28/01/2018
RFI

លោក ហ៊ុន សែន ជួបពិភាក្សាជាមួយលោកស្រី Sushma Swaraj (@ហ្វេសប៊ុកនាយករដ្ឋមន្រ្តី)
ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឲ្យប្រទេសឥណ្ឌាបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកចូលរួមតាមដានដំណើរការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ។ សំណើនេះធ្វើឡើងនៅពេលនាយករដ្ឋមន្រ្តីខ្មែរ បំពេញទស្សនកិច្ចនៅឥណ្ឌា។ ហើយក៏ស្របពេលដែលសហរដ្ឋមេរិក និងសហភាពអឺរ៉ុប បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយសារតែតុលាការកំពូលរំលាយចោលគណបក្សសង្រ្គោះជាតិ ដែលជាគូប្រជែងដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា។
ដោយ អ៊ឹង ប៊ុនថន
សំណើសុំឲ្យឥណ្ឌាមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ធ្វើឡើងតាមរយៈ លោកននាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងពេលលោកពិភាក្សាការងារជាមួយ លោកស្រី Sushma Swaraj រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន សែន ។
ការដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ស្នើឥណ្ឌាឲ្យបញ្ចួនអ្នកសង្កេតការណ៍មកតាមដានការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា គឺដោយសារតែឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ហើយថា «ឥណ្ឌាអាចវាយតម្លៃបានអំពីការបោះឆ្នោតនៅកម្ពុជា អំពីភាពសេរីត្រឹមត្រូវ និងយុត្តិធម៍ក្នុងពេលបោះឆ្នោតខាងមុខនេះ»។
បើតាមហ្វេសប៊ុក លោក ហ៊ុន សែន គឺលោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ និងផ្តល់ឱកាសឱ្យឥណ្ឌាបានចូលរួមជួយកម្ពុជាទាំងសកម្មភាពមនុស្សធម៌ ការរកសន្តិភាពដល់កម្ពុជា រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងការថែរក្សាជួសជុលប្រាសាទបុរាណកម្ពុជាផងដែរ។ ប៉ុន្តែចំពោះការចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា គេនៅមិនទាន់ដឹងថា ឥណ្ឌាសម្រេចចូលរួមឬយ៉ាងណានៅឡើយ។
លោក សម គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច បានគាំទ្រចំពោះការស្នើឲ្យប្រទេសឥណ្ឌាមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះ។ ប៉ុន្តែលោកថា ឥណ្ឌាមិនមានឥទ្ធិពលដែលអាចប្រៀបធៀបទៅនឹងប្រទេសនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានទេ ចំពោះការវាយតម្លៃពីដំណើរការបោះឆ្នោត។ ទោះជាយ៉ាងណា លោកយល់ថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យមួយ ដែលប្រសើរជាង រុស្ស៊ី និង ចិន ដែលជាប្រទេសកុម្មុយនីស្ត ហើយបានប្រកាសគាំទ្រកម្ពុជារួចជាស្រេចនោះ។
ជាការកត់សម្គាល់ សំណើរបស់លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ទៅកាន់ឥណ្ឌានាពេលនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអមេរិក និងសហភាពអឺរ៉ុបព្រមានមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយសារតែតុលាការកំពូលរំលាយចោលគណបក្សសង្រ្គោះជាតិ ដែលជាគូប្រជែងដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកមិនខ្វល់ថា ប្រទេសណាទទួលស្គាល់ ឬមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជានៅខែកក្កដាខាងមុខនេះឡើយ៕
សុភាសិតពេលដែលនៅលើបាតហ៊ុន សែនត្រូវតែបញ្ឈប់ការជីក
ប្រទេសឥណ្ឌាស្អប់របបផ្តាច់ការ
ប្រទេសឥណ្ឌាគោរពការគោរពប្រជាធិបតេយ្យ
do not waste your time and your animal brain it is not going to work. this is what happen when you committed a lot of crime again human being your sine come to hunting you every minute . look at you >>> walking , sitting , sleeping all you think is to protecting yourself . my question to you is how can you protect yourself if you did not enough brain to think. do not be so proud of yourself Mr I knew what your future will look like. GOD bless Cambodia
do not waste your time and your animal brain it is not going to work. this is what happen when you committed a lot of crime again human being your sine come to hunting you every minute . look at you >>> walking , sitting , sleeping all you think is to protecting yourself . my question to you is how can you protect yourself if you did not have enough brain to think. do not be so proud of yourself Mr I knew what your future will look like. GOD bless Cambodia
good news Cambodian ….. HUN SEN is borrowing more money from INDIA for you to spend and elect him to be in powers for the next five years .
Not important. India does not have to send election monitors to Cambodia. Someone said, “no need intenational monitoring and recognition”
So funny’ this veitcong mafia dictator dissolve opposition party because of scaring losing power ‘so this illegal government try everything to become a legal ‘haha’What about dissolve big party and accuse the top leader without evident?? and made their own law like mafia law’. remember KARMA ‘what go around will come around ‘GOD bless all cambodian people’