ដោយ មួង ណារ៉េត
2018-05-21
RFA

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ Photo: RFA
លោក សម រង្ស៊ី បន្ដអំពាវនាវឲ្យពលរដ្ឋខ្មែរកុំទៅបោះឆ្នោត
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរ នៅក្រៅប្រទេស ទូរស័ព្ទប្រាប់សាច់ញាតិនៅខ្មែរ កុំឱ្យនាំគ្នាទៅបោះឆ្នោត ព្រោះគ្មានបក្សប្រឆាំងចូលរួម ទោះបីមន្ត្រីរបបលោក ហ៊ុន សែន ព្រមានចាត់វិធានការរឹបអូសទ្រព្យសម្បត្តិ អ្នកហ៊ានធ្វើដូច្នេះ។
លោក សម រង្ស៊ី បានឈានមួយជំហានទៀត ពីការប្រកាសជាទូទៅ ឱ្យពលរដ្ឋខ្មែរនាំគ្នាដើរចែកខិត្តប័ណ្ណផ្សព្វផ្សាយ អំពីការរួមគ្នាមិនទៅបោះឆ្នោត ទៅជាការអំពាវនាវឱ្យពលរដ្ឋខ្មែរ នៅក្រៅប្រទេស ទាក់ទងបងប្អូននៅស្រុកខ្មែរ តាមរយៈទូរស័ព្ទ ប្រាប់តគ្នា ឱ្យធ្វើពហិការការបោះឆ្នោតខាងមុខនេះ។ ថ្លែងនៅចំពោះមុខអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងវេទិកាសាធារណៈ ស្ដីពីដំណើរការបោះឆ្នោត នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា នៅទីក្រុងវ៉ែនឃូវើ (Vancouver) ប្រទេសកាណាដា លោក សម រង្ស៊ី អះអាងថា ការបោះឆ្នោតក្នុងស្ថានភាពបែបនេះ គ្មានន័យអ្វីទាំងអស់ ព្រោះលទ្ធផលដឹងជាមុនរួចទៅហើយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឈ្នះយ៉ាងតិច ៩៩% ព្រោះគ្មានគូប្រកួត។ លោកអះអាងថា ការបោះឆ្នោតបែបនេះ បើមិនទៅចូលរួម គឺស័ក្ដិសមបំផុត៖ «បើអ្នកមិនទៅបោះឆ្នោត ច្រើនជាងអ្នកទៅបោះឆ្នោត សង្គ្រោះជាតិឈ្នះហើយបងប្អូន! ដូច្នេះការប្រកួតប្រជែងគ្នានេះ មិនមែនតាមរយៈសន្លឹកឆ្នោត យកទៅញាត់ក្នុងហិបឆ្នោតទេ។ ការប្រកួតប្រជែងនេះ ចាំមើលអ្នកណាគាំទ្រគណបក្សសង្គ្រោះជាតិ អត់ទៅបោះឆ្នោត។ អ្នកណាគាំទ្រ ហ៊ុន សែន ទៅបោះឆ្នោត។ ចាំមើលអ្នកណាឈ្នះ។ ខ្ញុំជឿថាប្រជារាស្ត្រខ្មែរអត់ទៅបោះឆ្នោតទេ។ ទៅបោះឆ្នោតយ៉ាងម៉េច បើគេមិនឱ្យយើងចូលរួមប្រកួតផងនោះ»។
ក៏ប៉ុន្តែ សារអំពាវនាវរបស់លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ ដទៃទៀត ដែលសុំឱ្យប្រជាពលរដ្ឋខ្មែរកុំទៅបោះឆ្នោតបែបនេះ រងការគំរាម និងព្រមានចាត់វិធានការផ្លូវច្បាប់ពីមន្ត្រីរបបលោក ហ៊ុន សែន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា ក្រសួង មហាផ្ទៃ នឹងប្ដឹងអ្នកឃោសនា មិនឱ្យពលរដ្ឋទៅបោះឆ្នោត ទៅតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ជនទាំងនោះ។ លោកថា មូលហេតុ ដែលប្ដឹងរឹបអូសទ្រព្យសម្បត្តិបែបនេះ ព្រោះក្រុមអ្នកធ្វើ សកម្មភាពនេះគឺ កំពុងនៅក្រៅប្រទេស។
ប៉ុន្តែ ការព្រមានបែបនេះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានអ្នកច្បាប់ និងអ្នកធ្វើការងារ ទាក់ទងការបោះឆ្នោត យល់ថា គឺជាការនិយាយហួសពីច្បាប់ចែង។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន និយាយថា ការព្រមានប្ដឹងបែបនេះ មិនដឹងថា តើអ្នកនាំពាក្យក្រសួងមហាផ្ទៃ សំអាងទៅលើភស្តុតាងអ្វីខ្លះនោះទេ។ ប៉ុន្តែលោកយល់ថា បើទ្រព្យសម្បត្តិរបស់អ្នកអំពាវនាវ មិនឱ្យពលរដ្ឋទៅបោះឆ្នោតនោះ មិនមែនបានមក ដោយខុសច្បាប់ គឺមិនអាចរឹបអូសបាននោះទេ។ «»
របបលោក ហ៊ុន សែន បានធ្វើច្បាប់ដាក់ទោសលើជនណាដែលហាមឃាត់មិនឱ្យពលរដ្ឋបោះឆ្នោត ក្នុងនោះមាត្រា១៤២ និង១៤៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថា ជនណាដែលបានប្រព្រឹត្តទង្វើខាងលើនឹងត្រូវពិន័យជាប្រាក់ពី១០លានរៀល ទៅ២០លាន រៀល ដោយគ.ជ.ប ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឱ្យអាស៊ីសេរីដឹងថា របបលោក ហ៊ុន សែន បានយកប្រព័ន្ធតុលាការមកបង្ក្រាប លើគណបក្សប្រឆាំងនាកន្លងមក។ លោកថា លោកមិនព្រួយបារម្ភចំពោះការព្រមានរឹបអូសទ្រព្យសម្បត្តិ ដោយសារការអំពាវនាវមិនឱ្យពលរដ្ឋទៅ បោះឆ្នោតនោះទេ។ អនុប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេសរូបនេះបន្តទៀតថា វិធានការរឹបអូសទ្រព្យសម្បត្តិ ដែលរបបលោក ហ៊ុន សែន ព្រមាននៅពេលនេះ គឺមិនខុសគ្នាទៅនិងរបប ប៉ុល ពត នោះទេ។ «»
ចំណែកមន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់អង្គការខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ស្នើទៅអ្នកអនុវត្តច្បាប់ត្រូវបកស្រាយឱ្យបានច្បាស់លាស់ថា តើអ្វីទៅជាការរារាំងពលរដ្ឋមិនឱ្យទៅ បោះឆ្នោតហើយអ្វីទៅជាការសម្ដែងមតិ។ ចំពោះការព្រមានប្ដឹងលើសពីច្បាប់ចែង អ្នកធ្វើការងារទាក់ការបោះឆ្នោតរូបនេះ យល់ថា នេះគឺគ្រាន់តែជាព្រមានតាមអារម្មណ៍ ដោយមិនបានអនុវត្តត្រឹមត្រូវតាមនីតិវិធី។ «»
ដោយសារតែការព្រមាន និងការគំរាមកំហែងផ្សេងៗទៀត ជុំវិញការមិនទៅបោះឆ្នោតនេះ ធ្វើឱ្យមន្ត្រីអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតដដែលនេះ យល់ឃើញថា ប្រជាពលរដ្ឋខ្មែរ អាចនឹងរងការភិតភ័យ និងត្រូវបង្ខំចិត្ត ទៅចូលរួមបោះឆ្នោត ដោយមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ពួកគាត់នោះឡើយ។
ការព្រមានប្ដឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកដែលអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោត នៅពេលនេះគឺស្របពេលសហរដ្ឋអាមេរិកកំពុងធ្វើច្បាប់បង្កកទ្រព្យសម្បត្តិមន្ត្រីរបបលោក ហ៊ុន សែន និងហាមឃាត់មិនឱ្យចរាចរសាច់ប្រាក់ក្នុងស្ថាប័នហិរញ្ញវត្ថុអាមេរិក។ គណបក្សប្រឆាំងនៅតែបន្តប្រកាសជំហរមិនរាថយ ក្នុងការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោត បើទោះបីជារបបលោក ហ៊ុន សែន ព្រមានពួកគេយ៉ាងណាក្តី៕
ទ្រព្យសម្បត្តិ ជនក្បត់ជាតិ បានមកពីការប្រព្រឹត្តអំពើក្បត់ជាតិ បើមិនរឹបអូសបានវាចម្លែក !
អានេះទោះដឹងថាទ្រព្យសម្បត្តិក្បត់ជាតិរបស់វាហ្នឹង គង់តែត្រូវគេរឹបអូសក្តី ខំឆ្លៀតម៉ោឃោសនា
រកចំណេញនយោបាយទៀត !
អាក្បត់ជាតិ បើទោះអ្ហែងខំប្រូយកបុង ក៏វានៅតែជាជនក្បត់ជាតិដដែលទេ !
I knew it is a blame game my question to all Cambodian is who was this nation’s traitor???? and who is this nation lover please tell me. I’m sure Mr SO SOCHETH will say my SAMDACH DECHOR HUN SEN is his nation lover. but my question to him is>>> how long your nation will last ???? I’m not talking about unstable peace or improvement like your fancy car, I phone , the new road that owing a lot of monies to CHINA , those tall building belonging to foreigner . HE…. come back to think what you have lost.. this nation is broken apart, the lost of your territory, the lost of your treasury from your ancestry and please look who was benefited from those lost . my advice is please do not be insect that see the fake bright light and trying to suicide yourself without knowing what is real. GOD bless Cambodia and all innocent Cambodian
No need to worry about our nation. We have survived the Khmere Rouge era, and until now we have rebuilt and restored our country.
We are capable to compete in the market place. But Rainsy and others only know how to talk and trying to separate our people. What have they done to help us?
However we have to continue developing our country without them. This our home and we must protect it from intruders.
I agree all Cambodia people have to work together to develop our country and first thing we need to do is sending all of those foreigners back to their country and Cambodia government has stop accepting or asking any loan from any country and I believe we can survive with our natural resources peacefully. That’s the type of leadership that Cambodia desperately need from our leader.
អ្នកលួចទ្រព្យសម្បត្តិជាតិលក់ខ្ទិចលក់ខ្ទីមិនទៅរឹបអូស ចង់មករឹបអូសទ្រព្យសម្បត្តិពួកអ្នកស្រែកចង់បានយុត្តិធម៌ទៅវិញ ឆ្កួត!
បើអ្ហែងច្បាស់ពីអ្នកលួចទ្រព្យសម្បត្តិជាតិ អ្ហែងចូលមកអាមូស ( Anonymous ) ចូលមកតវ៉ាដោយ
ត្រង់ចំពោះមុខ កុំព្រុសដូចឆ្កែ ។ ត្ែចេះតែត្រឹមស្រែកព្រុសអញ្ចឹង គេហៅអ្ហែថាអាពូជឆ្កែហើយ
អញ្ចឹងកុំខឹងគេ ។ នេះវាជាកំហុសផស់អ្ហែងទែ ។
Cambodia literature was a famous one among asian languages so Mr Socheat can you stop to abuse our language. Every body including you are entitled to express the opinion. You can say whatever you want but if you keep evaluate other people, nobody will read your comment and definitely a very low class and cheap shot.
So Chet knows everything, it means he knows all bullshits!!!! ?
Does everyone knows how much prime minister get for monthly salary????? And how many luxury house or fancy car his family members have, could you please tell people the truth, ????
Why majority people live in poverty????????
It is up to everyone to see this problem.
Hun’s families live in safe haven compare to all populations!!!! Isn’t it the truth????????