កញ្ញា ធី សុវណ្ណថា គំរាម​ប្តឹង​នាយក Wildlife Alliance

កញ្ញា​ ធី សុវណ្ណថា នៅ​ពេល​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញពី​ឆ្នាំ​មុន​​​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សត្វ​ព្រៃ (Wildlife Alliance) កញ្ញា Suwanna Gauntlett ត្រូវ​បាន​កញ្ញា ធី សុវណ្ណ​ថា គំរាម​ប្ដឹង​ពីបទ «រើសអើង» ដោយ​ទាម​ទារ​សំណង​ ១០ ​ម៉ឺន​ដុល្លារ ដោយសារ​នាយក​ប្រតិបត្តិ​រូប​នេះ បាន​បដិសេធ​វត្តមាន​កញ្ញា ​ធី សុវណ្ណ​ថា ចូលរួម​ក្នុង​កម្មវិធី​បោះ​ជំរំ​នៅ​តំបន់​ អារ៉ែង នៅ​ថ្ងៃ​ទី ២៦ ខែ​មករា ​ឆ្នាំ ២០១៨ នេះ។

កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​ជា​ប្រធាន​គណៈកម្មការ​យុវជន​សាខា​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ ​កាល​ពី​ម្សិលមិញ​ថា កញ្ញា​នឹង​ប្តឹង​កញ្ញា Suwanna Gauntlett នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​ឈ្មោះថា (Wildlife Alliance)ទៅ​តុលាការ​ខេត្តកោះកុង​ពី​ប​ទ «រើសអើង» តាម​មាត្រា ២៦៥ ដោយសារ​កញ្ញា Suwanna Gauntlett បាន​បដិសេធ​វត្តមាន​កញ្ញា​ក្នុងការ​បោះជំរំនៅ​តំបន់​អារ៉ែង បើ​​ទោះ​បី​ជា​កញ្ញា​ត្រូវ​បាន​អនុញ្ញាត​ពី​លោក​ស្រី ​មិថុនា ​ភូ​ថង អភិបាល​ខេត្ត​កោះកុង​រួចរាល់​ក៏​ដោយ​។

កញ្ញា បញ្ជាក់​ថា៖ «ខ្ញុំ​អត់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ ដែល​ប្រធាន​អង្គការ​មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ចូលរួម​បោះជំរំ​នៅ​តំបន់​ អារ៉ែង នៅ​ពេល​ដែល​ខ្ញុំ​បាន​សួរ​ទៅ​គាត់​វិញ គាត់​គ្រាន់​តែ​និយាយ​ថា ខ្ញុំ​ហ្នឹង​មាន​ឈ្មោះ​ល្បី​ស្រាប់​​ហើយ មិន​បាច់​ទៅជា​មួយ​ក្រុម​ការងារ​គាត់​​ទៀត​ទេ។ ប៉ុន្ដែ​ខ្ញុំ​គិត​ថា ប្រហែល​ជា​គាត់​ខឹង​ខ្ញុំ​រឿង​ខ្ញុំ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​បុគ្គលិក​គាត់​កាល​ពី​ពេល​ជួប​ជាមួយ​សម្ដេច​ម្ល៉េះ ព្រោះ​​ពេល​នោះ​ខ្ញុំ​បាន​និយាយ​រឿង​កំហុស​ឆ្គង​ពី​អង្គការ​របស់​គាត់​ច្រើន»។

កញ្ញា ​ធី សុវណ្ណ​ថា ក៏បាន​សរសេរ​សារ​នៅ​លើ​ ហ្វេសប៊ុក ​របស់​នាង​ដែរ​ថា៖ «នាង​ខ្ញុំ​ទទួល​ការ​«រើស​អើង» និង​​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ពី​លោក​ស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance បាន​បដិសេធ​វត្តមាន​ខ្ញុំ​ក្នុងការ​បោះជំរំ នៅ​តំបន់​ អារ៉ែង ថ្ងៃ​ទី​ ២៦ ខែ​មករា​នេះ ដោយ​នាង​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​ជំទាវ​អភិបាលខេត្ត​កោះកុង មិថុនា ភូថង រួចរាល់​ហើយ។ តើ​លោក​ស្រី​ជា​នរណា? មាន​សិទ្ធិអ្វី​បដិសេធ​វត្តមាន​ខ្ញុំ? នេះ​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កិត្តិយស​របស់​ខ្ញុំ ខ្ញុំ​ទុក​ពេល​ឲ្យ​លោកស្រី ៣ ថ្ងៃ​ធ្វើ​លិខិត​សុំទោស​ខ្ញុំ ជា​សាធារណៈ និង​ផ្តល់​ប្រាក់​សង​ជំងឺ​ចិត្ត​ខ្ញុំ ១០ ម៉ឺន​ដុល្លារ បើ​លោក​ស្រី​មិន​ព្រម​ខ្ញុំ​នឹង​ប្តឹង​លោកស្រី​ទៅ​តុលាការ​ខេត្ត​កោះកុង​ពីបទ «រើសអើង…»។

កញ្ញា Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​ដែល​មាន​ឈ្មោះថា (Wildlife Alliance) កាលពី​ម្សិល​មិញ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បានទេ ប៉ុន្តែ​មន្ត្រី​​ម្នាក់​ នៃ​អង្គការ​នេះ ​និយាយ​ថា៖ «ប្រធាន​ខ្ញុំ​ បាន​ដឹង​ពី​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​ខេត្ត​ ឲ្យ​កញ្ញា​បាន​ចូល​រួម​រួចរាល់​ហើយ ប៉ុន្ដែ​ប្រធាន​ខ្ញុំ​ គាត់​បាន​ប្រាប់ថា ​កញ្ញា សុវណ្ណ​ថា កុំ​ទាន់​អញ្ជើញ​ទៅ​ពេល​នេះ​អីចាំ​លើក​ក្រោយ​ចាំ​ទៅ។ ខ្ញុំ​ចង់​ជម្រាប​កញ្ញា​ថា មូល​ហេតុ​ដែល​មិន​ទាន់​ចង់​ឲ្យ​កញ្ញា​ចូលរួម​នេះ គឺ​ដោយសារ​វា​ជា​គម្រោង​សហគមន៍​អ៊ីចឹង​គាត់​ចង់​បាន​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវ​ ផ្ដោត​លើ​សហគមន៍​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជា​គម្រោង​ទី ១ របស់​អង្គការ។ ម្យ៉ាងទៀត កញ្ញា​ជា​បុគ្គល​ធ្វើ​នយោបាយ​ ហើយ​គាត់​ក៏​គិត​ដែរ​ថា កញ្ញា សុវណ្ណថា ជា​បុគ្គល​ល្បី​ឈ្មោះ ​ហើយ​គាត់​ក៏​មិន​ចង់​ឲ្យ​ភ្ញៀវ​ផ្ដោត​អារម្មណ៍​លើ​សុវណ្ណ​ថា ច្រើន​ពេក​ទេ។ អ៊ីចឹង​សូម​ សុវណ្ណថា មេត្តា​យោគយល់​ផង ព្រោះ​នេះ​ជា​​គម្រោង​​របស់​សហ​គមន៍»។

លោក​ស្រី មិថុនា ភូ​ថង អភិបាល​ខេត្ត​កោះកុង​​ថ្លែង​​ថា លោកស្រី​មិន​បាន​​ដឹង​ពី​ការ​ហាម​កញ្ញា សុវណ្ណថា មិន​ឲ្យ​ចូល​រួម​នោះ​ទេ។ «កម្មវិធី​នេះ គេ​អញ្ជើញ​ខ្ញុំ​ដែរ ដើម្បី​ចូលរួម​ជា​មួយ​យុវជន​ ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​សក្ដានុពល​នៃ​តំបន់​អារ៉ែង និង​ជីវិត​ជីវៈ​ចម្រុះ​ផ្សេងៗ​នៅ​កម្ពុជា​»៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles

8 Responses to "កញ្ញា ធី សុវណ្ណថា គំរាម​ប្តឹង​នាយក Wildlife Alliance"

  1. អ្នកប្រុសថាង says:

    ប្តឹងទៀតហើយ។

  2. Anonymous says:

    You look like daughter of the bitch.

  3. milos says:

    ខួរក្បាលរបស់ក្មេងស្រីនេះនៅតែទន់ភ្លន់និងគ្របដណ្តប់ដោយលាមកសត្វគោ
    ការសោកស្តាយ

  4. ? says:

    នាង ជាដង្កូវនៅក្នុងសង្គមគួរអោយខ្ពើមរអើម ។

  5. Phanna says:

    សំឡុតគំរាមទា​ប្រាក់​ បើនៅអាមេរិកវិញ​ នាងជាប់គុគអត់ថ្ងៃចេញទេនាង។ CPP មិនគួរណាយកខ្លួនបៀតជាមួយមីមួយនេះសោះ​ ព្រោះវាធ្វើឲ្យ​បាត់សន្លឹកឆ្នោតអស់ជាមិនខានឡើយ។

  6. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    កំប្លែងកំដរឆាក។

  7. Chipmonk says:

    Is Wildlife Alliance which holding the event? If so then, the Agency has right to select and invite the guests who they want to attend. Anyone who is not invited has no right to show up. The Governor can not grant the access to the event because the Governor is not the person who holds the event, but the Governor can request the Agency permission for her.

    Simple question: Can a governor or authority figure in Cambodia grants a person who is not invited to a wedding party to attend the wedding?

  8. Anonymous says:

    នាងអស់ផ្លូវសុច្ចរិតដើរ មហាជនលែងគាំទ្រ ។ មានតែប៉ុណ្ណឹង គឺយកមុខរបរប្តឹងដើម្បីចិញ្ចឹមជីវិត។