អ្នក​វិភាគ​ថា​ការ​បោះឆ្នោត​នីតិកាល​ទី​៦​នេះ​គ្មាន​ស្ថាប័ន​ឯករាជ្យ​ឃ្លាំមើល​ឡើយ

ដោយ ទីន ហ្សាការីយ៉ា
2018-05-22
RFA

សន្និសីទ​កាសែត​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
សន្និសីទ​កាសែត​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


អ្នកវិភាគ​លើក​ឡើង​ថា ការ​បោះឆ្នោត​ពេល​ខាង​មុខ ដែល​គ្មាន​អ្នកសង្កេតការណ៍​ឯករាជ្យ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នោះ ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ​មិន​សេរី ត្រឹមត្រូវ​នោះ​ទេ ព្រោះថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ក៏​បាន​ក្លាយ​ទៅ​ជា​គ..ប​របស់​បក្ស​កាន់អំណាច​ទៅ​ហើយ។

អ្នកវិភាគ​លើក​ឡើង​ថា ទោះបីជា គ..ប បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​តួនាទី​របស់​អ្នកសង្កេតការណ៍​ឱ្យ​ឯករាជ្យ និង​ឈរ​លើ​គោលការណ៍​មិន​លម្អៀង​ក្ដី ប៉ុន្តែ គ..ប​ដែល​ជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​នោះ មិន​ត្រូវ​បាន​គេ​ចាត់ទុកជា ស្ថាប័ន​ឯករាជ្យ​ទៀត​ឡើយ។

អ្នក​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ធ្វើការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​ប្រយោល​នោះ នឹង​រង​ការចោទប្រកាន់​ផ្សេងៗ ពី​គ..ប ដើម្បី​ដាក់ទោស​ទណ្ឌ​ស្ថាប័ន​ទាំងនោះ។

អតីតមន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា និង​ជា​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២១ ឧសភា ស្វាគមន៍​ចំពោះ​ការ​ប្រកាស​របស់​គ..ប ដែល​ជំរុញ​ឱ្យ​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ត្រូវ​បំពេញ ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ អព្យាក្រឹត្យ​នោះ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ក៏បាន​ព្រមាន​ពី​ការ​ទោស​ទណ្ឌ និង​ផាក​ពិន័យ ចំពោះ​ស្ថាប័ន​ឃ្លាំមើល​ការបោះឆ្នោត​ណា ដែល​រំខាន ឬ​ជ្រៀតជ្រែក​ដល់​គ..ប​នោះ។ នៅ​ត្រង់​ចំណុច​នេះ លោក យឿង សុធា​រ៉ា ពន្យល់​ថា ស្ថាប័ន​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​ប្រយោល​នោះ នឹង​ប្រឈម​និង​ការចោទប្រកាន់​ផ្សេងៗ​ពី​គ..ប។ «»

កាលពី​ថ្ងៃ​ទី​២១ ឧសភា គ..ប បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​តួនាទី ភារកិច្ច​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដែល​កំណត់​វិធាន​សំខាន់ៗ ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​អ្នកសង្កេតការណ៍​បោះ​ឆ្នោត​អនុវត្ត​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន ប្រកប​ដោយ​ក្រមសីលធម៌ ដោយ​ជំហរ​អព្យាក្រឹត្យ មិន​លម្អៀង ដើម្បី​ធានា​ឱ្យ​កិច្ច​សង្កេតការណ៍​បោះឆ្នោត ត្រូវ​ធ្វើ​ឡើង​ដោយ​សុចរិត​ភាព និង​តម្លាភាព។ អ្នកសង្កេតការណ៍​បោះឆ្នោត បំពេញការងារ​ដោយ​ពុំ​មាន​ការ​ជ្រៀតជ្រែក។ កិច្ច​សង្កេតការណ៍​បោះឆ្នោត ត្រូវ​ធ្វើ​ឡើង​ដោយ​សុចរិត​ភាព និង​តម្លាភាព។

អ្នក​សង្កេតការណ៍​ជាតិ អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​ក្នុង​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពុំ​ចាំបាច់​មានការ​អនុញ្ញាត ឬ​ជូនដំណឹង​ជាមុន​ឡើយ លើកលែងតែ​ដោយសារ​មូលហេតុ​ច្បាស់លាស់ ទាក់ទង​និង​សន្តិសុខ​ផ្ទាល់ខ្លួន និង​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ទន្ទឹង​អ្នក​សង្កេតការណ៍​មាន​សិទ្ធិ​នោះ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ ក៏​មាន​បម្រាម​នៅ​ក្នុង​សង្កេតការណ៍​បោះឆ្នោត​នេះ​ដែរ ដូចជា ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជជែក​ពិភាក្សា​ទាក់ទង​នឹង​បញ្ហា​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ ឬ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ណាមួយ នឹង​អ្នក​ចុះឈ្មោះ​បោះឆ្នោត ឬ​អ្នកបោះឆ្នោត ស្ទង់​មតិ​ក្នុង​គោលបំណង​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់។

មាត្រា​១៤៨ ត្រូវ​ផាក​ពិន័យ​ប្រាក់​ពី​១០​លាន​រៀល ទៅ​២០​លាន​រៀល ដោយ​គ..ប ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ក្នុងស្រុក និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​អន្តរជាតិ ដែល​បំពេញ​ការងារ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​បំពាន​លើ​បញ្ញត្តិ​នៃ​មាត្រា​៨៤ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ការ​ទទួលខុសត្រូវ​នេះ មិន​លើកលែង​ការទទួលខុសត្រូវ​របស់​រូបវន្ត​បុគ្គល ដែល​បញ្ញត្តិ​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​នោះ​ឡើយ។

នៅ​ក្នុង​ចំណុច​ទី​១ ក្នុង​មាត្រា​៨៤ ចែងថា ការ​ចេញ​សេចក្ដីថ្លែងការណ៍ ការ​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ការ​បង្ហាញ​ភាព​លម្អៀង​មាន​ជាអាទិ៍ ការ​សរសេរ​ជា​លាយលក្ខណ៍អក្សរ ឬ​ផ្ដល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​ជាដើម។

អង្គការ​ខុមហ្វ្រែល និង​អង្គការ​និកហ្វិច បាន​ដក​ខ្លួន​ចេញពី​ការងារ​សង្កេតការណ៍​បោះឆ្នោត​តាម​ការិយាល័យ​នីមួយៗ ដោយសារតែ​ការ​រឹតត្បិត និង​ការ​ចោទប្រកាន់​ពី​របប​លោក ហ៊ុន សែន ថា​អង្គការ​ទាំងនេះ រួម​ទាំង​បន្ទប់​ស្ថានការណ៍​ផង ថា​ជា​ក្រុម​អង្គការ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ជាដើម។ អង្គការ​ទាំងពីរ​នេះ នឹង​ឃ្លាំមើល​ការបោះឆ្នោត​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ធម្មតា នៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត។

មន្ត្រី​ជាន់ខ្ពស់​ឃ្លាំមើល​ការបោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់​ថា បញ្ហា​សំខាន់​ដែល​អង្គការ​លោក​មិន​សង្កេតការណ៍​បោះឆ្នោត​នេះ ព្រោះ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​បើក​បន្ទប់​ស្ថានការណ៍ ឃ្លាំមើល​ការបោះឆ្នោត​ដូច​កាលពី​អាណត្តិ​មុន រដ្ឋាភិបាល​បាន​ចេញ​សៀវភៅ​ស ហើយ​បាន​ចោទប្រកាន់​អង្គការ​ខុមហ្វ្រែល និង​អង្គការ​ពាក់ព័ន្ធ​ផ្សេងទៀត​ជា​ក្រុម​បដិវត្តន៍​ពណ៌ និង អ្នក​សង្កេតការណ៍​មានការ​ភ័យខ្លាច មិន​ហ៊ាន​ចេញមុខ​នៅ​ទី​សាធារណៈ ឬ​នៅ​ការិយាល័យ​បោះឆ្នោត ដើម្បី​សង្កេតការណ៍​បោះឆ្នោត។ លោក កន សាវាង្ស ថា នឹង​មាន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រមាណ​៣០០​នាក់​ប៉ុណ្ណោះ ដើម្បី​ឃ្លាំមើល​ពី​ការ​គំរាមកំហែង​ផ្សេងៗ​ក្នុង​ពេល​បោះឆ្នោត តែ​មិនមែន​នៅ​ការិយាល័យ​បោះឆ្នោត​ទេ។ «»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិតផ្លូវការ​ផ្ញើ​ទៅ​អង្គការ​ខុមហ្វ្រែល និង​អង្គការ​និកហ្វិច ដែល​ជា​អ្នក​សម្របសម្រួល​បន្ទប់​ស្ថានការណ៍​ថា បន្ទប់​ស្ថានការណ៍ ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល ជាង​៤០​អង្គការ បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ទៅ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ លិខិត​ដដែល ប្រាប់​ទៅ​អង្គការ​ទាំងពីរ ត្រូវ​បញ្ឈប់​សកម្មភាព ដែល​របប​លោក ហ៊ុន សែន អះអាង​ថា ជា​ខុសច្បាប់​នៃ​បន្ទប់​ស្ថានការណ៍ និង​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ លោក ស ខេង បាន​ចេញ​លិខិត​ទៅ​បន្ទប់​ស្ថានការណ៍​នេះ គឺ​រយៈពេល​ប្រាំពីរ​ថ្ងៃ ក្រោយពី​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​តាម​ផ្លូវ​ច្បាប់​លើ​បន្ទប់​ស្ថានការណ៍​នេះ។ ក៏ប៉ុន្តែ អង្គការ​ខុមហ្វ្រែល និង​អង្គការ​និកហ្វិច បាន​ចេញ​លិខិត​ឆ្លើយតប​ទៅ​ក្រសួងមហាផ្ទៃ​វិញ ដោយ​អះអាង​ថា បន្ទប់​ស្ថានការណ៍ គឺជា​វេទិកា​អព្យាក្រឹត្យ​ឥត​លម្អៀង ដែល​ធ្វើ​សកម្មភាព​សង្កេតការណ៍​បោះឆ្នោត។

អ្នកនាំពាក្យ គ..ប លោក ឌឹម សុវណ្ណារុំ និយាយ​ចំអក​តាម​សា​រលើ​ប្រព័ន្ធ​តេឡេក្រាម​ថា អង្គការ​ខុមហ្វ្រែលនិង​អង្គការ និកហ្វិច កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អង្គការ​ខុមហ្វ្រែល និង​និកហ្វិច គ្រាន់តែ​ជា​អង្គការ​តូចតាច​ប៉ុណ្ណោះ ការ​អវត្តមាន​របស់​អង្គការ​ទាំងពីរ​នេះ មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ​ទី​០៦ ឡើយ​។ អ្នកនាំពាក្យ រូប​នេះ​សរសេរ​បន្ថែម​ថា នៅ​ពេល​នេះ មាន​សមាគម គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា ដែល​មាន​ទីតាំង និង​សាខា​នៅ​គ្រប់​២៥​ខេត្ត​ក្រុង បាន​ប្រកាស បញ្ជូន​សមាជិក​ប្រមាណ ២.០០០​នាក់ ដើម្បី​ចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍ បោះឆ្នោត​នៅ​គ..ប រួច​ហើយ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ លោក សំ គន្ធាមី ប្រធាន​អង្គការ​អង្គការ​និកហ្វិច យល់ថា ប្រហែលជា​អ្នកនាំពាក្យ​ទាំងនេះ យល់​ច្រឡំ​ថា អង្គការ​របស់​លោក ធ្វើ​ពហិការ​មិន​ចូលរួម សង្កេតការណ៍​ការបោះឆ្នោត តែ​តាមពិត​គឺ​មកពី​ហេតុផល លោក ហ៊ុន សែន ហាម​មិន​ឱ្យ​មាន​បន្ទប់​ស្ថានការណ៍ និង​បុគ្គលិក​លាឈប់​ជាដើម។ «»

ដោយឡែក ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (...) លោក ហ៊ុន ម៉ានី ដែល​ជា​កូនប្រុស​លោក ហ៊ុន សែន វិញ បាន​ប្រកាស​កាលពី​ខែ​មេសា​ថា នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ នឹង​មាន​សមាជិក​ស...ក ប្រមាណ​ជាង ៣​ម៉ឺន​នាក់ ដាក់​ពង្រាយ​នៅ​ការិយាល័យ​ទូទាំង​២៥​រាជធានី​ខេត្ត ចូលរួម​សង្កេតការណ៍​បោះឆ្នោត។ លោក ហ៊ុន ម៉ានី បាន​បញ្ជាក់​ថា កាល​ពី​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០១៧ សមាជិក​ស...ក របស់​លោក​បាន​ឃ្លាំមើល​ការបោះឆ្នោត​មាន​ជាង ៣​ម៉ឺន ២​ពាន់​នាក់។

ទាក់ទង​នឹង​ការ​ពង្រាយ​អ្នកសង្កេតការណ៍​របស់​ក្រុម​លោក ហ៊ុន ម៉ានី នេះ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ អះអាង​ថា​ធ្វើ​ឱ្យ​រំខាន​ដល់​អ្នកការ​សង្កេតការណ៍​ឯករាជ្យ​ច្រើន​ទម្រង់ ដូចជា ចាយ​លុយ ដើម្បី​អូសទាញ​អ្នកសង្កេតការណ៍​ឯករាជ្យ នា​ដំណាក់កាល​ចុងក្រោយ ដែល​ធ្វើ​អោយ​ក្រុម​បន្ទប់​ស្ថានការណ៍​ពិបាក​រក​អ្នក​ជំនួស គំរាមកំហែង​ដល់​អ្នកសង្កេតការណ៍​មែន​ទែន។ គ..ប រវល់​បោះ​ប័ណ្ណ​អ្នកសង្កេតការណ៍​អោយ​ក្រុម ហ៊ុន ម៉ានី ដែល​មាន​ចំនួន​ច្រើន​លើសលប់ រួច​ខកខាន​មិនបាន​ចែក​ប័ណ្ណ​អ្នកសង្កេតការណ៍​នេះ​ទៅ​ក្រុម​ឯករាជ្យ។ ក្រុម ហ៊ុន ម៉ានី នេះ មិនមែន​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​ទេ តែ​ជា​ទ័ពស្រួច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សកម្មភាព​នៅ​តាម​ការិយាល័យ​បោះឆ្នោត សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី លើកឡើង​ថា ក្រុម​អ្នកសង្កេតការណ៍​របស់​លោក ហ៊ុន ម៉ានី នេះ មិនមែន​ជា​ស្ថាប័ន​សង្កេតការណ៍​ឯករាជ្យ​ឡើយ ផ្ទុយទៅវិញ​គឺជា​ក្រុម​សង្កេតការណ៍​របស់​បក្ស។ «»

ទាំង​អ្នកវិភាគ ទាំង​អ្នក​ជំនាញ​ការបោះឆ្នោត សំដែង​ការ​ព្រួយបារម្ភ​ថា អង្គការ​និកហ្វិច និង​អង្គការ​ខុមហ្វ្រែល នឹង​ក្លាយ​ជា​គោលដៅ​ដែល​គ..ប នឹង​ចោទប្រកាន់​ផ្សេងៗ​ពី​គ..ប ដោយសារតែ​ពួកគេ​មិន​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឱ្យ​ដំណើរការ​បន្ទប់​ស្ថានការណ៍​ដែល​មាន​អង្គការ​ទាំងពីរ​នេះ ជា​អ្នក​រៀបចំ និង​មិន​បាន​ចុះបញ្ជី​អ្នក​សង្កេតការណ៍​នៅ​គ..ប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នក​វិភាគ​ថា​ការ​បោះឆ្នោត​នីតិកាល​ទី​៦​នេះ​គ្មាន​ស្ថាប័ន​ឯករាជ្យ​ឃ្លាំមើល​ឡើយ"

  1. so socheath says:

    ពួកអាឆ្កែឆ្កួត !
    ស្អីពួកអ្ហែងហ្នឹង អ្នកសង្កេតការណ៏ឯករាជ្យ ?
    បើថាពួកអ្ហែងជាឆ្កែបំរើដាច់ថ្លៃ ជាអាកញ្ជះបាតជើង ដាច់ថ្លៃ អាបក្សក្បត់ជាតិ សាងគ្រោះជាតិអញជឿជាង !

  2. vietchet oy says:

    Cambodia is Cambodia Venezuela remains Venezuela
    as in medicine the same symtome produces the same effect, and with the same virus DICTATOR, in calbodge is Hun SEN in Venezuela is Maduro
    How to eradicate this virus here is going to decide
    EU denounces flawed vote in Venezuela
    Posted on 22/05/18 at 20:23
      The European Union denounced Tuesday the many irregularities reported during the presidential election in Venezuela won by Nicolas Maduro and announced to consider sanctions.

    “The European Union is considering sanctions”, said the representative of European diplomacy Federica Mogherini in a statement, denouncing “major obstacles to the participation of political parties of the opposition and their leaders” and “many irregularities reported on polling day, including the purchase of votes “.
    EU and US have eradicated this dictator virus in Cambodia after July