សមាជិក​សភា​អាស៊ាន​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន យក​គំរូ​តាម​ប្រទេស​ម៉ាឡេស៊ី

ដោយ មាន ឫទ្ធិ
2018-05-17
RFA

របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Screenshot
របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Screenshot


ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន យក​គំរូ​តាម​ប្រទេស​ម៉ាឡេស៊ី ដោយ​បញ្ឈប់​ទាំងស្រុង នូវ​រាល់​ទង្វើ​ធ្វើទុក្ខបុកម្នេញ​នានា មក​លើ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិមនុស្ស។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន ផ្សាយ​ថ្ងៃទី១៦ ឧសភា សមាជិក​សភា​ហ្វីលីពីន លោក ថិតឌី បាហ្គីឡា (Teddy Baguilat) សង្ឃឹម​ថា របប​លោក ហ៊ុន សែន នឹង​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ជាប់ពន្ធនាគារ​មុន​អង្គ​សេចក្តី តាំង​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ មក​ម្ល៉េះ។

ភ្លាមៗ​ក្រោយ​ពេល​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ឈ្នះ​ការ​បោះឆ្នោត​ចុងក្រោយ​នេះ របប​ដឹកនាំ​ប្រទេស​នេះ បាន​ដោះលែង​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​របស់​ប្រទេស​នេះ គឺ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។ សមាជិកសភា​ប្រទេស​ហ្វីលីពីន​ដដែល​នេះ បញ្ជាក់​ថា ដូច​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី គឺ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែរ លោក កឹម សុខា បាន​ក្លាយ​ជា​គោលដៅ​នៃ​បទចោទប្រកាន់​ដែល​ត្រូវ​បាន​ប្រឌិត​ឡើង ដោយ​របប​លោក ហ៊ុន សែន ក្នុង​គោលដៅ​ដើម្បី​រម្លាយ​អាជីព​នយោបាយ​របស់​លោក។

លោក ថិតឌី បាហ្គីឡា ពន្យល់​ថា ការ​ដោះលែង​លោក អាន់វ៉ា នេះ គឺជា​សារ​រំឭក​ដល់​បណ្ដា​រដ្ឋាភិបាល​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ឲ្យ​ធ្វើការ​ពង្រឹង និង​លើកកម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន និង​នីតិរដ្ឋ នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ឡើងវិញ ប្រសិនបើ​អ្នក​ដែល​កំពុង​កាន់អំណាច​ក្នុង​ប្រទេស​ទាំងនោះ ពិត​ជា​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ក្នុង​ការ​ផ្សះផ្សា​ជាតិ​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "សមាជិក​សភា​អាស៊ាន​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន យក​គំរូ​តាម​ប្រទេស​ម៉ាឡេស៊ី"

  1. so socheath says:

    ហាស!ហាស
    អាន់វ៉ាអ៊ីប្រាហ៊ីម សុខចិត្តជាប់គុក ​
    ចុះអាក្បត់ជាតិសមរង្សី ហ៊ានជាប់គុកដែរទេ ?
    ចាំអាតិរច្ឆានសមរង្សី ជាប់គុកសិន ចាំធ្វើដូចម៉ាឡេស៊ី !
    អាពូជឆ្កែ អត់កំណើតមែន ចេះតែនិយាយឲ្យរួចតែពីមាត់ !

  2. Người bạn Khmer says:

    san sochết
    bạn không ngừng khai hoang tình yêu của mình cho quê hương Khmer bằng cách xin lỗi nhà độc tài mister một mắt
    Tôi muốn bạn có, bạn có thể trả lời câu hỏi này Hãy tưởng tượng rằng một trong những thành viên gia đình của bạn là một phần của những nạn nhân đó là phản ứng của bạn
    san sochết
    you do not stop declaring your love for the Khmer homeland by apologizing for the government mister dictator one-eyed
    I would like you yes yes you can answer this question Imagine that one of your family members are part of these victims it is your reaction
    ព័ត៌មាន​បន្ថែម៖ ករណី​​​ពុល​ស្លាប់​​នៅ​ខេត្ត​ក្រចេះ ជាប់ទាក់ទង​នឹង​អាជីវកម្ម​ជីក​រ៉ែមាសករណី​អ្នក​ភូមិ​ពុល​ស្លាប់​ ចំនួន ១៣នាក់ នៅខេត្ត​ក្រចេះ កាលពី​ដើម​ខែឧសភា​កន្លងទៅ ត្រូវ​បាន​រកឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​អ្នក​ជីក​រ៉ែមាស ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តាម​ដង​ព្រែក​ទេរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅ​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះ។

    លោករដ្ឋមន្រ្ដី បាន​បន្ថែមថា ក្នុងអំឡុងពេលចុះតាមដានក្រោយផ្ទុះករណីពុលស្លាប់ មន្ត្រីរបស់ក្រសួង បានរកឃើញថា ក្រុម​អ្នកជីករ៉ែមាស​​ទាំង​នោះ បាន​ប្រើប្រាស់សារធាតុគីមីដែល​មាន​ភាព​ពុល​ខ្លាំង ដើម្បី​លាងសម្អាតមាស។ លោក​ថា ក្រសួងបានបញ្ជូនសំណាករកឃើញ ទៅកាន់សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីត្រួតពិនិត្យ មុននឹង​ចាត់​វិធានការណ៍​តាមផ្លូវច្បាប់​ទៅលើ​អាជីវកម្មរ៉ែមាស​នោះ។

  3. so socheath says:

    យ៉ាងម៉េច អាឆ្កួតជ្រូក( Người bạn Khmer)
    អញនិយាយខុសមែនទេ ?
    អញថា បើចង់ធ្វើដូចអាន់វ៉ាអីប្រាហីម ឲ្យអាពូជក្បត់ជាតិ អាតិរច្ឆានក្បត់ជាតិសមរង្សី
    មកចូលគុកសិន ចាំដោះលែងវាក្រោយ ។ ហេតុម៉េចបានជាអាក្បត់ជាតិហ្នឹងកំសាក
    មិនហានមកចូលគុកអញ្ចឹង !