សំណើចប្រចាំឆ្នាំ៖ គេថាលោក សម រង្ស៊ី ចុះហត្ថលេខាកាត់ខេត្តខ្មែរ៤ឲ្យយួនជាថ្នូរពេលបានកាន់អំណាច!

By សហការី
March 7, 2018
http://www.cambodiasymbolofchange.com


(ប៉ារីស)៖ នេះលិខិតមាននៅទីនេះ ហើយតើអស់លោកស៊ីភីភី រាប់ពី ហ៊ុន សែន មកខៀវ សុភ័គ ប្រែតញូស (Fresh News) និង គឹម សន្តិភាព អាចបង្ហាញចំណុចណាមួយដែលបញ្ជាក់ថាលោក សម រង្ស៊ី កាត់ខេត្តខ្មែរឲ្យយួនមកបង្ហាញឲ្យខ្មែរបានឃើញផងបានទេ?

បញ្ជាក់៖ តាមពិតលោក សម រង្ស៊ី លើកឡើងត្រឹមត្រូវអំពីសិទ្ធិជនជាតិដើមភាគតិច Degar ឬម៉ុងតាញ៉ា ដែលពួកគេខ្លះកំពុងរស់នៅទីនោះ គឺសិទ្ធិរបស់ពួកគេត្រូវតែបានគោរព និងការពារដោយច្បាប់។ ជនជាតិភាគតិចទាំងនេះពួកគេខ្លះរស់នៅក្នុងទឹកដីខ្មែរ និងខ្លះទៀតរស់នៅក្នុងទឹកវៀតណាម (ពីដើមទឹកដីខ្មែរយើងដែរគឺកម្ពុជាក្រោម)។ ជនជាតិភាគតិចទាំងនេះត្រូវពួកយួនតាមសំលាប់ផ្តាច់ពូជមិនឲ្យសល់ទេដោយពួកគេធ្លាប់ជួយយួនសេរី ដូចខ្មែរកម្ពុជាក្រោមជនរួមឈាមខ្មែរយើងផងដែរ ហើយពួកគេតែងរត់ភៀសខ្លួនមកកម្ពុជា និងស្នាក់នៅខេត្តទាំងនោះ។ ដោយឡែក ពួករដ្ឋាភិបាលអាយ៉ងភ្នំពេញតែងបម្រើយួនតាមចាប់ចង និងចាប់បញ្ជូនទៅឲ្យយួនវិញគ្រប់ពេល។

នេះហើយជាមូលហេតុដែលពួកស៊ីភីភីខឹង ព្រោះលោក សម រង្ស៊ី មានគោលនយោបាយគោរពសិទ្ធិមនុស្សតាមច្បាប់អង្គការសហប្រជាជាតិអំពីសិទ្ធិជនជាតិភាគតិច និងជនជាតិដើមម្ចាស់ស្រុក ការពារពួកម៉ុងតាញ៉ាដែលតែងប្រឆាំងយួន និងជាសត្រូវរបស់ចៅហ្វាយយួនរបស់ខ្លួននោះ។

រឿងនេះក៏មិនខុសគ្នានឹងជនរួមឈាមរបស់យើងខ្មែរកម្ពុជាក្រោមដែរ ដែលយួនតែងធ្វើបាបហើយតែងទាមទារឲ្យយួនគោរពសិទ្ធិជនជាតិភាគតិច និងជនជាតិដើមម្ចាស់ស្រុកខ្មែរក្រោមគ្រប់ពេល។ ជារួមបងប្អូនខ្មែរក្រោមក៏តែងសុំឲ្យរដ្ឋាភិបាលភ្នំពេញជួយការពាសិទ្ធិពួកគេដែរដោយចង់ឲ្យរដ្ឋាភិបាលភ្នំពេញទៅនិយាយជាមួយយួន តែពួករដ្ឋាភិបាលអាយ៉ងភ្នំពេញមិនដែលហ៊ានក្អកទេ ហើយតែងបិទភ្នែកឲ្យយួនធ្វើបាបជាតិសាសន៍ខ្លួន ខ្មែរក្រោម តាមអំពើចិត្ត៕

ដោយ៖ ខ្មែរ សុវណ្ណភុមិ

What Next?

Recent Articles

2 Responses to "សំណើចប្រចាំឆ្នាំ៖ គេថាលោក សម រង្ស៊ី ចុះហត្ថលេខាកាត់ខេត្តខ្មែរ៤ឲ្យយួនជាថ្នូរពេលបានកាន់អំណាច!"

  1. Anonymous says:

    តើសម រង្ស៊ី គាត់ភ្លើមិនស្រឡាញ់ជាតិ ទឹកដីមែនឬ? នេះជាល្បែងលាបពណ៏របស់ក្រុមម៉ាហ្វីយ៉ាសែនកំហូច ចេះប្រឌិត ចេះកាឡៃ ទៅរួចដោយមិនចេះខ្មាស់ខ្មោច។ ខួរក្បាលពួកនេះមានបញ្ហាអស់មួយបក្យហើយឬ?? ខ្មាស់គេជាងលេចពងទៀត!

  2. Anonymous says:

    Ah KVAK Hun Sen is a real traitor, his families are partners to destroy Cambodia.