មេធាវីបក្សប្រជាជនត្រូវតែងតាំងឋានៈស្មើរដ្ឋមន្ត្រី

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ដ្រី លោក គី តិច


មេធាវីគណបក្សប្រជាជនកម្ពុជាត្រូវបានតែងតាំង តំណែងជាប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលដែលមានឋានៈស្មើរដ្ឋមន្ត្រី។​

នៅក្នុងព្រះរាជក្រឹត្យចុះហេត្ថលេខាដោយប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ នៅថ្ងៃទី៣ខែមីនា បានតែងតាំង លោក គី តិច មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខតំណែងបច្ចុប្បន្ន។​

លោក គី តិច ជាមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ហើយតែងតែឈ្នះក្តីជាបន្តបន្ទាប់។ ការឈ្នះក្តីចុងធំចុងក្រោយដែលមានការចាប់អារម្មណ៍ខ្លាំងនោះគឺការឈ្នះក្តីរំលាយគណបក្សសង្គ្រោះជាតិ​កាលពីចុងឆ្នាំ២០១៧៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles