ដោយ តាំង សារ៉ាដា
2018-05-16
RFA

សមាជិករដ្ឋសភាសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នារដ្ឋធានីវ៉ាស៊ីនតុន។ Photo: RFA
តំណាងរាស្រ្តអាមេរិកធ្វើច្បាប់បង្កកទ្រព្យសម្បត្តិមន្រ្តីកម្ពុជា
តំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីគណបក្សធំៗចំនួនពីរកំពុងពួតដៃគ្នា ធ្វើច្បាប់ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងការធ្វើដំណើរដល់មន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ដែលបានបំផ្លាញគោលការណ៍ ប្រជាធិបតេយ្យ របស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។ ក្រុមមន្ត្រីបក្សកាន់អំណាចនៅកម្ពុជាអះអាងថា បក្សកាន់អំណាច មិនមានការភ្ញាក់ផ្អើលទៅលើវិធានការរបស់សភាសហរដ្ឋអាមេរិកនោះឡើយ។
តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) កាលពីថ្ងៃអង្គារ ទី១៥ ឧសភា សហការនឹងលោក ថិត យូហូ (Ted Yoho) តំណាងរាស្ត្រពីខាងគណបក្សសាធារណរដ្ឋ និងជាប្រធានអនុគណៈកម្មាធិការកិច្ចបរទេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីរួមគ្នាជាធ្លុងមួយក្នុងការបោះពួយដាក់ទណ្ឌកម្ម ដល់របបលោក ហ៊ុន សែន។
លោក អាឡាន់ ឡូវែនថល មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ របស់លោក កាលពីថ្ងៃអង្គារទី១៥ ឧសភា ថា លោក ថិត យូហូ នឹងធ្វើការបកស្រាយអំពីសេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៨ លេខ H.R. ៥៧៥៤ ដែលធ្វើឡើង ដោយគណបក្សទាំងពីរ ដើម្បីដាក់ទណ្ឌកម្មដល់ក្រុមមន្ត្រីជាន់ខ្ពស់ របស់កម្ពុជាដែល បាននាំគ្នាបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
លោក អាឡាន់ ឡូវែនថល អះអាងថា សេចក្តីព្រាងច្បាប់មួយនេះ មានការគាំទ្រដោយប្រធាន គណៈកម្មាធិការកិច្ចការ បរទេសលោក អេដ រ៉យ (Ed Royce) លោក អេលីយាត អែងហ្គែល (Eliot Engel) លោក ប្រ៊ែត ហ្សឺមែន (Brad Sherman) និងលោក ស្ទីវ ឆាបុត (Steve Chabot) ថែមទៀតផង។
សេចក្ដីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ លេខ H.R. ៥៧៥៤ មានឥទ្ធិពលក្នុងការបង្កករាល់ទ្រព្យសម្បតិ្តរបស់មន្ត្រីជាន់ខ្ពស់របស់កម្ពុជាទាំងឡាយ ដែលកំពុងដាក់តម្កល់នៅសហរដ្ឋអាមេរិក រឹតត្បិតដល់ការផ្ទេរលុយទាំងឡាយនៅក្នុងស្ថាប័ន ហិរញ្ញវត្ថុអាមេរិក និងបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់របបលោក ហ៊ុន សែន រួមមានមន្ត្រី យោធា កងកម្លាំង សន្តិសុខ និងមន្ត្រីកំពូលៗជា ច្រើនទៀត ដែលពួកគេត្រូវបាន ប្រធានាធិបតី អាមេរិកដាក់បញ្ចូល ក្នុងបញ្ជីខ្មៅដោយសារតែពួកគេបានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយផ្ទាល់និងយ៉ាងសកម្ម។
លោក អាឡាន់ ឡូវែនថល មានប្រសាសន៍ថា ការដាក់ទណ្ឌកម្មទាំងនេះ នឹងអាចចូលជាធរមានក្នុងរយៈ ពេល១៨០ថ្ងៃ នៅពេលដែលប្រធានាធិបតីចុះហត្ថលេខាហើយ។
លោក អាឡាន់ ឡូវែនថល អះអាងក្នុងសេចក្ដីថ្លែងការណ៍ថា លោក និងតំណាងរាស្ត្រ អាមេរិកាំងឯទៀតៗបានព្រមានលោក ហ៊ុន សែន ម្ដងហើយ ម្ដងទៀតថា ត្រូវតែគោរពកិច្ចព្រមព្រៀងទាំងឡាយ ដែលលោកបានចុះហត្ថលេខាយល់ព្រមរៀបចំការបោះឆ្នោត ដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែមេដឹកនាំដែលក្ដោបក្ដាប់អំណាចជាង ៣០ឆ្នាំរូបនេះ មិនគោរពកិច្ចសន្យាទាំងនោះ ហើយថែមទាំងធ្វើពុតជារៀបចំការបោះឆ្នោតដោយមានភាពសេរី និងយុត្តិធម៌ទៅវិញ។
លោកបន្តថារបបលោក ហ៊ុន សែន បានគំរាមកំហែង កម្ទេចស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើន បណ្ដេញអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាប់សកម្មជនគណបក្សប្រឆាំង និងសិទ្ធិមនុស្សដាក់ពន្ធនាគារ និងកម្ទេចគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។ តំណាងរាស្ត្រអាមេរិកាំង ព្រមានថា ដល់ពេលហើយដែលលោក ហ៊ុន សែន ត្រូវសងថ្លៃ ចំពោះទង្វើដែលលោកបានបំផ្លាញពន្លក លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានរីកដុះដាលពេលកន្លងមក។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការខិតខំប្រឹងប្រែងរបស់សមាជិកសភាអាមេរិកគឺមិនងាយទទួលបាន លទ្ធផលឡើយ។ លោកបន្តថា អ្វីដែលក្រុមសមាជិកសភារបស់អាមេរិកកំពុងតែធ្វើនេះ គ្រាន់តែជាការបង្ហាញរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រគណបក្សប្រឆាំងដែលជាអាយ៉ងរបស់ខ្លួនប៉ុណ្ណោះ។ «»
នេះមិនមែនជាលើកទីមួយទេដែលមន្ត្រីរបបក្រុងភ្នំពេញនិយាយចំអក ឬទាត់ចោលការព្រមានចាត់វិធានរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា។ ជាងនេះទៅទៀត លោក ហ៊ុន សែន បានលើកឡើងជាញឹកញាប់ថា លោកមិនព្រួយបារម្ភពីការបង្កកលុយ ឬការមិនផ្ដល់ទិដ្ឋាការពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះទេ។ លោក ហ៊ុន សែន ថែមទាំងនិយាយបែបចំអកថា លោកលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបង្កកលុយរបស់ក្រុមមន្ត្រីលោកដែលយកទៅទុកនៅប្រទេសទាំងនោះទៀត។
ទោះជាយ៉ាងណាក៏ដោយប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេងលោក ហង្ស វិទូ មិនយល់ដូច្នេះទេ លោកថា បើសហរដ្ឋអាមេរិកចាត់វិធានការ ដូចការព្រមានមែននោះនឹងធ្វើឲ្យកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរ ហើយថែមទាំងបាត់បង់កិត្តិយសនៅលើឆាកអន្តរជាតិថែមទៀតផង។ ទោះបែបនេះក្តី លោក ថា របបក្រុងភ្នំពេញភ្ញាក់រលឹកមិនទាន់ហួសពេលនោះទេ ក្នុងការបង្កើតឲ្យមានការចរចាដែលអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិអាចចូលរួមក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ «»
មកទល់នឹងថ្ងៃទី១៦ ឧសភានេះ មានគណបក្សនយោបាយ ចំនួន ២០ ដែលបានចុះបញ្ជីរួចរាល់នៅគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប៉ុន្តែ ក្នុងនោះមានតែចំនួន ៥គណបក្សប៉ុណ្ណោះ ដែលគ.ជ.ប បានទទួលស្គាល់ជាផ្លូវការ ខណៈគណបក្សចំនួន ១៥ ទៀត គ.ជ.បកំពុងតែពិនិត្យឯកសារ៕
The highly anticipated one-eyed response
I do not care royally, but there is always a MAIS
The one-eyed family his clan of thuggish will ask questions
How to recover all these accumulated assets ILLICITLY these assets will be GELER
Transfer to China Russia, HUM HUM and never to VIETNAM
As we say VERY BIGGG dilemma
Nothing is eternal all that is born must disappear
We privilege them only have empathy for these people
We have no animosity towards them it is the law not divine but natural that will load their case A LELUYA
US was behind Sokha and still is. US is trying to save face after unssussessul attempt to topple the current government. We all know that US does not own Cambodia. Our country does not belong to one of those 42 states. We are independent. We have our own government and our constitution.
Because US was helping the opposition So it has to pretend keep faking it. Remember the words, “trust me.”?
And if Hun Sen knew US plans to stab him behind and he could not have done anything but continue to kiss US to support the result of the upcoming election. That must hurt him a lot.
The strange thing is that if anyone knew for sure someone out there trying to hurt you, what would you have done? keeping friendly, smiling? or defense and retaliate?
ជឿអាពីរក្បាលនេះ Alan Lowenthal និងអាTed Yoho ជឿឆ្កែវិញល្អជាង !
អាពីរក្បាលនេះ ម៉ាជិវិតវា ចេះតែត្រឹមលិឍគូថ និងដេកបៀមអាចម៏ ដូចតែអាក្បត់ជាតិ
កឹមសុខា អាក្បត់ចាតិសមរង្សី ហ្នឹងហ្អី !
Just wait for time. When the laws pass, nothing goes free.
When ?? (Republicans & Democrats party) joined decision, we called that The United States Of America. ????
The law won’t be passed do you know why?
Let me educate these US dreamers. In order for the Bill 5754 to become a law it has to pass 1. The House, 2. The Senate, and 3. Trump must approve and sign it.
The bill will be die at the House. If it gets to Trump’s desk, he will not sign it for many good reasons.
I am willing to bet with any of you. “Will see what happens,” who said this? Live and learn my Cambodian comrades.
លោកឌូក អេរិកសិន Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត
*******
តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្ស ប្រជាធិបតេយ្យ អាឡាន ឡូវែនថល (Alan Lowenthal)
និងថិត យូហូ (Ted Yoho) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ដែលចង់បង្កើតច្បាប់
ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ហើយដែលការអនុម័តច្បាប់ ចង់ដាក់បន្ទុកលើ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលធ្វើឡើងដោយសមាជិកសភាអាមេរិកពីរបីនាក់
នេះវានឹងមិនអាចចេញជាលទ្ធផលឡើយ។
ការធ្វើច្បាប់ដែលហៅថា ដើម្បីដាក់គំនាបមកលើកម្ពុជានេះ គ្រាន់តែជាការបង្ហាញកាន់តែច្បាស់ នូវការកាន់ជើងអាយ៉ងបដិវត្តន៍ពណ៏របស់ខ្លួន ដែលប្រព្រឹត្តល្មើសច្បាប់ក្បត់ជាតិខ្លួនឯងតែប៉ុណ្ណោះ។ សម្រាប់ការចង់ធ្វើច្បាប់បែបនេះ វាជាទង្វើរំលោភឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា ដែលមិនអាចលាក់បាំងបាន។ការជួយអាយ៉ងរបស់ខ្លួនក្នុងទង្វើរំលោភបំពាន ដែលមិនសមទម្រង់ វាពិតជាគ្មានប្រសិទ្ធភាព និងវិសាលភាពអ្វី មកលើកម្ពុជា នោះទេ ។
វាជាការពិតអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ គឺជាពួកមេក្លោង និងពួកអាយ៉ង
របស់ Alan Lowenthal និង Ted Yoho ដែលធ្វើបដិវត្តន៍ពណ៌ ហើយត្រូវបរាជ័យនៅកម្ពុជាទេ ដែលជាអ្នកអនុវត្តផែនការនេះ ហើយកំពុងទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា។
ជំហររបស់អាឡាន់ ឡូវែនថល (Alan Lowenthal) និងលោក ថិត យូហូ (Ted Yoho) គឺផ្ទុយនឹងជំហររបស់សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងៗដែលមិនចង់ឱ្យអាមេរិកជ្រៀតជ្រែកកិច្ចការ
ផ្ទៃក្នុងរបស់កម្ពុជា។
លោកឌូក អេរិកសិន Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត ដើម្បីរៀនសូត្រ ដកពិសោធន៍ ពិសេសបណ្ដាប្រទេសមួយចំនួន ដែលមានសង្រ្គាមបែកបាក់ផ្ទៃក្នុងរហូតមកដល់សព្វថ្ងៃនេះ។
លោកបានបន្តថា ពិភពលោកទាំងមូល ពោលគ្មាន ប្រទេសណាមួយនៅលើលោក អាចមកបញ្ជាឲ្យកម្ពុជាដែលជារដ្ឋអធិបតេយ្យ ធ្វើអ្វីតាមការបញ្ជារបស់ពួកគេបាន
ឡើយ ។ផ្ទុយទៅវិញកម្ពុជាជាអ្នកកំណត់ផ្លូវដើរដោយខ្លួនឯង សម្រាប់ជោគវាសនារបស់ប្រជាជាតិ និងប្រជាពលរដ្ឋទាំងមូល។ លោកបានបន្ថែមថា ប្រជាជនកម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ពិសេសជាងនោះទៀតគឺគណបក្សប្រជាជនកម្ពុជា គឺមិត្តរបស់អាមេរិក៕