ដោយ មួង ណារ៉េត
2018-05-17
RFA

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥។ Photo: RFA
![]()
មេដឹកនាំរបបក្រុងភ្នំពេញបានចោទអ្នកអំពាវនាវ កុំឱ្យពលរដ្ឋទៅបោះឆ្នោត ថាជាជនអគតិ និងជាអ្នកមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងក្បត់ឆន្ទៈពលរដ្ឋជាដើម។ លោកបានប្រៀបធៀប ថាកម្ពុជារីកចម្រើនលទ្ធិប្រជាធិបតេយ្យ ដោយសារកន្លងមកមានភាគរយ អ្នកទៅបោះឆ្នោតច្រើនជាងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ អ្នកជំនាញថា ការវាយតម្លៃតែជ្រុងមួយ នៃការចូលរួមរបស់អង្គបោះឆ្នោត មិនឆ្លុះបង្ហាញ ពីលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធទី១៦ ឧសភា នេះ បានសរសេរក្នុងទំព័រហ្វេសប៊ុកលោកថា គ្មានមេដឹកនាំណាមួយ ដែលណែនាំពលរដ្ឋខ្លួន មិនអោយទៅបោះឆ្នោតនោះទេ គឺមានតែជនអគតិ ដែលមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋប៉ុណ្ណោះ ទើបពួកគេអាចធ្វើដូច្នេះទៅរួច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកយកការប្រៀបធៀបភាគរយ នៃការចូលរួមបោះឆ្នោត រវាងប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក មកពន្យល់ថា អឺរ៉ុបមានប្រជាពលរដ្ឋទៅបោះឆ្នោតក្នុ រង្វង់ ៣០% ក៏អាចទទួលយកបាន រីឯសហរដ្ឋអាមេរិក គឺមានពលរដ្ឋទៅបោះឆ្នោត តែក្នុងរង្វង់ ៤០% ប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជាមានពលរដ្ឋជាង ៦៩% ទៅបោះឆ្នោត។ តួលេខនេះ លោក ហ៊ុន សែន យល់ថា ជាការបង្ហាញ អំពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា មិនដូចការបកស្រាយ ដោយមនុស្សមួយចំនួន ដែលលោកហៅថាជាជនអគតិ នោះឡើយ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ឃើញផ្សេងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា តួលេខអ្នកចូលរួម មិនមែនបញ្ជាក់ ថាការបោះឆ្នោតនោះ គោរពតាមលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដនោះទេ។ លោក កន សាវាង្ស ពន្យល់ថា គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ មាន៣ធំៗ គឺ ការគោរពឆន្ទៈពលរដ្ឋ ការចូលរួមរបស់ពលរដ្ឋ ក្នុងនោះមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិបោះឆ្នោត និងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លោក កន សាវាង្ស ថាការលើកយកតែមួយជ្រុង ដូចជាភាគរយនៃការចូលរួមរបស់ពលរដ្ឋបែបនេះ គឺមិនគ្រប់គ្រាន់ ក្នុងការវាយតម្លៃអំពីភាពប្រជាធិបតេយ្យ នៃការបោះឆ្នោតមួយបាន នោះឡើយ។ បើធៀបទៅនឹងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក អ្នកជំនាញផ្នែកបោះឆ្នោតរូបនេះ មើលឃើញថា ភាគរយពលរដ្ឋកម្ពុជា ដែលចូលរួមការបោះឆ្នោត អាចខ្ពស់ជាងមែន ប៉ុន្តែសម្រាប់ឱកាសក្នុងការចូលរួម ឱ្យបានស្មើភាពគ្នាវិញ គឺមានការរឹតត្បិតខុសគ្នាដូចមេឃនឹងដី។ «»
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាមេដឹកនាំចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចប្រដូចការបោះឆ្នោត ដែលរបបលោកបំបិទ មិនឱ្យគណបក្សប្រឆាំងចូលរួម ទៅនឹងការបោះឆ្នោត នៅប្រទេសប្រជាធិបតេយ្យ នៅលើពិភពលោក ដែលអនុញ្ញាតឱ្យគ្រប់គណបក្ស បានចូលរួមដោយសេរី នោះបានឡើយ។ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងរបបលោក ហ៊ុន សែន ទៅវិញទេ ដែលជាអ្នករួមដៃគ្នា បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរាស្ត្រខ្មែរនោះ។
អ្នកសិក្សាស្រាវជ្រាវ ការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ភាសាចោទដាក់គ្នា អំពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យនេះ ជាភាសារបស់អ្នកនយោបាយ ធ្វើឡើងដើម្បីកេងចំណេញនយោបាយ តែរៀងៗខ្លួនប៉ុណ្ណោះ។ លោកបណ្ឌិត មាស នី មើលឃើញថា ពលរដ្ឋសុទ្ធតែដឹងគ្រប់គ្នា ថាលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរាស្ត្រ ត្រូវបានធ្លាក់ចុះ ដោយសារតែភាពតានតឹង ផ្នែកនយោបាយ នាពេលបច្ចុប្បន្ននេះ។ «»
ទោះជា លោក ហ៊ុន សែន បានចោទប្រកាន់ថា អ្នកអំពាវនាវ កុំឱ្យពលរដ្ឋទៅបោះឆ្នោត ថាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ឬបំផ្លាញឆន្ទៈពលរដ្ឋ យ៉ាងណាក៏ដោយ ក៏សហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្សអន្តរជាតិ និងគណបក្សប្រឆាំង សុទ្ធតែមើលឃើញថា របបក្រុងភ្នំពេញទៅវិញទេ ដែលជាអ្នករំលោភ សិទ្ធិមនុស្ស រម្លាយលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញឆន្ទៈពលរដ្ឋ ដោយសារតែការរំលាយគណបក្សប្រឆាំងស្របច្បាប់ តែមួយគត់ដែលមានអាសនៈនៅរដ្ឋសភា ហើយយកអាសនៈទាំងនោះ ទៅចែកឱ្យគណបក្សតូចៗ ដែលមិនជាប់ឆ្នោត ព្រមទាំងធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើមនោះ។
មិនមែនតែប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិនោះទេ ដែលអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត សូម្បីតែសមាជិកសភាអាមេរិក និងសមាជិកសភាអាស៊ាន ក៏លើកទឹកចិត្ត ឱ្យពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់ប្រជាធិបតេយ្យ កុំទៅចូលរួមបោះឆ្នោត នាខែកក្កដា ខាងមុខនេះដែរ ព្រោះការបោះឆ្នោតនោះ ត្រូវបានគេមើលឃើញ ថាគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ រួចស្រេចទៅហើយ ក្នុងស្ថានភាពផ្ដាច់ការបែបនេះនោះ៕
Mr SEN is the king kork lork thnam sreng’ because he the one who destroyed democracy ‘ he the one jail mr Sokha without any crimes ‘ . He just bark like dog and he just said people who don’t vote are criminal ‘ what about he gave Tral island to youn?? what about he dissolve opposition party?? mr sen is the real criminal who killing a lot of khmer since he was in Marky forest .