ដោយ លោក លី វេហា | ថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧
http://vodhotnews.com

លោក យូ ហុកគ្រី នៅក្នុងសភា (រូបភាពពីផេកសង្គមនិងយុតិ្តធម៍)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ដែងការស្វាគមន៍ដល់លោក យូ ហុកគ្រី ដែលត្រូវបានតែងតាំងជាអនុប្រធានទីមួយនៃរដ្ឋសភាជំនួសតំណែងលោក កឹម សុខា បន្ទាប់ពីបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
លោក ហ៊ុន សែន បានសរសេរសម្ដែងការស្វាគមន៍បែបនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០៨ ខែ វិច្ឆិកាម្សិលមិញ ក្រោយលទ្ធផលនៃសម័យប្រជុំសភាលើកទី៩ នីតិកាលទី៥ បានបោះឆ្នោតជ្រើសតាំងមន្រ្តីជាន់ខ្ពស់មកពីបក្ស ហ្វ៊ុនស៊ិនប៉ិចលោក យូ ហុកគ្រី ជាអនុប្រធានទីមួយនៃរដ្ឋសភា។
លោកហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំសូមស្វាគមន៍ ឯឧ យូ ហុកគ្រី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាអនុប្រធានទី១នៃរដ្ឋសភាជាតិថ្ងៃនេះ។»
ការបោះឆ្នោតជ្រើសតាំងអនុប្រធានទី១នៃរដ្ឋសភាជំនួសតំណែងប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បែបនេះ ធ្វើឡើងក្រោយគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដែលទាមទារដោយគណបក្សចំនួន ២ គឺបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ និងបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ។
ក្រោយរំលាយគណបក្សសង្រ្គោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលមិនជាប់ឆ្នោតកាលពីឆ្នាំ២០១៣ នោះ ទទួលបានកៅអីតំណាងរាស្រ្តចំនួន៤១ ដែលក្នុងនោះត្រូវបានជ្រើសរើសតំណែងជាអនុប្រធានទី១ នៃសភាចំនួន១ និង៥ រូប ជាគណៈកម្មការជំនាញនៃរដ្ឋសភាផងដែរ។
ការរំលាយគណបក្សសង្គ្រោះជាតិដែលត្រូវបានបោះឆ្នោតគាំទ្រដោយឆន្ទះពលរដ្ឋជាង ៣លាននាក់នោះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិៈគន់ និងថ្កោលទោសដល់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ថាបានរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាមួយគ្នានោះដែររដ្ឋាភិបាលកម្ពុជាក៏រងការដាក់សម្ពាធពីអន្តរជាតិដូចជាការដាក់ទណ្ឌកម្មបិទទិដ្ឋាការមិនឲ្យមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចេញចូលសហរដ្ឋអាមេរិក ការបញ្ឈប់ទំនាក់ទំនងផ្ដល់ជំនួយពីប្រទេស ស៊ុយអ៊ែត ការពិចារណាដកជំនួយគាំទ្រការបោះឆ្នោតពីសភាពអ៊ឺរ៉ុប និងការគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ។
ទោះបីជាយ៉ាងណាមន្រ្តីរដ្ឋាភិបាលបានហៅការដាក់ទណ្ឌកម្មនេះថាជាការលូកដៃចូលក្នុងអធិបតេយ្យភាព និងការចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកគេអះអាងថាការអនុវត្តទៅលើបក្សប្រឆាំងគឺជាការសម្រេច របស់តុលាការ មិនមានជាប់ពាក់ព័ន្ធនិងរឿងនយោបាយនោះទេ៕
Welcome to dictator rings ⚔️????
Cambodians say Democracy is stolen by dictator Hun Sen.
I would only say Hun Sen dynasty is over. Hun plays with fire ?, Hun will get severe burn .?
People Power is about to erupt as the flame ?????to burn your head and mind down to underground in hell. In God, we trust❤️
ជាមន្រ្តីមានតែក្បាលអត់ខួរ