ដោយ លោក សូរ្យ ជ័យឧត្ដម | ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧
http://vodhotnews.com

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យងាកទៅរកផ្លូវប្រជាធិបតេយ្យសេរីពហុបក្សវិញ និងធានាដល់សេរីភាពរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។
អ្នកស្រី រ៉ូណា ស្មីត បានអំពាវនាវបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១០ ខែធ្នូ ចំពេលដែលពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។
អ្នកស្រី រ៉ូណា ស្មីត បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍នោះថា អ្នកស្រីព្រួយបារម្ភក្រៃលែងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់សមាជិកបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ហើយបែងចែកអាសនៈសភារបស់បក្សនេះ ទៅឲ្យគណបក្សផ្សេង ដែលមិនត្រូវបានប្រជាជនបោះឆ្នោតឲ្យ។
អ្នកស្រី រ៉ូណា ស្មីត បានចាត់ទុកវិធានការបែបនេះរបស់កម្ពុជាថា ជាការបដិសេធមិនទទួលស្គាល់សិទ្ធិរបស់ប្រជាជនមួយភាគធំ ក្នុងការចូលរួមកិច្ចការសាធារណៈ តាមរយៈតំណាង ដែលពួកគេបានជ្រើសរើសដោយសេរីនាពេលកន្លងមកនោះ។
អ្នកស្រីបានអំពាវនាវទៅដល់រដ្ឋាភិបាលកម្ពុជា ឲ្យស្ដារឡើងវិញនូវលំហសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីឲ្យពួកគេអាចអនុវត្តសិទ្ធិឈរឈ្មោះបោះឆ្នោត ដោយពុំមានការភ័យខ្លាច និងការគំរាមកំហែង។
គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រប្រហែល ៣លាននាក់នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣កន្លងមកនោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ខណៈដែលមេបក្សប្រឆាំង លោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួនក្នុងពន្ធនាគារ៕
Dear ms smith’ Cambodia is leaded by former veitcong khmer rough killer and his veitcong germs groups so don’t need to ask them and don’t ever talk with this beast regime because veitcong mafia dictator and his groups are from the forest and don’t understand about democracy and all they know only kill and used dirty tricks like their boss youn-veitcong hanoi.They are human but their brain are animal like Youn-hanoi ‘ they aggressive and never respect international or other people so U-N need to restore democracy and don’t let this beast regime come to a meeting in U N assembly ‘ this beast regime need to be isolated ‘.GOD bless all cambodian
This girl does not know
In Cambodia How many political parties are there ?
impaired memory !