ក្រដាសប្រាក់ ២០០០០ រៀលថ្មីផ្នែកខាងមុខ (ហ្វេសប៊ុក ធនាជាតិកម្ពុជា)
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រើប្រាស់ក្រដាសប្រាក់ ២០០០០រៀល (២ម៉ឺនរៀល) គំរូថ្មី នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ តទៅ។
យោងតាមអនុក្រឹត្យស្ដីពីការចេញផ្សាយធនប័ត្រប្រភេទ ២ម៉ឺនរៀល គំរូថ្មី ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ការអនុញ្ញាតឲ្យចេញផ្សាយធ្វើចរាចរណ៍ និងប្រើប្រាស់ក្រដាសប្រាក់២០០០០រៀល គំរូថ្មីនេះ ទន្ទឹមនឹងបណ្ដាប្រភេទប្រាក់ដែលត្រូវបាន ចេញផ្សាយរួចហើយ។
បើតាមអនុក្រឹត្យ ឲ្យដឹងទៀតថា ធនាគារជាតិកម្ពុជាមានភារកិច្ចចេញសេចក្ដីប្រកាស ដើម្បីធ្វើការផ្សាព្វផ្សាយពីលក្ខណៈសម្គាល់ក្រដាសប្រាក់ប្រភេទ ២០០០០ រៀលគំរូថ្មី ចាប់ពីថ្ងៃនេះតទៅ។


បោះផ្សាយក្រដាស់ប្រាក់ច្រើនពេក ដូរៗតាមនឹកឃើញ គ្មានទំហំស្តង់ដា លក្ខណៈនិងពណ៏ស្រដៀងគ្នា ធ្វើឲ្យអ្នកប្រើច្រឡំបល់ វ៉ល់ៗអស់ហើយ។
soon Khmer children to buy 500gr of water bindweed
they will bring a wheelbarrow of tickets
They do better than Vietnamese