែចិត្ត ស្មោគគ្រោគដើម្បិបំរើចៅហ្វាយនាយផ្តាច់ការ។ ការឆ្លើយតបរបស់អាមេរិកនេះ នៅខ្សោយណាស់ មិនសមនឹងអំពើឆ្កួតលីលារបស់អាមនុស្សល្មោភអំណាចម្នាក់នេះទេ ប្រទេសយើងត្រូវអាប់ឱនកេរ្តិ៍ឈ្មោះនៅទូទាំងពិភពលោកដោយសារតែអាមនុស្សម្នាក់នេះដែលគិតតែពីអំណាចគ្មានការខ្មាសអៀន ទៅជាមានគេថ្កោលទោសស្ទើរតែពេញមួយពិភពលោកក៏ដោយ។
ច្បាប់ពួកពាលឯងនេះ គឺសំរាប់តែបំផ្លាញប្រទេស បំផ្លាញសេចក្តីសុខរបស់ពលរដ្ឋតែប៉ុណ្ណោះ ហើយនៅហ៊ានយកអំពើស្មោគគ្រោករបស់ខ្លួនទាំងអស់ជះដាក់ឲ្យអាមេរិកទៀតផង។ គឺពួកនេះពូកែណាស់អារឿងបៀមឈាមព្រួសដាក់គេ ឬហៅថាស្វាស៊ីបាយលាបមាត់ពពែ និងការអនុវត្តន៍ស្តង់ដារពីរនៅក្នុងប្រទេស ហើយមិនដែលចេះទទួលខុសម្តងណាទេ វាបំផ្លាញគេហើយ ធ្វើទុកបុកម្នេញព្យាបាទគេហើយ បែជាវាថាវាអនុវត្តច្បាប់និតិរដ្ឋដ៏ឆ្កួតលីលារបស់ពួកគេទៅវិញ។