សមាជិក​សភា​អាមេរិកាំង​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ខ្មែរ​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា

នយោបាយ


រូបឯកសារ៖ លោក​ Alan Lowenthal​ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​ តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ​វឺជីនៀ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (VOA)


16 ឧសភា 2018
ភី សុភាដា
វីអូអេខ្មែរ

សំណើ​ច្បាប់​លេខ ៥៧៥៤ ដែល​ហៅ​ថា «ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨» នេះ ស្នើ​ឲ្យ​មាន «ការ​ផ្អឹប​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រារាំង​ដំណើរការ​ដក​ដាក់​ប្រាក់​ទាំង​អស់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់ មន្ត្រី​យោធា​កម្ពុជា​ជាន់​ខ្ពស់ និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ជាន់​ខ្ពស់​ណា ដែល​ប្រធានាធិបតី​អាមេរិក​បាន​កំណត់​ថា បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​យ៉ាង​ធ្ងន់ធ្ងរ និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ​បាន​ដាក់​សំណើ​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ណា​ដែល​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​របស់​សមាជិក​សភា​លោក Alan Lownthal ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Alan Lowenthal ដែល​ជា​សហ​ប្រធាន​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា និង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Ted Yoho ដែល​ជា​ប្រធាន​នៃ​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​បង្ហាញ​ថា សំណើ​ច្បាប់​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Ed Royce ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Eliot Engel ដែល​ជា​អនុ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Brad Sherman ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា និង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Steve Chabot ដែល​ជា​សហ​ប្រធាន​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា។

សំណើ​ច្បាប់​លេខ ៥៧៥៤ ដែល​ហៅ​ថា «ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨» នេះ ស្នើ​ឲ្យ​មាន «ការ​ផ្អឹប​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រារាំង​ដំណើរការ​ដក​ដាក់​ប្រាក់​ទាំង​អស់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់ មន្ត្រី​យោធា​កម្ពុជា​ជាន់​ខ្ពស់ និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ជាន់​ខ្ពស់​ណា ដែល​ប្រធានាធិបតី​អាមេរិក​បាន​កំណត់​ថា បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​យ៉ាង​ធ្ងន់ធ្ងរ និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា៖ «របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​គំរាមកំហែង វាយ​ប្រហារ ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ និង​រារាំង​ទាំងស្រុង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​បំផ្លាញ​សារព័ត៌មាន​សេរី និង​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បណ្ដេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ចេញ​ពី​ប្រទេស និង​បំផ្លាញ​ប្រព័ន្ធ​តុលាការ​ជាតិ​ដើម្បី​ធ្វើ​កិច្ចការ​អាក្រក់ៗ​របស់​ខ្លួន។ វា​ដល់​ពេល​ដែល​លោក ហ៊ុន សែន ត្រូវ​ទទួល​លទ្ធផល​អាក្រក់​សម្រាប់​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី ដែល​ទើប​នឹង​ចាប់ផ្ដើម​ដុះ​ពន្លក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បាន​បន្ថែម​ទៀត​ថា ការ​ដាក់​ទណ្ឌកម្ម និង​ការ​រារាំង​ការ​ធ្វើ​ដំណើរ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​អំឡុង​ពេល ១៨០ ថ្ងៃ ក្រោយ​ពី​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ឲ្យ​ក្លាយជា​ច្បាប់​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក៕


សភា​អាមេរិកាំង​​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា រី​ឯ​​សង្គ្រោះ​ជាតិ​សុំ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត

សភា​អាមេរិកាំង​​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា រី​ឯ​​សង្គ្រោះ​ជាតិ​សុំ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត


17 ឧសភា 2018
ម៉ែន គឹមសេង

វីដេអូ​​ខ្មែរ

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ខែ​កក្កដា​ខាងមុខ ​​រីឯ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចំនួន​៦រូប បាន​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ទៀត​ដែល​មានឈ្មោះ​ថា Cambodian Democracy Act of 2018 ឬ H.R. 5754 ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណា ដែល​វាយ​ប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​នោះ​មាន​ការហាមឃាត់​ទិដ្ឋាការ​មិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក និង​រឹត​បន្តឹង​សកម្មភាព​ពាណិជ្ជកម្ម​ជាដើម។ លោក ម៉ែន គឹមសេង​នៃ VOAបាន​សម្ភាសន៍​លោក​អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​​សង្គ្រោះជាតិ៕

What Next?

Recent Articles

18 Responses to "សមាជិក​សភា​អាមេរិកាំង​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ខ្មែរ​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា"

  1. Free Cambodia says:

    We already know that Donald Trump is the law man. He has always said “Law and order.” CNRP leaders have violated our law many times. Trump will not sign the Bill into law because it goes against his principle.
    These US law makers should stop pretending and wasting tax payers money.
    Trump has promised to deport all illegal documents out of US because he is in favor law and order. If he signs this bill he will break his promise to his voters.
    Believe me Donald Trump will not sign said Bill! If he does, we have nothing to lose.

  2. Chipmonk says:

    “We already know that Donald Trump is the law man. Believe me Donald Trump will not sign said Bill! If he does, we have nothing to lose.”

    What kind of statement is this?

    It looks like Can you please tell me I am looking for a man whose complex texture is dark but white and tall but short or fat but looks thin?

  3. Free Cambodia says:

    You have the right to speak, but you have no right to break our law. I can bet with you that this Bill will not pass through the Senate.
    Do you know why?
    You all live in the US you should understand how the world works. Unless you were voting for Hillary. Russia collusion is a hoax just like these bully Senators and you. Hun Sen is our strong leader!

  4. Sam says:

    I knew you are going to say that…

    We shall see when the fat lady sings finally.

  5. BO says:

    To who ever called your self FREE CAMBODIA, do you know who help to reconstruct Cambodia with multi billion dollars that come with the contract signed by Hun Sen in Paris? I Am not surprised if you disagree with me because I already knew who you are. If You live in Cambodia, make sure you prepare your life get to know what’s communist looks like, why? Because your boss is very close to China. If You live in U.S., I am also not surprised to hear that some one knocking your door with hand caft because your boss is communist and you probably spend a lot of money to protect you from being deported. Some times in life would be smart by not saying but observing

  6. Free Cambodia says:

    Hi BO, you need to learn the history:
    1. Who dropped bombs in Cambodia in 1968?
    2. Nixon or Kissenger made the order?
    3. How many Cambodians were killed by those bombs?
    4. How many unexploded bombs now?
    5. Did we receive compensation for lost of lives or are they just collateral damage?
    6. These lives are not important than your life?
    Forward to today:
    1. Why did not Hilary win the election?
    2. Why Jim Comey was fired?
    3. Who approved Muller to investigate Trump?
    In Long Beach:
    1. Why the party leaders always said “we need democracy in Cambodia?
    2. Why did not they send money to help the poor for food and medicine instead?
    3. What have they done to help us?
    4. Who said “Do not ask what the country can do for you, but ask what you can do for the country?” When you come here look for Free Cambodia Press and ask to see the manager.

  7. BO says:

    So who causes Cambodia to become killing field?
    I am sure not us. You said you want to free the country so why you try to punish your own Cambodian and said nothing about China and Vietnam invasion ? It still doesn’t make sense to compare us political activities with Cambodia because U.S. stands alone without relying on donor. Can you imagine what happens if U.S. did not bomb Cambodia?
    Cambodia will definitely become a victim of HO CHI MINH political goal which is known as TRIP TO THE WEST. Look at KAMPUCHEA KROM.

  8. BO says:

    I rather choose bomb over foreigner invasion on my country. You don’t need to tell me about the history because I am part of it since Khmer Serey resistance. Since then Cambodia became non independent country and it’s always subject of which super power to be our boss and that’s the attitude of our leaders. We have enough resources to be independent but our neighboring countries keep trying whichever way possible to block it and the main problem is that most of our Cambodian people think that they are smart to know everything. I am just a person who lives and dies with the true.

  9. BO says:

    You know why U.S. said ( we want Cambodia to be democracy…)? Because the existence of China in Cambodia so now which one you choose? If you read Hun Sen speech, you don’t have any choice and stop accusing Sam Ramsey as communist because communist is Hun Sen choice and you dedicated to support him. Next step Hun Sen will change the law again so be prepared for that.

  10. so socheath says:

    មាត់សភាអាមេរិកAlan Lowenthal​ ម្នាក់នេះបៀមតែអាចម៏ លិឍតែគូថអាចម៏ដូចតែ
    អាក្បត់ជាតិកឹម សុខា អាក្បត់ជាតិសមរង្សីហ្នឹងហ្អី ! បានប្រយោជន៏ស្អីវា ?
    ជឿអាហ្នឹង ជឿឆ្កែវិញល្អជាង !

  11. Anonymous says:

    Copy & paste is the only So Chet’s style so he does not make a miss spell.
    Dumb deal drunk Palm juice.

  12. Anonymous says:

    Free Cambodia = So Socheath (SoChet=number death) = communist Viet Cong.
    Pay no attention every one!!!!!!!!!!!!!

  13. Anonymous says:

    So Socheat អ្នកឯងធ្លាប់ជឿឆ្កែឬទើបដឹងថាល្អ?

  14. so socheath says:

    អញថាឲ្យ អាល្ងង់មូស (Anonymous) អែងហ្នឹងហើយ អីតើ !
    អានេះល្ងង់មែន គ្រាន់តែប៉ុណ្ណឹងមិនយល់ផង ត្រដរមកព្រុសតម្លង់ដែរវុី !
    អាពីរក្បាលដែលអញនិយាយហ្នឹង វាជាឆ្កែ
    អាល្ងង់អែងអ្នកជឿអាឆ្កែពីរក្បាលហ្នឹង អ្ហែងសួររកអ្នកណាទៀត ?

  15. Anonymous says:

    So Socheat ឯងនិយាយថាជឿឆ្កែវិញល្អជាង កុំភ្លេចមើលពាក្យសរសេររបស់អ្នកឯងនៅខាងលើ។ អញ្ចឹងអ្នកឯងអន់ជាងឆ្កែទៅទៀត ដែលជឿលើឆ្កែ។ បើ អ្នកឯងចាត់ទុកអ្នកឲ្យ comments ជាឆ្កែ អញ្ចឹងអ្នកឯងឈ្លោះជាមួយឆ្កែ គឺអន់ជាងឆ្កែ ថោកជាងឆ្កែ ល្ងង់ជាងឆ្កែ ទៅទៀត។ ព្រោះមនុស្សដែលមានសតិបញ្ញាត្រឹមត្រូវ ចេះដឹង មានសីលធម៏ គេមិនដែលហ៊ានជេដៀលមនុស្សដូចគ្នាថាជាឆ្កែនោះទេ។ So Socheat ឯងនេះគឺជាមនុស្សឈ្លើយ កោងកាច អាងយ៉ាងខ្លាំងណាស់។ អ្នកឯងកុំស្មានថាហ៊ានជេគេ គេខ្លាច មិនហ៊ានថា So Socheat ឯងជាឆ្កែពួកកុម្មុយនីសផ្តាច់ការវិញឲ្យសោះ។ យើងធ្លាប់ឃើញនៅក្នុង comments ផ្សេងទៀតអ្នកឯងហ៊ានផ្តើមប្រើពាក្យ ម្រ៉ាយ ព្រុស អាល្ងង់ … ។ ពាក្យសម្តីទាំងនេះបង្ហាញឲ្យគេមើលឃើញកាន់តែច្បាស់ពីសារធាតុពិតរបស់ So Socheat ខ្លួនឯងគឺសមជាមនុស្សបាតផ្សារ បាតសង្គម គ្មានការអប់រំ សមរស់នៅក្នុងក្រុមពួកចោរម៉ាហ្វីយ៉ាមែន។ តើ So Socheat ឯងធ្លាប់រៀនចេះដឹងបានសញ្ញាបត្រកម្រិតណាដែរ ដែលហ៊ានថាគេល្ងង់? តាមពិតទៅគឺ So Socheat ឯងហ្នឹងដែលគេរាល់គ្នសចាត់ទុកថាជាកំពូលអ្នកល្ងង់ ខំយកខ្លួនទៅឃោសនា ការពារប្រយោជន៏ឲ្យក្រុមពួកម៉ាហ្វីយ៉ាកុម្មុយនីសផ្តាច់ការ ខ្វាក់មនសិកា ខ្វាក់ទាំងឧត្តមគតិ ខំការពារអំពើអយុត្តិធម៏ដែលក្រុមបក្សពួករបស់អ្នកឯងបានសាងរាប់មិនអស់ មិនគិតឃើញពីអនាគតកូនចៅបងប្អូនខ្លួនឯងទៅថ្ងៃមុខអីសោះ។ អ្នកឯងកុំគិតថាប្រជាជនគេឆោតល្ងង់ជឿតាមពាក្យឃោសនាបំភាន់របស់អ្នកឯងឲ្យសោះ។ អំណាចផ្តាច់ការរស់មិនបានអមតៈទេ។ មើលតែប្រទេសម៉ាឡេស៊ីនៅពេលនេះទៅដឹងហើយ។ ល្មមឈប់អគតិទៀតទៅ។

  16. so socheath says:

    លោកឌូក អេរិកសិន Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត
    *******

    តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្ស ប្រជាធិបតេយ្យ អាឡាន ឡូវែនថល (Alan Lowenthal)
    និងថិត យូហូ (Ted Yoho) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ដែលចង់បង្កើតច្បាប់
    ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ហើយដែលការអនុម័តច្បាប់ ចង់ដាក់បន្ទុកលើ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលធ្វើឡើងដោយសមាជិកសភាអាមេរិកពីរបីនាក់
    នេះវានឹងមិនអាចចេញជាលទ្ធផលឡើយ។
    ការធ្វើច្បាប់ដែលហៅថា ដើម្បីដាក់គំនាបមកលើកម្ពុជានេះ គ្រាន់តែជាការបង្ហាញកាន់តែច្បាស់ នូវការកាន់ជើងអាយ៉ងបដិវត្តន៍ពណ៏របស់ខ្លួន ដែលប្រព្រឹត្តល្មើសច្បាប់ក្បត់ជាតិខ្លួនឯងតែប៉ុណ្ណោះ។ សម្រាប់ការចង់ធ្វើច្បាប់បែបនេះ វាជាទង្វើរំលោភឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា ដែលមិនអាចលាក់បាំងបាន។ការជួយអាយ៉ងរបស់ខ្លួនក្នុងទង្វើរំលោភបំពាន ដែលមិនសមទម្រង់ វាពិតជាគ្មានប្រសិទ្ធភាព និងវិសាលភាពអ្វី មកលើកម្ពុជា នោះទេ ។
    វាជាការពិតអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ គឺជាពួកមេក្លោង និងពួកអាយ៉ង
    របស់ Alan Lowenthal និង Ted Yoho ដែលធ្វើបដិវត្តន៍ពណ៌ ហើយត្រូវបរាជ័យនៅកម្ពុជាទេ ដែលជាអ្នកអនុវត្តផែនការនេះ ហើយកំពុងទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា។
    ជំហររបស់អាឡាន់ ឡូវែនថល (Alan Lowenthal) និងលោក ថិត យូហូ (Ted Yoho) គឺផ្ទុយនឹងជំហររបស់សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងៗដែលមិនចង់ឱ្យអាមេរិកជ្រៀតជ្រែកកិច្ចការ
    ផ្ទៃក្នុងរបស់កម្ពុជា។
    លោកឌូក អេរិកសិន Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត ដើម្បីរៀនសូត្រ ដកពិសោធន៍ ពិសេសបណ្ដាប្រទេសមួយចំនួន ដែលមានសង្រ្គាមបែកបាក់ផ្ទៃក្នុងរហូតមកដល់សព្វថ្ងៃនេះ។
    លោកបានបន្តថា ពិភពលោកទាំងមូល ពោលគ្មាន ប្រទេសណាមួយនៅលើលោក អាចមកបញ្ជាឲ្យកម្ពុជាដែលជារដ្ឋអធិបតេយ្យ ធ្វើអ្វីតាមការបញ្ជារបស់ពួកគេបាន
    ឡើយ ។ផ្ទុយទៅវិញកម្ពុជាជាអ្នកកំណត់ផ្លូវដើរដោយខ្លួនឯង សម្រាប់ជោគវាសនារបស់ប្រជាជាតិ និងប្រជាពលរដ្ឋទាំងមូល។ លោកបានបន្ថែមថា ប្រជាជនកម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ពិសេសជាងនោះទៀតគឺគណបក្សប្រជាជនកម្ពុជា គឺមិត្តរបស់អាមេរិក៕

  17. so socheath says:

    ហាស !ហាស អាមូស( Anonymous ) អាល្ងង់ជាងឆ្កែ !
    អញថាថាអ្ហែង ល្ងង់ចុយតែម៉ែអ្ហែងវាមិនខុសទេ !
    Why ?
    បើនិយាយពីសីលធម៏ គឺអ្ហែងទៅវិញទេ ដែលផ្តើមអសីលធម៏
    បើនិយាយពីជំនឿ គឺអ្ហែងទៅវិញទេដែលយកពាក្យភូតកុហកបោកប្រាសមកធ្វើជាជំនឿ
    ក្នុងដើម្បីបោកប្រាសបន្ត
    បើនិយាយពិចំណេះដឹង អញធានាថាអ្ហែងមិនប្រាកដជាដៃគូរអញទេ អាល្ងង់ !
    សរុប សេចក្តីផ្តើមគឺអ្ហែងជេរប្រមាថ ភូតភរបោកប្រាស ញុះញង់អុចអាលគឺអ្ហែង តែអញគឺជាអ្នករំលត់សេចក្តី ជេរប្រមាថ ភូតភរបោកប្រាស ញុះញង់ អុជអាល របស់អាថោកជាងឆ្កែ
    អ្ហែងនេះ ។
    មើលពាក្យសម្តីផស់អ្ហែងឡើងវិញ ចាំនិយាយចាមួយអញ បន្តទៀត យល់ !

  18. so socheath says:

    អញប្រាប់អ្ហែងបន្តិចទៀតចុះ អាមូស (Anonymous = ជនអនាមិក) !
    កុំថាឡើយអ្ហែង អាកម្ទេចមនុស្សក្នុងបក្សក្បត់ជាតិសាងគ្រោះជាតិ
    សូម្បីអាក្បត់ជាតិសមរង្សី+អាក្បត់ជាតិកេមសុខា ដែលអ្ហែងគោរពវាថាជាឪអ្ហែងនោះ
    ក៏វាមិនមែនជាដៃគូរយកឈ្នះអញបានដែរ ​ យល់ឲ្យច្បាស់អាល្ងង់ !
    ជឿមិនជៀវាអាស្រ័យលើអ្ហែង ។ តែ មួលហេតុដែលពូកអាក្បត់ជាតិទាំងអស់ហ្នឹង (ជាក្រុម)
    បិទcomment ក្រោយពីវាត្រូវមោងរបស់អញស្មោះ !